EP: 22
បន្ទាប់ពីរសួរនាំគ្នារួចមក ឡានទំនើបក៏បើកមកដល់ភូមិគ្រិះដ៏ធំមួយមិនចាញ់ ភូមិគ្រិះដែលគេធ្លាប់នៅយ៉ាងកក់ក្តៅកាលពីមុន ជីមីន ចុះពីឡានហើយក៏សំលឹងមើលទីធ្លាជុំវិញនោះឃើញថាវាមានលក្ខណះស្រដៀងគ្នានឹងផ្ទះរបស់ យ៉ុនហ្គី
«ចាំខ្ញុំប្រាប់អោយមេការរៀបចំកន្លែងអោយស្នាក់នៅ ហើយធ្វើតាមពួកគាត់ណែនាំទៅ»
«បាទអរគុណ»
«ចឹងខ្ញុំទៅខាងលើហើយ បើមានបញ្ហាអ្វីអាចមកសុំជំនួយពីយើងបាន»
«បាទលោក» ជីមីន ឱនគោរពព្រោះគេពេលនេះមានឈ្មោះថាជាចៅហ្វាយនាយរបស់ខ្លួនទៅហើយ នាយនឹងខំធ្វើការហើយចាប់ផ្តើមជីវិតថ្មីនៅទីនេះ ហើយបំភ្លេចរឿងចាស់ៗ ទោះមិនអាចបំភ្លេចប្រុសម្នាក់នោះចេញពីបេះដូង តែនាយនឹងរក្សាទុកគេក្នុងបេះដូងនោះរហូតតទៅ
ជីមីន ខំប្រឹងធ្វើការនៅភូមិគ្រិះនេះអស់រយះពេលមួយខែទៅហើយ ទឹកមុខនឹងអារម្មណ៍ពេលនេះល្អប្រសើរច្រើន តែនាយមិនដឹងទេថាមានមនុស្សដែលទន្ទឹងរងចាំនាយរាល់យប់សឹងតែដូចមនុស្សឆ្កួតទៅហើយ មួយខែមកនេះគេនឹកនាយបានត្រឹមបង្ហើរសំលេងតាមខ្យល់បន់អោយលឺដល់ម្ចាស់បេះដូង តែវាពុំបានផលសោះមួយយប់ ពីរយប់ បីយប់ រហូតដល់មួយខែទៅហើយគេនៅតែរក ជីមីន មិនឃើញសោះនាំអោយគេលេងចង់ចេញទៅណាសូម្បីតែក្រុមហ៊ុន
Smooth like butter like criminal under cover......
សំលេងទូរស័ព្ទត្រូវបានរោទិ៍ រាងកាយបុរសម្នាក់ដែលគេងលើឥដ្ឋ មុខមានសុទ្ធតែពុកមាត់ ដោយសារមិនបានកោរអស់ជាច្រើនថ្ងៃ ខ្លួនក៏ស្អុយដោយក្លិនស្រា«អាឡូ.....មានការស្អី....យើងប្រាប់ហើយថាកុំខលមករំខានយើង» គេបិទភ្នែកនិយាយហើយគិតថានឹងចុចបិទទៅហើយតែអ្នកម្ខាងទៀតឃាត់
«ឈប់សិន...បងប្រុសគឺខ្ញុំទេ.....ខ្ញុំ ជុងហ្គុក
» ប្អូនពៅណែនាំខ្លួនខ្លាចគេបិទការទាក់ទង ព្រោះពិបាកណាស់ពេលខលទៅគេម្តងៗ«ឯងមានការស្អី?»
«ពេលណាបងឈប់ខូចចិត្ត.....បើបងនៅតែបែបនេះ.....បងមិចនឹងអាចរកគេឃើញទៅ»
