抖阴社区

Part 23 ?

734 43 1
                                    

EP:23

   ភ្នែកពួកគេមើលចំគ្នានាំអោយបេះដូងនាយ កំលោះរញ្ជួលជាខ្លាំង មនុស្សដែលគេតែងនឹករលឹក មនុស្សដែលគេដង្ហើយរករាល់ថ្ងៃរាល់យប់ ពេលនេះបែរជាឈរនៅចំពោះមុខគេ ឈរក្បែរគេសឹងតែនឹកស្មានមិនដល់ រាងក្រាស់ប្រុងនឹងដើរចូលទៅបំណងនឹងអោបរាងកាយក្រអូបដែលខ្លួនតែងតែនឹករាល់ពេល ស្រាប់តែប្រយោគដែលចេញពីសំលេងនៃបបូរមាត់របស់អ្នកនៅចំពោះមុខនាំអោយនាយគាំងបន្តិច

«ខ្ញុំយកសំលៀកបំពាក់អោយជូនលោកប្រុស តាមការបញ្ជារបស់ចៅហ្វាយរបស់ខ្ញុំ អញ្ចឹងខ្ញុំសូមលាសិនហើយ» ជីមីន និយាយធ្វើដូចមនុស្សមិនដែលស្គាល់គ្នា នាយឈឺណាស់ ឈឺនឹងប្រឈមមុខនឹងគេតែការមិនស្គាល់គ្នាជាជំរើសដ៏ល្អបំផុតសំរាប់ពួកគេ

«ជីមីន បងនឹកអូនណាស់» យ៉ុនហ្គី ត្រកអររកអ្វីប្រៀបពុំបាន នាយមិនខ្វល់ថាក្មេងតូចម្នាក់នេះនិយាយពីអ្វី ចិត្តគំនិតនាយពេលនេះគឺនឹងមិនព្រមលេងអោយគេរត់ចេញម្តងទៀតនោះទេ

«ខ្ញុំសូមលាសិនហើយ» បំពង់កវាអួលស្ទើរតែនិយាយមិនចេញ ទើបជីមីន ងាកខ្លួនបំរុងចាកចេញកុំអោយវាកាន់តែពិបាកជាងនេះ តែអ្វីៗមិនងាយស្រួលឡើយសំរាប់នាយ ព្រោះប្រុសម្នាក់នេះមិនអនុញ្ញាតអោយនាយដើរចេញនោះទេ គេមកឈរពាំមុខដូចជារនាំងដ៏មាំ

«អ្នកណាអោយអូនទៅ បងខំរកអូនយូរមកហើយទំរាំដែលបានជួបអូនដូចពេលនេះ បងនឹងមិនបណ្តាយអោយអូនចេញទៅណាម្តងទៀតនោះទេ» យ៉ុនហ្គី អោបក្មេងតូចបណ្តូលចិត្តដោយការនឹក តែបែរទទួលបានមកវិញនូវការរើបំរាស់នឹងច្រានចេញហាក់ដូចស្អប់ខ្ពើមគេយ៉ាងដូចច្នេះ

«លោកប្រុសលេងខ្ញុំ.....ខ្ញុំទៅបន្ទប់ខ្ញុំ»

«កុំហៅបងបែបនេះ......»

«ហេតុអ្វីក៏ហៅមិនបានរវាងពួកយើងវាចប់គ្នាយូរមកហើយ.....បំភ្លេចខ្ញុំហើយត្រលប់ទៅមើលថែប្រពន្ធលោកវិញទៅ»

«ជីមីន.......» គេហៅនាយដោយភាពគ្រឿតក្នាញ់

«សូមជៀសផ្លូវ» ហ្វីមីន ច្រានគេចេញម្តងទៀតហើយដើរសំដៅទៅទ្វារៀបនឹងបើកចេញទៅហើយស្រាប់តែដៃមាំរបស់ម្នាក់នោះមកចាប់គេជាប់ហើយចុចគន្លឹះសោរបិទ

??????????????? (End ??)Where stories live. Discover now