抖阴社区

Part 20

566 34 6
                                    

EP:20

ពេលវេលាបានដើរបន្តិចម្តងៗមិនរងចាំនរណាម្នាក់ឡើយ សំលេងសារក៏លោតលើអេក្រង់ទូរស័ព្ទបញ្ជាក់ថាច្បាស់ជាមានអ្នកនាម្នាក់មានការអ្វីមិនខាន

«ជីមីន មករកបងនៅបន្ទប់បន្តិច» ប្រុសកំលោះអានសារនោះតិច ហើយក៏មើលអ្នកដែលគេងនៅឡើង«បងស្រីមានការអ្វីដែលត្រូវចង់ជួបខ្ញុំទាំងថ្មើនេះ?» នាយឆ្ងល់ជាខ្លាំងថាបងស្រីខ្លួនមានការអ្វីជាមួយនាយពេលថ្មើនេះ តែដើម្បីស្រាយចំងល់មានតែទៅជួបទើបដឹង បន្ទាប់មកជីមីន ក៏ស្លៀកពាក់ដើរចេញទៅស្ងាត់ៗកុំអោយរំខានដំណេករបស់អ្នកម្ខាងទៀត

ទ្វាបន្ទប់ត្រូវបានគោះ

តុក.....តុក...តុក

«ឯងមកហើយរឺ.....ឆាប់ចូលមក»ឆារីណេ បើកទ្វាអោយអ្នកជាភ្ញៀវចូល

«បងមានការអ្វីទើបចង់ជួបខ្ញុំ?» នាយចាំទង្វើនឹងពាក្យសំដីដែលនាងកុហកកាលពី
យប់មិញ តែខ្លួនមិនអាចខឹងរឺគុំគួនបានឡើងដោយសារនេះជាចរិកពីធម្មជាតិរបស់ខ្លួន

«យ៉ាងមិចយប់មិញឈឺចាប់ណាស់មែនទេ?» នាងដាក់ខ្លួនគងទាក់ខ្លាលើពូក សំដីក៏ឌឺដង

«បើបងនិយាយរឿងនេះខ្ញុំ សូមទៅវិញហើយ...មិនថាបងកុហកបែបណា រវាងខ្ញុំនឹង បងយ៉ុនហ្គី គឺនៅតែជឿរជាក់លើគ្នា» នាយក្លាហានដែលប្រើពាក្យថាជឿរជាក់ ព្រោះគេបាននិយាយប្រាប់នាយច្បាស់ណាស់ ថានឹងជឿរអ្វីដែលគេនិយាយ

«ឯងគិតថាគេជឿរឯងរឺ....ឯងក៏ឃើញថាយប់មិញគេសុខចិត្តរើសយើងហើយទុកឯងចោល»

«មកពីគាត់មិនដឹងថាបងកុហក»

«ហើយយ៉ាងមិច បើយើងកុហកវាយ៉ាងមិច....យ៉ាងណាគេក៏រើសយកកូន....ឯងជាប្រុសឯងអាចទៅមានកូនស្អីអោយគេនោះ» ឆារីណេ ដើរមកច្រានប្អូនដោយចិត្តខឹង

«ខ្ញុំ......» ត្រូវហើយនាយមិនអាចមានកូន តើគេមិចនឹងអាចរើសនាយនោះ ពេលលឺពាក្យដែលបងស្រីនិយាយភាពក្លាហាននឹងជឿរជាក់របស់ខ្លួនក៏ធ្លាក់ចុះដល់សូន្យ

«យ៉ាងមិចនិយាយមិនចេញរឺ?»

«បានហើយ....បងឈប់និយាយទៅ...យ៉ាងណាការកុហកវាមិនដែលបានស្ថិតស្ថេរនោះទេ»

??????????????? (End ??)Where stories live. Discover now