抖阴社区

Part 12

594 39 1
                                    

EP :12

    «ឆាប់ងើបឡើងក្មេងសម្ពឹក» យ៉ុនហ្គី ប្រដេញស្នាមថើបលើរាងកាយដែលគេងមិនព្រមងើប គេងរហូតថ្ងៃចាំងគូទទៅហើយ គេនៅតែថើបដាស់អោយកាយក្រអូបប្រហើរមួយនោះភ្ញាក់ឡើងនឹងអាលងូតទឹកជាមួយគ្នា

«អឹម......អ្ហាស» សំលេងថ្ងូរគ្រហឹមនៅដើមកបានធ្លោយចេញមកក្រៅ ពេលរាងកាយខ្លួនត្រូវបានដុតកំដៅដោយអណ្តាតនឹងបបូរមាត់ក្តៅដែលអូសកាត់សព្វកន្លែងលើរាងកាយរបស់គេ

«គេងហើយនៅបញ្ចេញសម្លេងទាក់ទងយើងទៀត អាច្រមក់នេះ» នាយញញឹមស្រស់លើមុខប្រកបដោយក្តីសុខ ពេលលឺសំលេងមិនដឹងខ្យល់អីនោះឆ្លោយចេញមកហាក់ដូចចង់ទាក់ទាញ ព្រោះតែចិត្តពេញដោយភាពក្នាញ់នាយក៏ឱនថើបបបូរមាត់ដែលបង្ហើរសំលេងមិនដឹងខ្យល់អីមុននេះ ថើបក្រេបយករសជាតិដែលផ្អែមដូចទឹកឃ្មុំដែលមិនខុសពីយប់មិញសោះ

«អឹម......» ការរំខានរបស់គេពិតជាបានផលមែនកំលោះតូចដែលគេងមិនព្រមក្រោកក៏ភ្ញាក់បើកភ្នែកឡើង អ្វីដែលនាំអោយគេស្រឡាំង កាំងពេលបបូរមាត់ខ្លួនត្រូវរុករានគ្មានការ អនុញ្ញាត ខ្លួនក៏ត្រូវទំនង់ដ៏ធ្ងន់សង្កត់ពីលើ

«ភ្ញាក់ហើយរឺ?» យ៉ុនហ្គី ដកបបូរមាត់ចេញតែមិនព្រមងើបចេញ មាត់ស្អាតក៏នៅជិតគ្នាបង្កើយ នាយសំលឹងមុខដែលក្រហមនោះរួចក៏អង្អែលថ្ពល់ពណ៌ម្ទេសដោយការថ្នាក់ថ្នម

«លោក.......» ជីមីន ទៅជានិយាយមិនចេញ

«ដឹងទេថាយើងទ្រាំរងចាំឯងងើបយូរប៉ុនណ្ណាហើយទេ?»

«បាទខ្ញុំ...ខ្ញុំងើបហើយ....លោកងើបសិនទៅ» ជីមីន រុញដើមទ្រូងគេចេញដោយកំលាំងដៃស្រាលៗ រួចប្រុងងើបអោយផុតពីស្ថានភាពនេះសិន នាយខ្មាស់ពេលគេមើលមកនាយបែបនេះ ហើយរឹតតែខ្មាស់ពេលនឹកដល់រឿងដ៏ក្តៅគគុកកាលពីយប់មិនរវាងពួកគេទាំងពីរ

«គិតថាខ្លួនឯងអាចងើបបានទេ?» គេចោទសួរអោយឡកឡឺយ

«ប្រាកដជារួច....» ជីមីន ហេតុតែចង់ឈ្នះក៏បង្ហើបខ្លួនងើបភ្លាមតែអ្វីដែលទទួលបានគឺភាពឈឺចាប់ពេញរាងកាយ«អ៎៎ូយ...ឈឺ» វាទាំងស្រគៀរសព្វសាច់ ពិសេសចំណុចផ្សារភ្ជាប់រវាងគេទាំងពីរកាលពីយប់មិញវា ក៏ឈឺខ្លាំងមែនទេរហូតទប់សំលេងស្រែកមិនជាប់ ទើបគេទំលាក់ខ្លួនដេកស្ងៀមវិញដោយគ្មានជំរើស

??????????????? (End ??)Where stories live. Discover now