抖阴社区

?????????????????? ???16

525 17 0
                                    

បន្ទាប់ពីវេឡានឹងផាវីនចេញទៅក្រៅផុត ប៊ីលលីក៏ដកសំបុត្រមួយចេញពីហោប៉ៅ ហើយនោះក៏គ្មានអ្វីក្រៅពីធៀបរៀបការគេជាមួយរាងតូចដែល។ឯមីនឃើញបែបនេះក៏ធ្វើជាមិនដឹងហើយសួរទៅប៊ីលលីភ្លាមៗ

«មានការអីហេស៎??»មីន

«ក៏..មកប្រាប់ឯងទៅពីធីយើងនឹងហើយ»ប៊ីលលី

«ចុះឯងមានមកពីធីយើងឬអត់??»នេះមិត្តគេដូចជាខ្សែលើគេពេកហើយទេដឹង!!

«ក៏ អត់នឹងឯង!!»ប៊ីលលីនិយាយហីៗមិនខ្វល់ នេះគេរវល់ណា៎ បើមិនរវល់ទេគេច្បាស់ជាមកចូលរួមហើយ!!

«អឺ..ចាំយើងទៅ!!»

«ចុះរឿងព្យាបាលជើងឯងនឹងទៅពេលណា??»

«ចាំឯងរៀបការរួចសិនទៅ»

«អើ..ចឹងយើងទៅវិញហើយ!!»

«ហុឹម!!»

ក្រោយពីនិយាយចប់ប៊ីលលីក៏ត្រឡប់ទៅវិញតែក៏មិនដឹងថាគេនឹងទៅណានោះទេ??ចំណែកឯមីនក៏ពិនិត្យឯកសាតាមធម្មតាវិញទៅ។

&ភូមិគ្រឹះ អៃយា៉នុន

«នេះឯងមកវិញមិនប្រាប់បា៉ទេហេស៎??»លោកអាលិច

«ប្រាប់ធ្វើអី..បើខ្ញុំមកវិញហើយនោះ!!»

«ចរិកឯងគ្មានផ្លាស់ប្ដូរបន្តិចសោះហើយ»

«បា៉..មិចក៏បងមីនពិការ??»វេឡា

«ហុឹសទៅរកគេហើយហេស៎?? ពិការក៏មកពីឪកូនគេមិនព្រមឲ្យក្រុមហ៊ុនដែលលោកតាឯងឲ្យនោះមកយើងនោះអី??»នរណាទៅដឹងថាបា៉របស់គេនេះលំអៀង លំអៀងឲ្យក្រុមហ៊ុននោះទៅបងប្រុសគេគ្រប់គ្រងនោះ??នេះហើយជាលទ្ធផលដែលគាត់មិនព្រមឲ្យក្រុមហ៊ុននោះមកគេ ចឹងគេមានតែធ្វើបែបនេះឯង តែក៏គួរឲ្យស្ដាយដែលកូនរបស់គាត់មិនស្លាប់ទៅតាមគាត់នោះ!!

«តែកូនស្រឡាញ់បងមីនណា៎បា៉!!»

«ឯងមិនគួរបានប្ដីពិការទេប្អូនស្រី ហើយបងក៏មិនចង់បានប្អូនថ្លៃដែលពិការដែល!!»ផាវីននិយាយរួចគេក៏ឡើងទៅបន្ទប់បាត់ទៅ ចំណែកឯវេឡាក៏នៅស្ងៀមនិនដឹងថាក្នុងចិត្តគេពេលនេះគិតអ្វីនោះទេ??

«ស្ដាប់តាមបងឯងទៅ!! បា៉ទៅលើហើយ»លោកអាលិច មិននិយាយច្រើនក៏ទាញទូរស័ព្ទឡើងទៅលើដែលទៅ។

??????????????????(Lord of my life??)???Where stories live. Discover now