«ពីង ??»មីន បើកទ្វារចូលមកក្នុងហៅឈ្មោះប្រពន្ធឡើងពេលឃើញបន្ទប់ងងឹតសូន្យឈឹងមើលអ្វីមិនឃើញ ហើយក៏មិនឃើញរាងតូចទៀតគេចាំបានថារាងតូចខ្លាចងងឹតណាស់។
«អូយ៎...ហុឹកៗ...»រាងក្រាស់ បើកកុងតាក់បំភ្លឺភ្លើងក្នុងបន្ទប់ ចិញ្ចើមជ្រួលចូលគ្នាពេលដែលឃើញរាងកាយតូចដួលនៅជិតគ្រែជើងចេញឈាមព្រោះតែជាន់អំបែងកែវដែលគេធ្វើឲ្យបែក។
«ស្លាប់ហើយ !!»នាយរហ័សដើរទៅជិតរាងតូចរួចលើកបីចេញពីបន្ទប់តម្រង់ទៅលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវវិញ។
«មិចក៏បែបនេះ ??»មីន ដាក់រាងតូចឲ្យអង្គុយនៅលើសាឡុងរួចថាឲ្យប៉ុន្តែ...ក្រសែភ្នែកពោរពេញដោយក្ដីបារម្ភ។
«ហុឹកៗ...ខ្ញុំៗ»
«អា៎...ឈប់យំទៅ !!បងឈប់សួរហើយ»ប្រអប់ដៃក្រាស់លើកជូតទឹកភ្នែកឲ្យរាងតូចថ្នមៗមុននឹងក្រោកឈរទៅយកប្រអប់ថ្នាំលាងរបួសឲ្យរាងតូច។
«អ្ហាស៎»ពីង រើជើងបន្តិចព្រោះឈឺផ្សារពេលត្រូវថ្នាំលាងរបួស។
«ទ្រាំបន្តិចទៅ...តែមួយភ្លែតទេណា៎»
«អុឹមម...»រាងតូច ងក់ក្បាលតិចៗមុននឹងអង្គុយទ្រាំនឹងភាពឈឺផ្សាត្រង់កន្លែងមានរបួសរហូតដល់រាងក្រាស់រុំបង់.ស.នៅកន្លែងមានរបួសរួច។
មីន ទុកប្រអប់ថ្នាំនៅលើតុរួចឡើងទៅអង្គុយលើសាឡុងជិតរាងតូច ពីងឃើញហើយក៏ខ្ជិបមាត់ណែនខិតចេញពីទីនោះបន្តិច។
«អ្ហាយយ...»រាងតូច ស្រែកបន្តិចពេលត្រូវមនុស្សមាឌធំទាញឲ្យមកអង្គុយនៅលើភ្លៅទាំងមិនបានដឹងជាមុន ពីងបើកភ្នែកព្រិចៗពេលរាងក្រាស់អោបចង្កេះហើយដាក់ក្បាលលើស្មានៅឈ្ងុបនឹងកញ្ចឹង.ក.របស់គេ ដៃស្រឡូនក៏លើកអោបរាងក្រាស់វិញ។
«ពួកយើងកុំបែបនេះអី !!បងមានអារម្មណ៍ថាពួកយើងកាន់តែឃ្លាតឆ្ងាយគ្នាហើយ...បងសុំទោស បងបកស្រាយប្រាប់អូនអស់ហើយ...អញ្ចឹងឈប់ខឹងបងទៅណាពីង ហុឹម»មីន ថើប.ក.រាងតូចបន្តិចមុននឹងថើបចេញពីប្រលោះ.ក.រាងតូច។
«សត្រូវបងជាអ្នកណា ??»
«លោកពូអាលិច ជាសត្រូវរបស់បងគាត់បានដាក់រនកក្នុងបង្កប់ជាកូនចៅរបស់បង គាត់ជាអ្នកធ្វើឲ្យបា៉បងស្លាប់ហើយគាត់ក៏បិះធ្វើឲ្យប្ដីរបស់អូនពិការដែល ដូច្នេះគាត់នឹងផាវីនមានបំណងអាក្រក់មកលើពួកយើងអូនកុំស្ដាប់ពួកគេរួមទាំងវេឡាផងដែល»

YOU ARE READING
??????????????????(Lord of my life??)???
Action???????????????????????? ??????????????????????????????????????????