抖阴社区

?????????????????? ???31

492 13 0
                                    

     «ហុឹមម ?? អូនធ្វើអ្វីពីង ??»មីន ភ្ញាក់បន្តិចពេលដឹងពីអណ្ដាតសើមៗរបស់រាងតូចលិតកញ្ចឹង.ក.របស់គេ។

«បងថាអូនជាម្ចាស់ជីវិតបង អញ្ចឹងបងក៏ជាម្ចាស់ជីវិតអូនដូចគ្នាមែនទេ ??»សម្លេងSexyបន្លឺឡើងក្បែរត្រចៀករាងក្រាស់ ឯម្រាមដៃស្រឡូនវែងៗរបស់រាងតូចក៏បង្អូសលើដើមទ្រូងរបស់ប្ដីចុះឡើងៗ។

«............»មីន ភ្ញាក់មិនតិចទេពេលរាងតូចខាំបឺតជញ្ជក់.ក.របស់គេខ្លាំងៗ នេះគេចេះធ្វើបែបនេះពីពេលណាមក ??

«ប្រពន្ធសម្លាញ់...»

«នៅលើកញ្ចឹង.ក.លោកប្ដីមានស្នាមហើយ ស្នាមដែលអូនខាំ ហិហិ»រាងតូច សើចងើបមុខចេញពីប្រលោះ.ក.រាងក្រាស់ ក្រោយខ្លួនបានបន្សល់ទុកស្នាមនៅលើនោះបានសម្រេច។

«កូនឆ្មាកំហូចអូនចេះបែបនេះពីពេលណា ??»

«បងបង្រៀននោះអី !! បងតែងតែខាំនៅលើកញ្ចឹង.ក.របស់អូន ស្នាក៏មានដែលនៀក៎»រាងតូច និយាយរួចក៏ទាញ.ក.អាវឲ្យរាងក្រាស់មើល។

«បិទវិញប្រយ័ត្នបងទ្រាំមិនបានណា»រាងក្រាស់ សម្លក់ខ្នាញ់នឹងរាងតូចរួចលើកដៃទាញអាវរាងតូវឲ្យស្រួលបួលវិញ។

«នាងជាអ្នកណា ??ម្នាក់ដែលឈ្លោះជាមួយអូនព្រឹកមិញនោះ»

«វេឡា នាងជាប្អូនជីដូនមួយរបស់បង»មីន

«នាងគ្មានគំនិតល្អទេ បងកុំនៅជិតនាងពេក ប្រយ័ត្នតែនាងចាប់បងធ្វើប្ដីបាត់ទៅ»ពីង និយាយរួចគិតដល់ពេលដែលខ្លួនឈ្លោះជាមួយនាងព្រឹកមិញនេះ នេះបើសិនលោកប្ដីមិននៅទេគេនឹងចាប់បោចសក់នាងវេឡាស្អីនោះឲ្យណាណីហើយ។

«ហេតុអី ??»មីន ញញឹមពេលឃើញទឹកមុខរាងតូចនិយាយពីវេឡា នេះរាងតូចប្រហែលជាប្រច័ណ្ឌហើយ។

«អូនប្រច័ណ្ឌ អ៊ុប---»រាងតូច តបទៅវិញយ៉ាងលឿនដូចម៉ាស៊ីនដេរ ឯដៃក៏រហ័សខ្ទប់មាត់ខ្លួនយ៉ាងលឿន។

«ទេ- គ្មានទេ !! មិនបានប្រច័ណ្ឌ បន្តិចក៏អត់ដែល»រាងតូច គ្រវីក្បាលតតាត់ មុខក្រហមព្រោះអៀនពេលឃើញភ្នែកប្ដីសម្លឹងមកមិនដាក់ភ្នែកនៅមានញញឹមទៀត !!

«ប្រច័ណ្ឌទៅ បងឲ្យអូនប្រច័ណ្ឌតាមចិត្ត»

«អ្នកណាទៅប្រច័ណ្ឌបងនោះ បងកុំនិយាយផ្ដេសផ្ដាសឲ្យសោះ»

??????????????????(Lord of my life??)???Where stories live. Discover now