抖阴社区

?????????????????? ???49

372 15 0
                                    

  «No No!!អូនចង់មើលតុក្កតា!!»ពីង ស្រែកបញ្ជាប្ដីដែលចុចប្ដូរបុស្តិ៍ទូរទស្សន៍ទៅមើលពត៍មានអន្តរជាតិវិញ គេមិនសុខចិត្តទេ!!

«អូនជាក្មេងឬ ??»មីន

«មិនមែនអូនចង់មើលទេមីន!!»ពីង ប្រកែក

«aww...ចុះមិញអ្នកណា៎បញ្ជាបងឲ្យដាក់តុក្កតា ??»មីន

«ហុឹក...គឺកូន!!គឺBabyនៅក្នុងពោះរបស់អូនគេចង់មើល មិនមែនអូនទេ!!»រាងតូចញោចមាត់ញញឹម លើកដៃស្រឡូនអង្អែលពោះប៉ោងបន្តិចនោះថ្នមៗ!!ហិហិ...គេយកកូនមកបាំងមុខទៀតហើយ។

«ok...បងដាក់ក៏បាន!!»រាងក្រាស់សើច គេដឹងថារាងតូចចង់មើលតុក្កតាមិនមែនកូននោះទេ ឲ្យតែសួរគឺដឹងឆ្លើយថាកូនរហូត!!

«លោកប្ដី ច្របាច់ជើងឲ្យអូនបន្តិចមកណា៎!!»ពីង ពេបមាត់រួចលើកជើងទៅដាក់លើភ្លៅប្ដី ដើម្បីឲ្យនាយច្របាច់ឲ្យ។

«មិនមែនកូនមែនទេ ??»មីន

«ហិហិ...មែន!!»រាងតូច សើចរួចចាប់នំមកញុាំធ្វើព្រងើយអង្គុយមើលរឿងតុក្កតា មានប្ដីអ្នកច្របាច់ជើងឲ្យ តាំងពីគេមានកូនមកទាំងម៉ាក់បង្កើតនឹងម៉ាក់ក្មេក ព្រមទាំងរាងក្រាស់មិនដែលជំទាស់សូម្បីមួយម៉ាត់បើដឹងថាមានកូនស្រួលបែបនេះ គេនឹងចាប់រំលោភប្ដីតាំងពីរៀបការដំបូងមកម្ល៉េះ><។

«ពីង ពីង!!»រាងតូចភ្ញាក់ព្រើតងាកទៅតាមប្រភពសម្លេងស្រែកហៅឈ្មោះខ្លួនទើបឃើញថាជាប៊េបគេមកជាមួយនឹងប៊ីលលីជាប្ដីនឹងឯង។

«ប៊េប~~....»ពីង ញញឹមស្រស់ដាក់មិត្តសម្លាញ់ស្របពេលប៊េបដើរតិចៗទៅអង្គុយជិតគេ។

«អ៊ីយា៉...ពោះរបស់ឯងរាងធំបន្តិចហើយ ជាកូនស្រីឬកូនប្រុស ??»ប៊េប យកដៃប៉ះពោះរាងតូចបន្តិច។

«អត់ដឹងទេ!!ខែនេះនឹងពិនិត្យហើយ ប៉ុន្តែចាំបងណាមអុីនខលមកប្រាប់សិន អេ៎មើលចុះពោះរបស់ឯងធំហើយ ក្មួយយើងប្រុសឬស្រីទៅ ??»ពីង

«ជាប្រុសណា៎!! តែថាដំបូងៗក្មួយឯងនេះរករឿងយើងខ្លាំងណាស់»ប៊េប និយាយបណ្ដើរនឹងញុាំនំរាងតូចបណ្ដើរ។

«ពិតមែន!! និយាយឲ្យយើងស្ដាប់ផងទៅមើល!!»ពីង ខិតមកជិតប៊េបបន្តិច គេចង់ដឹងណាស់ថាពេលប៊េបបែបនេះគេមានរករឿងប្ដីដែលទេ។

??????????????????(Lord of my life??)???Where stories live. Discover now