抖阴社区

?????????????????? ???23

777 26 4
                                    

 

    កុំបន្ទោសពេលមីន ដើរបានហើយឃោឃៅបែបនេះ នេះមិនមកពីអាលិចលោកពូសែនល្អរបស់គេទេហេស៎ ដែលធ្វើឲ្យលោកបា៉គេស្លាប់ ហើយគេបិះតែត្រូវពិការអស់មួយជីវិតទៀតនោះ នេះគេត្រូវតែសងសឹកឲ្យគេបា៉គេបែបនេះហើយ ហើយនេះបើសិនជាជើងរបស់គេមិនជានោះតើនរណានឹងការពារប្រពន្ធរបស់គេបានទៅ តើគេអាចបណ្ដោយឲ្យអាម្នាក់នោះមកប៉ះពាល់អ្វីដែលជាម្ចាស់ជីវិត ម្ចាស់កម្មសិទ្ធិគេបានដែលមែនទេ??ច្បាស់ជាមិនអាចហើយត្រូវទេ??
    ក្រាក~~~
  មីន ចាប់បើកទ្វាមុននឹងបោះជំហ៊ានស្រាលៗចូលមក ឯមុខក៏ផុសស្នាមញញឹមចេញមក នេះប្រពន្ធគេប្រហែលជាចាំយូរហើយទើបគេងលក់នៅលើសាឡុងបែបនេះហើយថែមទាំងដណ្ដប់អាវដែលនាយដោះឲ្យទៀតផង។
 
«អូនគេងបែបនេះ ក៏មិនចាំបាច់ធុញអង្គុយមើលបងធ្វើការដែល!!»មីន ដើរទៅថើបថ្ងាសប្រពន្ធបន្តិចមុននឹងក្រោកដើរសម្ដៅទៅតុធ្វើការរបស់នាយវិញ។

«ចៅហ្វាយ...ខ្ញុំធ្វើតាមអ្វីដែលចៅហ្វាយបញ្ជាររួចហើយ»ឆានុន គោះទ្វារបន្តិចមុននឹងចូលមកជម្រាបនូវអ្វីដែលខ្លួនបានធ្វើតាមបញ្ជាចៅហ្វាយនោះប្រាប់ឲ្យនាយក្រាស់បានដឹង។

«អុឹម....»នាយងើបមុខបន្តិចចាំស្ដាប់នូវអ្វីដែលឆានុនរៀបរាប់ ពេលចប់នាយក៏ឈ្ងោកមុខទៅធ្វើការធម្មតា។

«ចៅហ្វាយ..ការងារដែលចៅហ្វាយឲ្យស៊ើបនោះខ្ញុំបានស៊ើបដឹងហើយ!!»ថាផុន

«ឆាប់និយាយមក...!!»

«គឺពូឆៃ គាត់នៅណាន ហើយឮថាកូនស្រីគាត់រៀននៅបាងកកនេះឯង!!ចៅហ្វាយ»ថាផុន

«ណានហេស៎??»មីន

«បាទ!!»ថាផុន

«ល្អ!! ទៅណាន!!»រាងក្រាស់ បិទlaptop ទុកមុននឹងក្រោកឈរសម្លឹងមើលទៅប្រពន្ធដែលនៅគេងមិនទាន់ភ្ញាក់។

«តែអ្នកប្រុសតូច??»ជំនិត ចាប់សួរកាលបើឃើញអ្នកប្រុសតូចគេនៅគេងបែបនេះ នេះគេចង់សម្ដៅថាតើឲ្យយកអ្នកប្រុសតូចទៅផ្ទះដែលឬទេ??

«មិនក្ដៅនោះទេ!!»រាងក្រាស់ ដើរមកជិតរាងតូចរួចក៏លើកដៃស្ទាបត្រង់ក្បាលតែក៏មិនក្ដៅនោះដែល.....រួចក៏យកអាវក្រៅដែលរាងតូចដណ្ដប់នោះមកគ្របពីលើស្រួលបួលហើយ ហើយក៏លើកបីចេញមកក្រៅទៅ។

??????????????????(Lord of my life??)???Where stories live. Discover now