抖阴社区

?????????????????? ???28

477 16 0
                                    

   «នេះមីនទៅណាទៅ??»រាងតូចសួរខ្លួនឯងរួចចេះតែដើរទៅមុខទ្វាក្រែងឃើញរាងក្រាស់ត្រឡប់មកវិញ។

«ងងុយណាស់»រាងតូច ស្ងាបម្ដងទៀតរួចដើរទៅអង្គុយនៅលើសាឡុងវិញចាំរាងក្រាស់ត្រឡប់មកវិញ។

[............]

ងុឺត~~~
សម្លេងម៉ាស៊ីនឡានបញ្ឈប់ភ្លាម រាងតូចរហ័សក្រោកទាំងមមីមមើរព្រោះភ្លេចខ្លួនគេងលក់នៅលើសាឡុង។

«មីន...!!!»រាងតូច រត់ចេញទៅក្រៅ រាងក្រាស់ដើរយឺតៗចូលមកក្នុងផ្ទះ អាវប្រលេះលេវ2 3គ្រាប់ បកដៃអាវឡើងទាំងសងខាង នេះលោកប្ដីស្រវឹងហេស៎??

«ពីង!!!»រាងតូច ប្រញាប់ចូលទៅជួយគ្រាប្ដីនេះមីនផឹកស្រាឡើងឆួលពេញច្រមុះគេតែម្ដងហើយ។

«មីន បងផឹកស្រាហេស៎??»រាងតូច សួរតិចៗ រួចខំប្រឹងគ្រារាងកាយមនុស្សមាឌធំទៅបន្ទប់ខាងលើទាំងពិបាក។

&ក្នុងបន្ទប់

  ពីង ទម្លាក់រាងក្រាស់នៅលើពូករួចប្រលេះលេវអាវអ្នកជាប្ដីចេញអស់រួចប្រញាប់ចូលទៅក្នុងបន្ទប់ទឹកដាក់ទឹកនឹងកូនចានដែកនឹងកន្សែងមកជូតខ្លួនឲ្យរាងក្រាស់ ឲ្យគេគេងយ៉ាងមិចធំខ្លិនស្រាខ្លាំងណាស់!!!

«មិចក៏បងផឹកស្រាមីន??»ពីង និយាយបណ្ដើរជ្រលក់កន្សែងជូតខ្លួនឲ្យប្ដីបណ្ដើរ។

«បងស្រឡាញ់អូន...!!!»រាងក្រាស់ ចាប់ដៃរាងតូចអោបពេលនេះគេស្រវឹងលែងដឹងខ្យល់អីទៅហើយ។

«អូនក៏ស្រឡាញ់បងដែលមីន!!!»រាងតូច អង្អែលក្បាលប្ដីថ្នមៗមុននឹងចាប់ដៃរាងក្រាស់ចេញជូតខ្លួនឲ្យគេបន្ត បន្ទាប់ពីជូតខ្លួនឲ្យរាងក្រាស់រួចហើយរាងតូចក៏បានយកចានដែកដាក់ទឹកទៅទុកវិញមុននឹងឡើងទៅលើគ្រែគេងជិតប្ដី។

«ឈប់ខឹងអូនទៅ អូន...គ្មានចេតនាទះបងទេ»រាងតូច គេងបែរខ្លួនទៅរករាងក្រាស់រួចលើកដៃអង្អែលមុខគេថ្នមៗ មុននឹងត្រសុលខ្លួនចូលទៅអោបរាងក្រាស់បិទភ្នែកគេងរហូតដល់ព្រឹក។

         &ថ្ងៃថ្មី
  ព្រះអាទិត្យបញ្ចេញពន្លឺនៅក្នុងបន្ទប់ដ៏ប្រណិតមួយ ទៅប៉ះនឹងផ្ទៃមុខរាងសង្ហារដែលកំពុងតែគេងលង់លក់នោះ។រាងក្រាស់ ជ្រួលជិញ្ចើមចូលគ្នាលើកដៃចាប់ក្បាលខ្លួនឯងមុននឹងបើកភ្នែកឡើងរួចក្រោកអង្គុយមើលបរិវេណបន្ទប់ យប់មិញចាំបានថាគេផឹកស្រាច្រើនណាស់មិនដឹងមកផ្ទះពីពេលណានោះទេ ហើយក៏មិនដឹងថាអ្នកណាយកគេមកបន្ទប់ដែល។

??????????????????(Lord of my life??)???Where stories live. Discover now