«ហាស៎ ??ស្អីគេ...»រាងតូច តបទាំងមិនយល់ សុខៗក៏សួរថាផ្អែមទេ ព្រះអើយ!!ស្អីគេផ្អែមទៅ។«ហុឹមម ...»រាងតូច បិទភ្នែកពេលមាត់ត្រូវគ្របដណ្ដប់ដោយអ្នកជាប្ដី មីនថើបមាត់គេស្រាលៗយា៉ងទន់ភ្លន់មិនដូចពីមុនឡើយ អណ្ដាតសើមក៏លូនចូលក្រអូមមាត់រាងតូចយា៉ងលឿនពេលម្ចាស់វាបើកអនុញ្ញាតឲ្យចូល។
«មីន...បានហើយ...ហុឹម»ហើបមាត់និយាយមិនបានប៉ុន្មានផងក៏ត្រូវគេត្របាក់បឺតជញ្ជក់ម្ដងទៀតរាងក្រាស់ថើបច្បូតបបូរមាត់ក្រោម រាងតូចបន្តិចទើបព្រលែងមាត់ចេញ។
«ក៏...ផ្អែមតើ បងខានសាកយូរដែលហើយ»មីនសើច រួចអង្អែលបបូរមាត់រាងតូចថ្នមៗទាំងមិនអស់ចិត្ត គេដាច់របបយូរហើយ បើមិនមែនរាងតូចទើបតែក្រោកពីឈឺទេគេនឹងចាត់ការមិនខានទេ។
«ឈប់និយាយលេងទៅមីន!!»ពីង យកដៃរុញមនុស្សមាឌធំចេញរួចក្រោកដើរទៅកាន់ថាសអាហារនៅលើតុដើរសម្ដៅទៅវេរ៉ង់ដានៅមុខបន្ទប់ ដាក់គូទអង្គុយចុះរួចដួសអាហារញុាំ។
«មួយៗទៅ ប្រយ័ត្នអួល»មីន រហ័សដើរទៅជិតរាងតូចរួចអង្អែលក្បាលគេថ្នមៗ។
«អូនឃ្លាន!!»ពីង តបទាំងរង៉ូវៗព្រោះអាហារពេញមាត់ពេលនេះគេកំពុងឃ្លាន ព្រោះខានញុាំអាហារបានស្រួលនឹងឆ្អែតចង់4 5ថ្ងៃទៅហើយព្រោះតែឈឺកាលមុនញុាំតែបបរក៏ឈឺ លេបទឹកមាត់ក៏ឈឺពេលនេះគេលែងអីហើយគេនឹងញុាំ ញុំា ញុាំឲ្យហល់តែម្ដង><
&ភូមិគ្រឹះ រា៉ត់ថាក់រាក់គុន
នៅទីនេះមានតែអ្នកបម្រើរួមជាមួយចៅហ្វាយ២នាក់តែប៉ុណ្ណោះ ចំណែកបា៉មា៉ក់ប៊ីលលី
គាត់បានត្រឡប់ទៅស្វីសវិញតាំងពីមួយអាទិត្យមុនម្លេះ រួមទាំងបា៉មា៉ក់របស់ប៊េបទៅជាមួយផងដែល។«ញុាំបាយ »សម្លេងធំបន្លឺឡើង ទៅកាន់ប្រពន្ធដែលកំពុងតែសម្លឹងមកនាយបែបចង់ស៊ីសាច់ហុតឈាម មួយព្រឹកហើយគេមិននិយាយតបនាយមួយម៉ាត់សោះ ។
«......»ប៊េបស្ងាត់ គេអង្គុយធ្វើមុខស្មើរៗចាប់តាំងពីថ្ងៃកើតហេតុមកម្ល៉េះ គេចង់ជួបពីងប៉ុន្តែប្ដីមិនឲ្យទៅ។

YOU ARE READING
??????????????????(Lord of my life??)???
Action???????????????????????? ??????????????????????????????????????????