抖阴社区

?????????????????? ???26

511 13 0
                                    

&វេរង់ដា
យប់នេះអាកាសធាតុត្រជាក់ណាស់ ឯរាងតូចក៏កំពុងតែអង្គុយមើលព្រះចន្ទ័ដែលរះពេញវង់នេះឯង មើលទៅរាងតូចដូចជាស្រស់ស្រាយខ្លាំងណាស់ណាមួយគេក៏ជាហើយដែលទើបមានទឹកមុខស្រស់ស្រាយបែបនេះ។

ក្រាក~~~~
«អូនសម្លាញ់.....»

«ហុឹម...»

«នេះទឹកដោះគោរបស់អូន!!»រាងក្រាស់ ដើរចូលមករួមជាមួយដៃម្ខាងកាន់ទឹកដោះគោយកមកឲ្យប្រពន្ធ រួមទាំងយកកន្សែងស្ដើងល្មមមួយមកដណ្ដប់ឲ្យប្រពន្ធផងដែរ កាយវិការបារម្ភយកចិត្តទុកដាក់បែបនេះ នាយមិនដែលធ្លាប់ធ្វើដាក់នរណាម្នាក់ទេ ហើយក៏ជាលើកទីមួយដែលដែលខ្លួនធ្វើបែបនេះដាក់ប្រពន្ធ មើលចុះថាគេស្រឡាញ់ប្រពន្ធគេកម្រិតណា។

«អូនអរគុណបងហើយ!!»រាងតូច យកទឹកដោះគោមកផឹកបន្តិចមុននឹងដាក់កែវចុះលើតុក្បែរនោះវិញ ឯរាងក្រាស់ក៏ទៅអង្គុយតុមួយនោះជាមួយរាងតូចដោយលើកឲ្យរាងតូចអង្គុយលើនាយវិញ។

«ព្រះច័ន្ទយប់នេះស្អាតទេលោកប្ដី!!»រាងតូច អោបក៏រាងក្រាស់ជាប់ រួចសម្លឹងទៅមើលព្រះច័ន្ទនៅលើមេឃនោះមុននឹងសួរសំណួរមួយទៅកាន់ប្ដី។

«ស្អាត...តែស្អាតចាញ់អូននោះទេ!!»មិនត្រឹមតែនិយាយទេនាយថែមទាំងយកដៃក្រាស់ថ្មឹកនោះលូកចូលក្នុងអាវស្ដើងរបស់រាងតូចជាប្រពន្ធថែមទៀត។

«អឺ...បង បងដកដៃវិញសិនទៅ!!»រាងតូច ចាប់ផ្ដើមភ័យបុកពោះខួរក្បាលចាប់នឹកឃើញរឿងកាលពីថ្ងៃមិញមកភ្លាមៗ នេះបើសិនលោកប្ដីចង់ធ្វើរឿងនោះទៀតតើឲ្យគេគិតយ៉ាងមិច នេះគេឈឺជើងមិនទាន់បាត់នៅឡើយទេ បើសិនជាលោកប្ដីធ្វើបែបនេះមែននោះគេច្បាស់ជាដើរលែងរួចពិតមែនហើយ។

«.......»រាងក្រាស់ មិនមាត់តែនាយក៏ញញឹមបន្តិចមុននឹងដកដៃចេញពីក្នុងអាវរបស់រាងតូចវិញ មើលតែបែបនេះ2 3ដងទៀតប្រពន្ធគេច្បាស់ជាភ័យដល់សន្លប់ជាក់ជាមិនខានទេ។

«មកបងបីចូលខាងក្នុង នេះមេឃចាប់ផ្ដើមត្រជាក់ហើយ!!»រាងក្រាស់ សួរទៅរាងតូចឯរាងតូចក៏ងក់ក្បាលយល់ព្រមតាមនាយដូចគ្នា។

&ខាងក្នុង

មកដល់ក្នុងបន្ទប់មីនក៏ដាក់ឲ្យប្រពន្ធគេងលើពូកស្រួលបួលមុននឹងនាយឡើងមកគេងជាមួយគេដែល។

??????????????????(Lord of my life??)???Where stories live. Discover now