抖阴社区

?????????????????? ???27

478 14 1
                                    

&ណាន.....

រាងតូចដកដង្ហើមធំភ្នែកចេះតែសម្លឹងទៅកូនផ្ទះដែលលោកប្ដីចូលរាល់1នាទីម្ដង ខណៈត្រូវប្ដីហាមមិនឲ្យគេចូលទៅតាមនោះទេ តែនាយបែរជាឲ្យគេអង្គុយចាំនៅក្នុងឡានហើយក៏ចេញទៅជាមួយមនុស្សជំនិតបាត់ ទុកឲ្យគេអង្គុយចាំឡើងជិត20នាទីទៅហើយ។

«មីនទៅយូរខ្លាំងណាស់»រាងតូច មុខក្រញ៉ូវខាំមាត់ខឹង មិចក៏ទុកឲ្យគេចាំក្នុងឡានយូរយ៉ាងនេះ??ឯជើងក៏នៅឈឺទៀត នេះក្រោកពីគេងមិនទាន់បាន5នាទីផងលោកប្ដីក៏លេងគេឡើង2ទឹក នឹកឡើងវាគួរឲ្យខឹងខ្លាំងណាស់>< រាងតូចក៏លើកទូរស័ព្ទលោកប្ដីមកលេងតែលេងបានមួយសន្ទុះក៏ធុញទើបបោះទូរស័ព្ទនោះទៅម្ខាងបាត់។

«លោកប្ដីពេលណាមកវិញទៅ!!»

[...........]
«លោកពូថាន់មិចក៏ធ្វើមុខបែបនេះ មិននិយាយរកខ្ញុំជិត20នាទីហើយ»រាងក្រាស់អង្គុយញោចស្នាមញញឹមលើកជើងគងអន្ទាក់ខ្លាសម្លឹងមើលរាងចំណាស់ដែលអង្គុយទល់មុខខ្លួន។

«អ្នកប្រុសតូចមកទីនេះមានការអីហេស៎??»លោកថាន់

«ខ្ញុំមិននិយាយច្រើនទេ អ្នកណាបញ្ជាពូ??»មីន

«អ្នកប្រុស ចង់និយាយពីអ្វី ខ្ញ...ខ្ញុំមិនយល់ ទេ??»លោកថាន់

«បា៉ប្រហែលជាទុកចិត្តពូខ្លាំងហើយ ស្ដាយណាស់គាត់ទុកចិត្តមនុស្សខុសហើយ»

«ខ្ញុំមិនយល់ទេ»

«លោកពូចង់ឲ្យខ្ញុំរំឮករឿងកាលពីឆ្នាំមុនទេ គ្រប់ឡានដែលមាននៅក្នុងភូមិគ្រឹះខ្ញុំគឺពូជាអ្នកមើលថែទាំងអស់ជាពិសេសឡានប៉ារបស់ខ្ញុំ ឡានដែលខ្ញុំបើកទៅយកអ្នកម៉ាក់ទៅBangkokវិញក៏លោកពូជាអ្នកមើលថែដែល»

«.....»ស្ងាត់

«ប្រហែលអាអ្នកបញ្ជារលោកពូប្រាកដជាសប្បាយចិត្តខ្លាំងហើយដែលលោកប៉ាខ្ញុំស្លាប់ តែប្រាកដជាខកចិត្តដែលដឹងថាខ្ញុំមិនស្លាប់ ហើយពេលនេះថែមទាំងដើរបានវិញ លោកពូមើលទៅ»រាងក្រាស់ ក្រោកឈរអស់កម្ពស់ដើរទៅជិតរាងចំណាស់ ឯលោកថាន់ក៏កាន់តែភ័យ។

«អ្នកប្រុសខ្ញុំ...កាន់តែមិនយល់ហើយ»

«ឮថាកូនស្រីលោកពូរៀននៅBangkokមែនទេ??»គ្រាន់តែនិយាយដល់កូនស្រីភ្លាមលោកថាន់ងើបមុខមើលទៅរាងក្រាស់ភ្លាម។

??????????????????(Lord of my life??)???Where stories live. Discover now