[..........]
«អ្នកណាគេបងប៊េប ??»លីលី សួរស្របពេលប៊េបយកទូរស័ព្ទមកតបឆាត។
«ពីង គេប្រាប់ឲ្យបងដាក់ច្បាប់ឲ្យ»ប៊េប
«គាត់ទៅណា ??»
«គេគេងខកម៉ោង»
-SKIP-
«មីន បងមានរឿងអីលាក់បាំងអូនទេ ??»រាងតូច ទម្លាក់ទូរស័ព្ទចុះរួចសួរទៅរាងក្រាស់វិញ។
«មិនក៏អូនស្រាប់តែសួរបងបែបនេះ ??»មីន
«គ្រាន់តែសួរធម្មតាទេ»
«អូនទៅឮពាក្យអ្នកណានិយាយអីទៀតហើយមែនទេ ??»
«គ្មានទេ !! បងធ្វើការចុះ»រាងតូច និយាយរួចយកទូរស័ព្ទមកលេងវិញ ភ្នែកចេះតែដៀងមើលរាងក្រាស់ ឯខួរក្បាលក៏គិតតែពាក្យដែលផាវីនបាននិយាយ។
1សប្ដាហ៍កន្លងទៅ/////
1សប្ដាហ៍ក្រោយមកទំនាក់ទំនងប្ដីប្រពន្ធរបស់ពួកគេក៏ចេះតែស្អិតរមួតហើយមានថ្ងៃខ្លះក៏ឈ្លោះគ្នាហើយរាងក្រាស់ក៏តែងតែនិយាយលួងលោមរាងតូចរហូត ចំណែកឯនាងក្រមុំវេឡាវិញក៏ត្រូវកូនឆ្មាកំហូចរបស់មីនធ្វើឲ្យខឹងរហូតរាល់ពេលនាងមករកមីននៅក្រុមហ៊ុន។«មីននៅឯណា ??»ពីង សួរទៅយា៉វីនដែលជាលេខារបស់រាងក្រាស់។
«លោកអគ្គនាយកនៅកន្លែងបញ្ជូនទំនិញ អ្នកប្រុសតូច»
«មិចក៏នៅទីនោះ ??»
«ទំនិញត្រូវបញ្ជូនទៅក្រៅប្រទេស ទើបលោកអគ្គនាយកត្រូវទៅពិនិត្យដោយផ្ទាល់»
«អរគុណ»រាងតូច ដើរចេញពីទីនោះរួចដើរទៅកន្លែងបញ្ជូនទំនិញតាមពាក្យដែលនាងលេខានិយាយ។
«មីននៅឯណា ??»រាងតូច រេភ្នែកសម្លឹងមើលជុំវិញខ្លួនឃើញតែឡានធំៗចាំទទួលទំនិញ ពីង ជ្រួលចិញ្ចើមចូលគ្នាពេលឃើញអង្គរក្សឈុតខ្មៅ2នាក់ឈរយាមទ្វារបន្ទប់នៅទីនោះទើបដើរទៅរក។
«អេ៎ !!ក្មេងតូចមករកអ្នកណា នៅទីនេះមិនមែនជាកន្លែងលេងទេឆាប់ទៅវិញទៅ»ពួកគេឃាត់ឃាំងរាងតូចខណៈឃើញគេដើរចូលទៅ។
«ខ្ញុំគឺប្រពន្ធចៅហ្វាយពួកឯងណា»
«......»អង្គរក្សទាំង2សម្លឹងមើលមុខគ្នាទៅវិញទៅមក តើគួរជឿឬអត់ ??

YOU ARE READING
??????????????????(Lord of my life??)???
Action???????????????????????? ??????????????????????????????????????????