抖阴社区

?????????????????? ???47

436 21 2
                                    


«ឲ្យការ៉េមមួយចានមក យករសជាតិ...រសជាតិក្រូចមកខ្ញុំចង់ញុាំរបស់ជូៗ»ពីង លើកដៃប៉ះមាត់ខ្លួនតិចៗមុននឹងប្រាប់រសជាតិការ៉េមដែលខ្លួនចង់ញុាំទៅអ្នកលក់។

«អ៎...បាទក្មេងតូច»អ្នកលក់

*ក្មេងតូច ??ហិហិ ខ្ញុំក្មេងដល់ថ្នាក់នេះហេស៎ ??រាងតូចសើចរួចគិតក្នុងចិត្ត គេអាយុ19ឆ្នាំហើយណា៎!!មិនមែនក្មេង3ខួបដូចលោកប្ដីនិយាយមិញនេះទេ។

«ក្រែងអូនចូលចិត្តញុាំរសជាតិសូកូឡាហេស៎ ??មិចក៏ស្រាប់តែប្ដូររសជាតិទៅវិញ!!»មីនសួរ គេចាំបានរាងតូចមិនមែនញុាំរសជាតិក្រូចនោះទេ គឺរសជាតិសូកូឡា។

«មិនដឹងទេ...អូនស្រាប់តែចង់ញុាំរសជាតិជូរៗបែបនេះមកតែម្ដង---អរគុណ»ពីងតប រួចទទួលការ៉េមពីដៃអ្នកលក់ រាងក្រាស់មិនមាត់ក៏ហុចលុយឲ្យអ្នកលក់ការ៉េម---មុននឹងបន្តអោបស្មារាងតូចដើរទៅមុខទៀត។

«ចង់ញុាំស្ករស្ត្រប់បឺរី!!»ពីង ចង្អុលទៅស្រ្តបឺរីដែលគេដោតចង្កាក់ជាមួយស្ករនោះខណៈមាត់របស់គេពោពេញទៅដោយការ៉េម។

«ទេ---ញុាំរបស់ផ្អែមច្រើនពេក នឹងធ្វើឲ្យអូនក្ដៅខ្លួន»មីន

«គំរិះ...លើកក្រោយលុយអូនអ្នកកាន់ម្ដង»ពីង

«មិនមែនចឹងទេ...បងគិតដល់សុខភាពអូនទៅវិញទេ»មីន

«សុខភាពអូន ??ទុកឲ្យអូនឃ្លានស្លាប់មែនទេមីន ??»ពីងសួរឌឺ

«ស្លាប់ហើយពីង!!បងមិនមែនមានន័យចឹងទេ»មីន

«ជឿម្ដងចុះ!!»ពីង

«អា៎...ប្រហិត!!សាច់អាំង»រាងតូច និយាយទាំងសប្បាយចិត្តដើរទៅជិតតូបនោះ ក៏ស្រាប់តែចាប់ផ្ដើមវិលមុខខ្ញាល់ ក្រពះពោះវៀនច្របល់ចូលគ្នា ទឹកមាត់ចាប់ផ្ដើមចេញមកជ្រោចៗដល់ថ្នាក់ទន់ជង្គង់ចុះអង្គុយនៅទីនោះ។

«ពីងអូនកើតអី ??»មីន បន្ទន់ជង្គង់ចុះ ក្រសោបមុខប្រពន្ធមើល ឃើញថាគេបែកញើសជោគថ្ងាស។

«ស្អុយ...ក្លិនអាក្រក់ណាស់!!ហុឹកៗ...ចង់ក្អួត»រាងតូច ងើយទៅសម្លឹងមើលតូបនោះ តូបដែលលក់ប្រហិត សាច់អាំងចង្កាក់ នឹងអ្នកក្លែមសាច់នោះនាំគ្នាផឹកស្រា បង្ហុយផ្សេងបារីមកជារឿយៗ វាឆួលពេញច្មុះរបស់គេ ឡើងចង់ក្អួតចេញមកហើយ។

??????????????????(Lord of my life??)???Where stories live. Discover now