«បងណេ »គ្រាន់តែឃើញបងស្រីដើរមកភ្លាមនាយក៏រត់ទៅស្រវ៉ាអោបនាងភ្លាម
«ជីមីន ឯងមិនអីទេមែនទេ? គេមានធ្វើអីឯងទេ?» ស្តី្រចិត្តមាធ្វើជាសួរដោយក្តីបារម្ភ តែក្នុងចិត្តខឹងណាស់ ខឹងដែលគេមានសុវត្ថិភាពនឹងក្តីសុខចំណែកខ្លួនត្រូវទៅជ្រកជាមួយអ្នកបំរើ សំខាន់ឋានះនាងពេលនេះក៏មាននាមជាអ្នកបំរើដូចគ្នា
«ខ្ញុំសុខសប្បាយទេបង គេមិនបានធ្វើអីខ្ញុំទេ? តែហេតុបងស្លៀបពាក់បែបនេះ?» នាយតូចឆ្ងល់នឹងឯកសណ្ឋានអ្នកបំរើដែលបងស្រីខ្លួនពាក់លើខ្លួនពេលនេះ
«គឺ.....ហឹិុក...ហឹុក» នាងសំដែងយំចាប់ដៃប្អូនប្រុសដោយទឹកមុខគួរអោយបារម្ភ
«បងស្រីកើតអី? អង្គុយសិនមក» គេអូសដៃបងស្រីអង្គុយលើសាឡុងក្បែរនោះ
«បងមិនហ៊ាននិយាយចេញមកទេ»
«បងនិយាយមក មានខ្ញុំនៅទីនេះហើយ បងកុំខ្លាចហើយកុំអី» ជីមីន លើកដៃជូតទឹកភ្នែកអោយនាងថ្នមៗដោយចិត្តបរិសុទ្ធគ្មានមន្ទិល
«ពួកគេគំរាមបង....ហើយអោយបងធ្វើជាអ្នកបំរើនៅទីនេះ.....ពួកគេថានឹងសម្លាប់ឯងបើបងមិនព្រម»
«ហេតុអីក៏គេអាក្រក់យ៉ាងនេះ?» នាយអស់សង្ឃឹមនឹងពាក្យសន្យារបស់ យ៉ុនហ្គី ដែលថាមិនធ្វើអីបងស្រីនាយ តែនេះជាស្អីទាំងគំរាម ទាំងអោយធ្វើជាអ្នកបំរើ
«ជីមីន ពួកយើងរត់ចេញពីទីនេះតើល្អទេ?»
«តើពួកយើងអាចរត់គេចបានទេបងស្រី?ពួកយើងមិនស្គាល់ទីនេះទេ វាធំណាស់»
«ពិតជាបានណាជឿរបង យប់នេះ.....យប់នេះពួកយើងរត់ទៅជាមួយគ្នាណា» នាងកាន់ដៃប្អូនប្រុសសម្អប់នឹងធ្វើទឹកមុខអោយគេជឿរជាក់ នាងក៏មិនស្គាល់ដូចគ្នា តែនាងក៏មានវិធីខ្លះៗអាចចំណាំផ្លូវសំរាប់ចេញពីភូមិគ្រិះនេះបានខ្លះៗ
«បាទបងស្រី....យប់នេះពួកយើងនឹងរត់ទៅជាមួយគ្នា»
«ល្អណាស់អញ្ចឹងឯងទៅរៀបចំខ្លួនទៅ....ម៉ោង10យប់នេះជួបគ្នានៅដើមឈើនោះ»នាងចង្អុលទីតាំងដែលនាងកំណត់
«បាទបងស្រី»
«អញ្ចឹងឯងទៅបានហើយ បងក៏ត្រូវទៅធ្វើការបន្តដែល»

Part 9
Start from the beginning