抖阴社区

                                    

«ខ្ញុំទៅសិនហើយ ជួបគ្នាយប់នេះបងស្រី»

«ល្អទៅចុះ» ពេលប្អូនប្រុសដើរចេញទៅនាងក៏អង្គុយញញឹមតែម្នាក់ឯង«យប់នេះឯងនឹងបាត់ចេញពីភូមិគ្រិះនេះជាមិនខានអាក្មេងល្ងង់ យើងចង់ឃើញមែនទែនពេលឯងត្រូវគេបាញ់សម្លាប់....ហាស...ហាស»

  កន្លងទៅជាច្រើនម៉ោងពេលវេលាក៏ដើរដល់ការកំណត់ ម៉ោង10 រំលងអាធ្រាធទៅហើយ យ៉ុនហ្គី មិនទាន់ត្រលប់ពីក្រុមហ៊ុននៅឡើងដែលជាឱកាសដ៏ល្អសំរាប់នាយតូចដែលរៀបគំរោងរត់គេចជាមួយបងស្រីខ្លួន ជីមីន ដើរ លបៗចេញពីបន្ទប់តំរង់ទៅទីតាំងដែលបានណាត់គ្នា

«បងស្រី»

«ឯងមកហើយរឺ?»

«បាទបងស្រីតោះយើង ឆាប់ចេញពីទីនេះទៅ»

«តោះយើង» ពួកគេទាំងពីរកាន់ដៃគ្នាដើរ លបៗតាមភាពងងឹង រហូតដល់របងទ្វារខ្ពស់ធំដែលឈរយ៉ាងរឹងមាំការពារភូមិគ្រិះទាំងមូលកុំអោយមានជនអាក្រក់ចូលមកបាន

«បងស្រីមានអ្នកយាម គិតយ៉ាងមិចទៅ?»

«ចាំបងបញ្ឆោតពួកគេ តែឯងត្រូវធ្វើយ៉ាងណារត់ចេញពីរបងនេះអោយបាន ហើយរត់កុំមកវិញអោយសោះ បងនឹងទៅតាមក្រោយ ហាមមករកបងវិញដឹងទេ» នាងដាក់កំហិតមិនអោយអ្នកម្ខាងទៀតត្រលប់មកវិញ ពុំនោះទេផែនការនាងនឹងបរាជ័យមិនខាន

«តែខ្ញុំបារម្ភពីបង»

«បងឆ្លាតជាងឯង ឯងកុំបារម្ភអីបងអាចដោះស្រាយបាន សន្យាមកថាកុំមកវិញ ចាំបងអ្នកទៅរកឯង រត់កុំងាកក្រោយអោយសោះ សន្យាមក»

«ខ្ញុំសន្យា»

«បានហើយបងទៅបញ្ឆោតពួកគេសិន» នាងដើរចេញដោយបង្កប់ដោយស្នាមញញឹមពិសពុល រួចក៏ដើរតម្រង់ទៅអ្នកយាមដែលឈរនៅក្រៅរបង

«បងប្រុស.....បងប្រុសជួយខ្ញុំបង.....ខ្ញុំវិលមុខណាស់» នាងធ្វើជាដួលហើយស្រែកហៅអ្នកយាមដែលនៅខាងក្រៅអោយចូលមកមើលនាង ទ្វាត្រូវបានបើកហើយពួកគេក៏រត់មកមើលនាង ដោយពុំបានឃើញកំលោះតូចដែលប្រឹងត្រសៀរៗនៅទីងងឹតហើយរត់ចេញក្រៅរបងបានសម្រេច

«នាងកើតអី?» អ្នកយាមសួរ

«ឆាប់មកជួបខ្ញុំណា» ជីមីន មើលបងស្រីទាំងអាល័យហើយនិយាយតិចៗក្នុងចិត្ត បន្ទាប់មកក៏រត់ទៅមុខដោយមិនងាកក្រោយតាមការសន្យា

«ខ្ញុំមិនអីទេបង.......» នាងប្រាប់អ្នកយាយទ្វា រួចងើបសម្រួលអារម្មណ៍ហើយក៏រត់ទៅផ្ទះតូចដែលខ្លួនស្នាក់នៅ នាងគោះទ្វាបន្ទប់មេកាធំប្រចាំភូមិយ៉ាងប្រញាប់
តុក....តុក

«មេផ្ទះបើកទ្វា....មេផ្ទះ» សំលេងនាងបានដាស់គ្រប់គ្នាអោយងើបឡើងទាំងកណ្តាលយប់

«យ៉ាងមិចនាងនឹង? ទើបមកថ្ងៃដំបូងក៏ឡូឡាផ្អើលគ្នាគ្រប់គ្នា» មេកា គីម ថាអោយពេលនាងប្រើកាយវិកាយគ្មានសុជីវធម៌ទាំងកណ្តាលយប់នាំអោយគ្រប់គ្នាដាច់ដំណេក

«គឺ......អាក្មេងនោះ....អ៎៎ូមិនមែនទេប្រុសម្នាក់ដែលលោក យ៉ុនហ្គី អោយមើលថែនោះមុននេះខ្ញុំឃើញគេលួចរត់ចេញទៅបាត់ហើយ»

«នេះនាងថាមិច?» មេការ គីម បើកភ្នែកធំៗពេលលឺដំណឹង

«ឆាប់ខលប្រាប់ លោកប្រុសទៅ» នាងជំរុញគំនិតព្រោះចង់អោយគេដឹងនឹងខឹងដែល ជីមីន ហ៊ានលួចរត់បែបនេះ

«ល្អ....ល្អ» ថាហើយគាត់ក៏ចូលទៅយកទូរស័ព្ទហើយ ខលទៅផ្តល់ដំណឹងយ៉ាងប្រញាប់

ទឺត.....ទឺត
«ចូលហើយ.....អាឡូ» ពេលអ្នកម្ខាងទៀតទទួលមេកា គីម ប្រុងហាមាត់និយាយតែ ឆារីណេ ក៏កញ្ឆក់ពីដៃគាត់យកមកនិយាយខ្លួនដោយដោយគ្មានសុជីវធម៌បំផុត

«អាឡូ.....មានការអី?»

«លោក យ៉ុនហ្គី.....គឺ ជីមីន...ជីមីន..គេ»

« ជីមីន គេយ៉ាងមិច?» អ្នកកំលោះអង្គុយក្នុងឡានដែលបើកត្រលប់មកភូមិគ្រិះទៅជាអង្គុយសឹងតែមិនជាប់កៅអីពេលលឺឈ្មោះប្រុសតូចរបស់គេ

«គេ.....គេលួចរត់បាត់ហើយ....ខ្ញុំព្យាយាមឃាត់គេដែល តែគេមិនស្តាប់គេថាគេស្អប់មនុស្សដូចលោកគេមិនព្រមអោយលោកមកឃុំឃាំងគេបែបនេះនោះទេ» នាងរៀបរាប់ទាំងក្នុងចិត្តអរមិនស្ទើរ

«ចង្រៃយ៍....ឯងហ៊ានណាស់.....ឯងច្បាស់ជាស្លាប់មិនខានប្រសិនបើយើងចាប់ឯងបាន ឯងអស់ឱកាសត្រៀមខ្លួនហើយ » យ៉ុនហ្គី ផ្តាច់ទំនាក់ទំនងដោយក្តៅចិត្តជាខ្លាំង អ្នកកំលោះខឹងខ្លាំងឡើងញ័រអស់រាងកាយ មិនស្មានថាក្មេងដែលស្តាប់បង្គប់គេកាលពីព្រឹកមិញហ៊ានបំពានអ្វីដែលគេបាននិយាយរួចមកហើយ គេនឹងមិនលើកលេងអោយទេប្រសិនបើគេចាប់នាយបាន.....

??????????????? (End ??)Where stories live. Discover now