ជុងហ្គុកបើកឡានយ៉ាងលឿនមិនខ្វល់ថាអាចនឹងត្រូវបុកអ្នកណាឡើយសំខាន់កាលៈទេសៈនេះនាយត្រូវតែទៅជួយថេយ៉ុងអោយបានមុនពេលគ្រប់យ៉ាងវាហួសពេល។ចំណែកស៊ូម៉ូននាយបានស៊ើបមកខ្លះៗទើបដឹងពីល្បិចពួកវា នាយព្យាយាមជ្រៀតមនុស្សមកបន្ទប់ទឹកដែលពួកកូនចៅរបស់ម្ចាស់ក្លឹបអោយដាក់ថ្នាំរួចក៏អោយពួកគេដើរទៅបន្ទប់ដោយខ្លួនឯង។ស៊ូម៉ូនលបៗព្រោះមានកូនចៅគេយាមព្រោះបន្ទប់ទឹកនេះហើយជាកន្លែងដែលពួកវាចាក់ក្មេងស្រីៗទៅ។នាយសម្លឹងកាំមេរ៉ា
មុននឹងចុចលើកនាឡិការបស់នាយផ្តាច់ប្រព័ន្ធកាំមេរ៉ាមុននឹងបញ្ចូនសញ្ញាអោយកូនចៅដែលបន្លំខ្លួននៅក្នុងក្លឹបទាំងប៉ុន្មានអោយប្រយ័ត្នខ្លួនក៏ដូចជាចាប់ផ្តើមបញ្ចេញសកម្មភាព។ថេយ៉ុងពិតជាដើរមកបន្ទប់ទឹកមែនព្រោះតែផឹកច្រើននាងត្រូវការចូលបន្ទប់ឯកាបូបផ្ញើរកន្លែងក្រឡុកស្រាអ្នកណាខលមកបែកទូរស័ព្ទទៀតក៏នាងមិនដឹង។ថេយ៉ុងលាងដៃមុននឹងចូលបន្ទប់ទឹក នាងរាងស្រវឹងតិចៗពេលនោះផ្សែងសៗហុចតិចៗមើលមិនចង់ឃើញហោះចូលមកឯថេយ៉ុងមិនបានដឹងក៏ហឺតចូលមួយសន្ទុះវាក៏បញ្ចេញប្រសិទ្ធភាព។នាងស្រាប់តែវិលមុខសឺភ្លាមៗមុននឹងបើកទ្វារចេញមកដើរតិចៗស្រាប់តែមានមនុស្សស្រីម្នាក់មកចាក់អីលើនាងក៏មិនដឹងរួចក៏ខ្សឹបប្រាប់នាងអោយដើរចេញទៅត្រង់រហូតទៅហើយនាងក៏ស្រាប់តែដើរតាមដោយកាយវិការភ្លឹកមើលតែផ្លូវមួយមុខគត់។ចៃដន្យស៊ូម៉ូនក៏មកដល់ទាន់ចាប់ក្រៀកកអ្នកដែលចាំទទួលក្មេងស្រីៗនៅខាងក្រៅអោយសន្លប់រួចក៏ចំពែលថេយ៉ុងចេញមកល្មម។
"អ្នកនាង"ស៊ូម៉ូនប្រញាប់រត់មករកតែវាយឺតពេលដោយសារនាងត្រូវថ្នាំហើយថែមទាំងដើរហួសគេចនាយថែមទៀត។ស៊ូម៉ូនប្រញាប់លើកថេយ៉ុងលីចាកចេញថោយមានកូនចៅចាំជួយបិទបាំងហើយក៏មិនភ្លេចយករបស់
របរថេយ៉ុងទៅវិញដូចគ្នាកុំអោយមានអ្នកសង្ស័យ។
"ចៅហ្វាយ!!"ចេញមកចំពេលជុងហ្គុកបើកឡានមកដល់បម្រុងចុះពីឡានសម្រុកចូលក្លឹបនោះទៀតសំណាងហៅទាន់។
"នាងយ៉ាងមិចហើយ?!!"
"ត្រូវថ្នាំហើយចៅហ្វាយតាមមើលមិនមែនមួយទេ"
"ឯងចង់និយាយថាត្រូវទាំងថ្នាំនោះទៀត?"
"បាទ!តាមមើលវាចង់នាំអ្នកនាងទៅដេកជាមួយហើយទើបលក់ចេញ"
"អាចង្រៃយ៎!!!ទៅបំផ្ទុះក្លឹបវាចោលទៅ"
"បាទចៅហ្វាយ"នាយទទួលថេយ៉ុងមកលីទាំងក្តៅទ្រូងជាខ្លាំងព្រោះថេយ៉ុងចាប់ផ្តើមនៅមិនស្ងៀមហើយ។
នាយតែងតែទុកផ្លូវអោយវាមិនចង់ប៉ះពាល់ផ្ទាល់ ប្រជែងតែជំនួញបានហើយតែវាចង់មកប៉ះមនុស្សរបស់នាយដូច្នេះកុំសង្ឃឹមថានាយនៅស្ងៀម!។
"នឹងហើយលទ្ធផលមិនស្តាប់!!!"នាយក៏ខ្នាញ់នាងមិនស្ទើរដែរមិនដឹងរកវិធីអីជួយនាងទេយប់ស្មើនេះហើយ
នាយក៏នឹកឃើញថានៅវិមានប្រហែលជាអាចនៅសល់ថ្នាំទើបប្រញាប់បើកលឿនយកតែមែនទែនទៅវិមានព្រោះថេយ៉ុងដូចជាចង់ដោះសម្លៀកបំពាក់ខ្លួនឯងហើយ។
"ថេយ៉ុងឮពូហៅទេ?ថេយ៉ុងកុំដោះអោយសោះ!"ថេយ៉ុងទាញស្រាយសក់មុននឹងទាញឈុតខ្លួនឯងចេញអោយជុងហ្គុកប្រហោងពោះខ្លាំងដោយសារវិមាននៅរាងឆ្ងាយគួរសម។

YOU ARE READING
?????????????????(???)??
Romance???????????????????????????????????????????????????????????????????????????!??????????????????????????????????????????????!! Taekook BG 01/09/24 ????????? ???????? ????????????????16????????????