抖阴社区

Ep25: ?????????

2.3K 146 7
                                    


      ថេយ៉ុងមិនអស់ចិត្តក្រោយពីយំហើយនាងក៏ខលទៅម៉ាក់ដែលមិនដែលទាក់ទងមកនាងសូម្បីម្តងតាំងពីនាងមករស់នៅកូរ៉េជិត1ឆ្នាំមកនេះ។នៅពេលដែលគាត់លើកនាងមិនបានសួរអ្វីក្រៅពីសំណួរដែលនាងចង់ដឹងហើយម្តាយក៏មិនលាក់ត្បិតនឹកកូនដែរប៉ុន្តែមិនហ៊ានខ្លាចជុងហ្គុកដឹងហើយខលទៅស្តីអោយណាមួយពីដំបូងគាត់ក៏ត្រូវនាយគម្រាមមិនតិចដែរពីរឿងទាក់ទងមនុស្សប្រុសផ្សេងអំឡុងពេលថេយ៉ុងកំពុងឈឺចាប់រឿងលោកប៉ាចាកចេញ។គាត់មិនបាននិយាយបង្កាច់បង្ខូចអ្វីពីជុងហ្គុកនោះទេគ្រាន់តែប្រាប់ការពិតណាមួយគាត់ក៏សប្បាយចិត្តដែលជុងហ្គុកមើលថែកូនគាត់បានល្អ។
       《ម៉ាក់ចង់អោយឯងគិតអោយច្បាស់ព្រោះនោះក៏មកពីក្តីស្រលាញ់ដែរ រឿងអ្វីផ្សេងម៉ាក់មិនដឹង ម៉ាក់ដឹងត្រឹមថាពេលនេះគេស្រលាញ់កូន》
       "ហ្ហឹកៗតែគេកុហកខ្ញុំ"
      《ដូចដែលម៉ាក់និយាយចឹងគេធ្វើព្រោះមិនចង់ឃើញកូនយំដែលម៉ាក់ប្រគល់កូនអោយគេទាំងទទួល
លុយហាក់ដូចលក់កូនយ៉ាងចឹងបើសិនគេប្រាប់នោះកូននឹងយំហើយស្អប់ម៉ាក់បែបនោះទើបគេមិនប្រាប់គ្រាន់តែហាមម៉ាក់មិនអោយខលទៅកូន》
       "ហ្ហឹកៗប៉ុន្តែពេលនេះគេកំពុងនៅជាមួយប្រពន្ធកូនរបស់គេខ្ញុំជាចំណែកលើសដែលចូលមកជ្រៀតជ្រែកគ្រួសារគេ អ្នកមកយកខ្ញុំទៅអាមេរិកវិញផងទៅ" នាងតូច
យំសុំអ្នកជាម្តាយអោយមកទទួលព្រោះពេលនេះគេមិនដឹងថាទៅពឹងអ្នកណាទៀតទេ គេមិនចង់នៅទីនេះទៀតឡើយ។គេមិនចង់គេចវេសគ្រាន់តែចង់នៅស្ងប់ស្ងាត់សិនប៉ុណ្ណោះ។
      《កូនទៅដឹងពីណាថាគេមានគ្រួសារ?តាមម៉ាក់ស្គាល់គេមិនមានគ្រួសារទេកូនច្រឡំទេដឹង?》
       "ហ្ហឹកៗគេកុហកទេពេលនេះគេទៅចិនជួបជុំគ្រួសារគេបាត់ហើយ"
     《កូនមិនចាំស្តាប់ហេតុផលគេសិនទេឬ?》
      "ខ្ញុំមិនចង់ស្តាប់ការបកស្រាយនោះទេ"គេខ្លាចនាយកុហកហើយនាងទន់ចិត្តត្រូវគ្នា ថ្ងៃណាមួយគេនាំកូនគេមកអោយស្គាល់នាងពេលនោះនាងច្បាស់ជាស្ទះទ្រូងស្លាប់មិនខាន។ ថេយ៉ុងនិយាយតែប៉ុន្មានម៉ាត់ទៀតក៏បិទព្រោះមើលទៅម្តាយកាន់ជើងជុងហ្គុកណាស់ចឹងហើយនាងមានតែពឹងខ្លួនឯងចាកចេញ។

?????????????????(???)??Where stories live. Discover now