ក្រោយពីលួងប្រពន្ធហើយនាងមិនព្រមអត់ទោសអោយពេលនេះក៏នៅអោបគេក្រវៀនៗជាប់មិនលែងទោះថេយ៉ុងស្តីអោយមិចក៏មិនក្រោកចរិតឡើងដូចកូនក្មេងតែម្តងហើយសមតែវាយអោយណាណីទេមិចក៏មនុស្សចាស់ម្នាក់នេះប្រែក្លាយទៅជាកូនក្មេងលឿនយ៉ាងនេះ។
"បងសុំទោសពិតមែនអត់ទោសអោយបងផងទៅ
អូនចង់អោយបងធ្វើបែបណាក៏បានអោយតែអូនបាត់ខឹងបង"ជុងហ្គុកងើយទៅពេបមាត់យ៉ាងគួរអោយចង់វាយដាក់ថេយ៉ុងដែលប្រឹងទប់សំណើចឡើងចង់ធ្លោយចេញមកទៅហើយ។
"ក្រោកចេញ!!"
"បើបងក្រោកអូនអត់ទោសអោយឬអត់?បងសន្យាមិនគំហកដាក់អូនទៀតទេ"
"ជឿមិនបាន ឆាប់ក្រោកអោយឆាប់!!"
"បើអូនមិនអត់ទោសបងមិនក្រោកមួយថ្ងៃនឹងមិនបាច់ទៅណាទេគេងបែបនឹងហើយ"
"នែ៎!ខ្ញុំឃ្លានណា"
"ចាំបងខលអោយស៊ូម៉ូនយកអាហារមក"
"លោកប្រុងអោយខ្ញុំញាំគេងបែបនឹងមែនទេ?"
"ប្រហែលហើយ"
"ខ្ញុំខឹងលោក10ឆ្នាំចាំមើលចុះ"
"ថេយ៍បងនិយាយលេងទេ"នាយស្រវាអោបគេយ៉ាងណែនលោកអើយ10ឆ្នាំតែ10ថ្ងៃនឹងវាយូរមហាសែនយូរសម្រាប់នាយហើយឯណាទៅដល់10ឆ្នាំស្លាប់បណ្តោយ។
"តែខ្ញុំនិយាយមែន!"
"ប្តីសុំទោសលើកក្រោយលែងនិយាយបែបនឹងហើយបានទេ?ណាៗ"នាយនៅធ្វើចរិតកូនក្មេងអោយថេយ៉ុងកាន់តែខ្នាញ់ទប់ចិត្តមិនបាន។នេះមិនមែនជុងហ្គុកខឹងរករឿងទេតែជាប្រពន្ធនាយទៅវិញទេដែលខឹងហើយ
នាយក៏ត្រូវលួងព្រោះគំរោងលួងតែបែរជាខឹងហើយក៏ប្រែមកជាលួងវិញដដែល។
"សឺតៗឈប់សម្លក់បងទៅbaby"
"ប្រាប់ថាអោយក្រោក!"
"បើអ៊ីចឹងងូតទឹកជាមួយគ្នា"នាយញញឹមខិលមុននឹង
លើកបីថេយ៉ុងឡើងមិនអោយគេត្រៀមខ្លួនទាន់ទេ ឃើញតែប៉ុន្នឹងដឹងតែមិនរួចខ្លួនហើយ។បន្ទាប់ពីលេងរាវខ្យងខ្ចៅរួចរាល់ថេយ៉ុងឡើងចង់ទន់ខ្លួនខឹងលោកប្តីរោគចិត្តរបស់នាងធ្វើដូចដាក់ទោសនាងដោយប្រយោលយ៉ាងចឹង។
"ហារមាត់មកប្រពន្ធសម្លាញ់"ដោយសារតែប្រពន្ធសម្លក់មិនឈប់ដាក់អោយអ្នកបម្រើអៀនស្លរឈាមម្តងមើល។ជុងហ្គុកដាក់អោយថេយ៉ុងលើភ្លៅហើយនៅឆ្លៀតបញ្ចុកផងថើបផងទៀត តែអ្នកខាងនោះគិតតែពីសម្លក់ព្រោះខឹងតែក៏ព្រមហារមាត់ញាំឯអ្នកបម្រើក៏ដូចជាម៉ែដោះអៀនជំនួសតែម្តងហើយ។
"ញាំអោយច្រើនៗឆាប់មានកម្លាំង បងជូនអូនដើរលេងអបអរអូនប្រឡងរួចរាល់"ដោយសារកាលពី
ពេលប្រឡងនាយមិនបានទាក់ទងមកលើកទឹកចិត្តហើយពេលប្រឡងរួចក៏មានរឿងទើបនឹងដោះស្រាយគ្នារួចនាយចង់នាំនាងលំហែអារម្មណ៍បន្តិចហើយក៏នឹងមានគម្រោងនាំនាងទៅលេងអាមេរិកតាមបំណងរបស់នាងដូចគ្នា។
"អូនចង់ទៅណា?"នាយងាកមកសួរក្រែងនាងចង់ទៅណាជាពិសេសក្រោយប្រឡងរួចអីបែបនឹង។
"មិនដឹង"
"បើអ៊ីចឹងទុកបងជាអ្នកជូនអូនដើរលេងអោយបានច្រើនកន្លែងចុះ"

YOU ARE READING
?????????????????(???)??
Romance???????????????????????????????????????????????????????????????????????????!??????????????????????????????????????????????!! Taekook BG 01/09/24 ????????? ???????? ????????????????16????????????