មាត់ថាមិនស្រវឹងប៉ុន្តែភ្នែកក៏បើកមិនរួចក្រោកក៏មិនរួចសង្ងំគេងលើស្មាអ្នកពរគេត្រឡប់មកបន្ទប់វិញដោយសារមនុស្សទន់ខ្លួនអស់ហើយតែនៅរអ៊ូមិនឈប់។
"ថេយ៍ ថេយ៍ហា៎"
"ហឹម"ឃើញស្ងាត់ស្មានតែគេងបាត់ហើយមានឯណាគ្រាន់តែសង្ងំហៅនៅឮនៅឡើយ។
"គេងអោយស្រួលល្មមលែងបងហើយ"ថេយ៉ុងគ្រវីក្បាលពេបមាត់នៅអោបនាយជាប់មិនលែង មិនព្រមទម្លាក់ខ្លួនគេងលើពូកអោយស្រួលទេនៅអោបគេអោយខ្វេមិនអោយគេទៅណាបានសោះសូម្បីតែក្រោក។
"អោយបងគេងកំដរឬ?"នាងតូចងក់ក្បាលទាំងមិនព្រមបើកភ្នែកសោះទើបជុងហ្គុកទម្លាក់ខ្លួនជិតអោយ
ថេយ៉ុងគេងអោបណែនដៃទាំងញញឹម ខូចសម្បើមណាស់។ជុងហ្គុកមិនប្រកែកអោបអង្អែលក្បាលនាងលួងអោយគេងថ្នមៗរហូតទាល់តែស្ងាត់មាត់ទាំងពីរនាក់។ពួកគេគេងជ្រុលដល់រសៀលទើបភ្ញាក់ចំណែកថេយ៉ុងឈឺក្បាលក៏ងរងក់អោយលោកពូលួងទម្រាំអោយញាំទឹកខ្ញីបន្សាបស្រារាងធូរក៏ឈប់រករឿងមុននឹងញាំអាហារហើយឡើងកប៉ាល់ត្រឡប់ទៅសេអ៊ូលវិញព្រោះតែថ្ងៃស្អែកក៏ចូលរៀនវិញហើយមិនអាចនៅយូរនោះទេ។
ថេយ៉ុងអង្គុយមើលទេសភាពទាំងស្តាយព្រោះដើរលេងបានបន្តិចអាចថាមានក្តីសុខបានបន្តិចក៏ត្រូវទៅសាលាអោយលោកពូជួបមុខអ្នកផ្សេងទៀតហើយ។នាងមានអារម្មណ៍ថាយ៉ាងមិចមិនដឹងទេពេលគេមើលមកនាយច្រើនខុសប្លែកពីមិនទាន់ចាប់អារម្មណ៍នាយគ្រប់យ៉ាងដូចធម្មតាតែពេលនេះមិនដូចគ្នាទេ។
"អូនកំពុងគិតអី?មិនចង់ទៅវិញមែនទេ?"
"ទើបនឹងដើរលេងបានបន្តិចចូលរៀនវិញទៀតហើយ"នាងតូចពេបមាត់អោយជុងហ្គុកអស់សំណើចក្រសោបមុខនាងអោយមកជិត។
"ចាំទំនេរច្រើនថ្ងៃបងនាំអូនមកលេងទៀត"
"ពេលចប់ final នាំអូនទៅអាមេរិកបានទេ?"ជុងហ្គុកស្រាប់តែជ្រួញចិញ្ចើមព្រោះតែនៅទីនេះមិនមានអ្នកណាដែលធ្វើអោយនាងសប្បាយចិត្តទេ នាយមិនចង់អោយនាងទៅឡើយ។
"អូនចង់ទៅគោរពផ្នូរលោកប៉ាបងជូនអូនទៅបានទេ?"ទាល់តែនាងនិយាយហេតុផលទើបនាយស្រាយចិញ្ចើមវិញក្នុងចិត្តរាងភ័យដែរខ្លាចទៅជួបសង្សារចាស់។
"ក៏បាន"
"សន្យាណា"
"បាទសន្យា"
"ពិរោះណាស់ បងឆ្លើយម្តងទៀតទៅមើល"
"បាទ ព្រះនាងតូចរបស់បង"
"ហិហិពិរោះដល់ហើយ"
"សឺតៗអូនកាន់តែគួរអោយស្រលាញ់ហើយដឹងទេ?"នាយទាញថ្ពាល់នាងលេងតិចៗព្រមទាំងថើបចង់សុសមុខនាងទៅហើយ។ចំណែកកូនចៅវិញមិនបាននិយាយទេអៀនខ្វាច់មួយៗដូចអ្នកអានចឹង។ពួកគេនិយាយគ្នាពីនេះពីនោះរហូតទាល់តែដល់ទីតាំងទើបបន្ត
ជិះឡានទៅក្រុងវិញ តាមផ្លូវនាយឈប់ទិញនំអោយថេយ៉ុងញាំខ្លាចនាងឃ្លាន។

YOU ARE READING
?????????????????(???)??
Romance???????????????????????????????????????????????????????????????????????????!??????????????????????????????????????????????!! Taekook BG 01/09/24 ????????? ???????? ????????????????16????????????