លុះដល់ល្ងាចពួកគេភ្ញាក់ព្រមគ្នា ទឹកមុខម្នាក់ៗពោរពេញដោយស្នាមញញឹមបន្ទាប់ពីបានឃើញមុខគ្នា
ថេយ៉ុងក៏ទៅជាអៀនព្រោះអាចថាវាជាលើកដំបូងដែលនាងធ្វើខ្លួនស្និតស្នាលនឹងលោកពូក្នុងឋានៈជាមនុស្ស
ស្រលាញ់គ្នាទាំងដែលនាងមិនធ្លាប់ជាមួយអ្នកណាពីមុនមកកុំថាតែគេងអោបគ្នាតែត្រឹមធ្វើអ្វីលើសពីថើបក៏មិនដែលផង។
"អូនឃ្លានទេ?"ថេយ៉ុងងក់ក្បាលនៅអឹមអៀនសង្ងំ
ក្នុងផែនទ្រូងរបស់នាយនឹងឯងធ្វើអោយអ្នកសួរទៅជាអស់សំណើចខ្នក់ខ្នាញ់នឹងចរិតរបស់នាងជាខ្លាំង។នាយ
ខ្ចិលបង្អាប់ក៏ប្តូរមកជាខលទៅកម្មង់អាហារវិញហើយក៏បបួលនាងងូតទឹសម្អាតខ្លួនត្រៀមញាំអាហារ នាងក៏មិន
ប្រកែកទើបពួកគេនាំគ្នាងូតទឹករួចក៏នាំគ្នាពាក់អាវឃ្លុំ។
"ថ្ងៃលិច?ស្អាតខ្លាំងណាស់"ថេយ៉ុងកំពុងជូតសក់ស្រាប់តែបានឃើញថ្ងៃលិចតាមកញ្ចក់រួចក៏បើកទ្វារមកយ៉ខាងមុខសម្លឹងមើលទេសភាពនាយសមុទ្រយ៉ាងស្រស់ស្អាតបូកជាមួយថ្ងៃរៀបលិចទៀតពិតជាស្អាតរកអ្វីប្រៀបពុំបាន មិននឹកស្មានថានាងក៏អាចបានឃើញទិដ្ឋភាពបែបនេះផ្ទាល់ភ្នែកដែរពិតជាស្អាតខ្លាំងណាស់។
"សឺត!អូនចូលចិត្តទិដ្ឋភាពបែបនេះមែនទេ?"ជុងហ្គុកចូលមកអោបចង្កេះនាងពីក្រោយដាក់ចង្ការលើស្មារបស់នាងមុននឹងថើបរួចក៏និយាយទាំងសម្លឹងមើលទៅទេសភាពដូចគ្នា។
"បងមិនគិតថាស្អាតទេហ្ហេស?"
"ស្អាតតែនៅចាញ់អូនបន្តិច"គ្រាន់តែបានឮថ្ពាល់នាងក្រហមភ្លាមមិនចាំនាទីនោះទេ។
"សម្តីបែបនឹងតើទើបស្រីៗចាប់អារម្មណ៍ច្រើន"
"ពួកគេចាប់អាម្មណ៍ព្រោះបងសង្ហារប៉ុណ្ណោះបងមិនដែលទៅសរសើរឬក៏សាងសងអ្នកណាទេ"នាយមិន
ដែលទៅញ៉ែអ្នកណាទេព្រោះជាធម្មតានាយបំពេញតែការងារខ្លួនគ្មានពេលទៅសាងសងជាមួយស្រីណាឡើយ។
"អួតខ្លួនឯងទេដឹងមិនឃើញសង្ហារផង"ថេយ៉ុងធ្វើជាញោះទើបត្រូវអ្នកជាពូចាប់បង្វែរអោយបែរមករកព្រមទាំងអោបចង្កេះជាប់ចំណែកថេយ៉ុងក៏លើកដៃទប់ព្រមជាមួយទឹមមុខទប់សំណើចពេលឃើញអ្នកទល់មុខធ្វើមុខក្រញ៉ូវសួរគេ។
"អូនថាមិច?បងទុកឱកាសអោយអូននិយាយម្តងទៀត"
"និយាយអី?"ថេយ៉ុងព្យាយាមទប់ធ្វើជាសួរបែបមិនដឹងរឿង
"អូនថាអ្នកណាមិនសង្ហារហ្ហឹម?មុខបងពិតជាមិនសង្ហារមែនហ្ហេស?"
"ហិហិ"
"ហេតុអីក៏សើចបងសួរពិតមែន!"ចិញ្ចើមក្រាស់ជ្រួញចូលគ្នាបែបមិនសុខចិត្តពេលនាងមកសើចទាំងមិនព្រមឆ្លើយសំណួរនាយ។
"ពីមុនអូនមើលមិនឃើញសង្ហារនោះទេប៉ុន្តែពេលនេះ....."នាយខំផ្ទៀងស្តាប់តែនាងបែរជាធ្វើស៊ីផ្លូវអារម្មណ៍នាយណាស់ ដោយទ្រាំមិនបានក៏អោនថើបបបូរ
មាត់ពូកែបង្អូសនោះមួយសន្ទុះទើបដកវិញសួរម្តងទៀត។
"បងសង្ហារឬអត់?"
"សង្ហារខ្លាំងណាស់"នាងនិយាយទាំងអៀនថ្ពាល់ឡើងក្រហមតែម្តង។
"សឺតៗៗៗចូលចិត្តអោយបងខ្នាញ់ខ្លាំងណាស់ក្មេងក្បាលខូច"
"ហិហិបានហើយៗអូនឃ្លាន"
"អាហារមកដល់ឥឡូវហើយតែបើឃ្លានខ្លាំងញាំបងជំនួសក៏បាន"
"បងគិតថាអូនជាអីទៅញាំមនុស្សរស់នោះ"ថេយ៉ុងសម្លក់ទាំងមិនយល់ន័យរបស់អ្នកម្ខាងទៀតទើបធ្វើអោយនាយសើចកក្អិចពេលឮនាងនិយាយ មិននឹកស្មានថានាងមិនយល់ន័យដែលនាយនិយាយទាល់តែសោះ។
"សើចអូនមែនទេ?"នាងវាយនាយមួយដៃទាំងខាំមាត់
"អូនពិតជាមិនយល់ថាបងចង់បានន័យថាយ៉ាងមិចមែនហ្ហេស?"
"និយាយខ្លួនឯងយល់តែខ្លួនឯង"
"ចាំយប់ចាំយល់ចឹង"
"អូនចង់ដឹងឥឡូវ!!"
"បានហើយចាំយប់ចាំដឹងអាហារមកដល់ហើយតស់"នាយលើកបីនាងចូលមកខាងក្នុងដាក់អោយអង្គុយលើសាឡុងរួចទើបដើរទៅបើកទ្វាររុញអាហារចូលមកដែលមានច្រើនមុខទំនងណាស់ឃើញហើយឃ្លានតែម្តង។
ក្រោយពីញាំរួចរាល់ជុងហ្គុកក៏នាំថេយ៉ុងដើរមើលតាមឆ្នេរមុននឹងទៅផ្សាររាត្រីដែលស្ថិតនៅលើកោះនេះ។
ទីនេះសម្បូរមនុស្សគួរសមមិនស្ងាត់ហើយក៏មិនអ៊ូរអពេកដែរ។
"បងធ្វើការងារអ្វីខ្លះ?"ជិះតូងសុខៗថេយ៉ុងក៏សួរអ្នកដែលយោលនាងតិចៗនោះ ឃើញថានាយធ្វើការងារច្រើនទើបនាងសួរមិនដឹងថាមួយណាពិតប្រាកដច្រើនពេក។
"ការងារបងមានច្រើនណាស់គ្រាន់តែបងប្រគល់អោយគេគ្រប់គ្រងជំនួសហើយក៏មកធ្វើជាគ្រូបង្រៀននិងជាងគំនូរជាប់មករហូត"
"ហេតុអី?ចុះការងារណាដែលបងស្រលាញ់ពិតប្រាកដ?"នាងដឹងមកខ្លះដែរថានាយធ្វើការតាមក្តីស្រម៉ៃម្តាយជាគ្រូបង្រៀន។
"ការងារក្រុមហ៊ុននិងគូសរូប"
"បានន័យថាបងស្រលាញ់ការគូសគំនូរជាងគេត្រូវទេ?"នាងសង្កេតឃើញរូបជាច្រើនមិនថានៅបន្ទប់ ក្នុងផ្ទះឬក៏វិមានរបស់នាយទេសុទ្ធសឹងតែរូប។
"អូនពូកែទាយមែន"
"បងពូកែណាស់ដែលអាចដើរតាមក្តីស្រម៉ៃហើយអាច
បំពេញបំណងប្រាថ្នរបស់ម៉ាក់បងបានចំណែកអូន ប៉ាប្រហែលខកបំណងចំពោះអូនណាស់ហើយ"ជុងហ្គុកឈប់យោងតូងប្តូរមកបន្ទន់ជង្គង់នៅពីមុខនាងវិញ។
"ហេតុអីនិយាយបែបនេះ?អូនមានទាន់រៀនចប់ឯណា
កុំគិតច្រើនអី"
"អូនបានធ្វើខុសពីអ្វីដែលប៉ាចង់បាន"
"មិនអីទេអោយតែនោះជាអ្វីដែលអូនស្រលាញ់ប៉ារបស់អូនច្បាស់ជាសប្បាយចិត្តពេលដឹងថាអូនអាចធ្វើតាមក្តីស្រម៉ៃខ្លួនឯងបាន"ថេយ៉ុងសម្លឹងមុខនាយរួចក៏អោបនាយយ៉ាងណែនព្រមជាមួយអារម្មណ៍កក់ក្តៅរាល់ពេលដែលនៅក្បែរនាយ។ទីបំផុតនាងអាចទទួលបានអារម្មណ៍មួយនោះហើយ
"កុំយំអីអូនធ្វើបានល្អបំផុតហើយ បន្តធ្វើនូវអ្វីដែលអូនស្រលាញ់បន្តទៀតទៅលោកប៉ាអូនប្រហែលជាកំពុងមើលពីភាពជោគជ័យរបស់អូនពីចម្ងាយក៏ថាបាន"នាយអង្អែលក្បាលនាងថ្នមៗលួងលោមព្រោះនាងកំពុងយំតែប្រហែលមិនមែនយំព្រោះធ្វើមិនបានទេគឺរំព្រោះរំភើបនឹងពាក្យលើកទឹកចិត្តរបស់នាយច្រើនជាង។
"ឈប់យំទៅមើលចុះក្រហមភ្នែកអស់ហើយ តស់ទៅដើរលេងវិញ"នាយជូតទឹកភ្នែកអោយនាងថ្នមៗមុននឹងបែរខ្នងអោយនាងជិះរួចក៏ដើរទៅសណ្ឋាគារឡើងឡានទៅលេងផ្សាររាត្រី។

YOU ARE READING
?????????????????(???)??
Romance???????????????????????????????????????????????????????????????????????????!??????????????????????????????????????????????!! Taekook BG 01/09/24 ????????? ???????? ????????????????16????????????