抖阴社区

Ep24: ?????????????

2.7K 150 9
                                    


       ព្រឹកឡើងថេយ៉ុងគេងស្តិលើទ្រូងលោកប្តីគ្មានកម្រើកព្រោះតែបាក់កម្លាំងខ្លាំងមិនដឹងថាក្រោកនឹងអាចមានកម្លាំងដើរកើតឬអត់ណាមួយពេលនេះម៉ោង11ទៅហើយនៅមិនទាន់ភ្ញាក់ទៀតចំណែកជុងហ្គុកក៏មិនក្រោកមិនកម្រើកបន្តិចបើទោះជាភ្ញាក់ហើយក៏ដោយសុខចិត្តនៅគេងស្ងៀមដើម្បីអោយប្រពន្ធក្មេងបានគេងស្កប់ស្គាល់
កុំអោយក្រោកមករករឿងដោយសារតែការរំខានរបស់នាយ។យូរៗនាយថើបថ្ងាសនាងម្តងព្រមទាំងអង្អែលបំពេរអោយនាងគេងបន្តរាល់ពេលនាងរំញោចខ្លួន។
ប្រហែល1ម៉ោងក្រោយថេយ៉ុងក៏បើកភ្នែកតិចៗស្តាប់ចង្វាក់បេះដូងស្វាមីទាំងថ្ពាល់ចាប់ផ្តើមក្រហមព្រោះប្រទះ
នឹងទ្រូងហាប់ណែនរបស់នាយ។
        "សឺត"ជុងហ្គុកថើបថ្ងាសនាងដូចដើមប៉ុន្តែក៏ឃើញថានាងបើកភ្នែកទើបចាប់ផ្តើមសួរនាំ។
       "អូនភ្ញាក់ហើយមានចុកចង្កេះឬអត់?"
       "អឺម"នាងងក់ក្បាលតិចៗឯដៃវិញនៅលេងចុងទ្រូង
របស់នាយតិចបែបអឹមអៀនអោយជុងហ្គុកអស់សំណើចកាន់តែស្រលាញ់កាន់តែគ្រឺតខ្នាញ់។
       "អឺមហ្នឹងបានន័យថាមិចហ្ហឹម?"ជុងហ្គុកចាប់ចង្ការ
នាងឡើងមុននឹងអោនកាន់តែជិត។
      "គឺចុកចង្កេះដូចដែលបងសួរអ្ហឹម-"
      "សឺតៗចុះក្រោកដើររួចឬអត់?"ពេលដកមាត់នាយក៏ថើបថ្ពាល់នាងសងខាងមុននឹងសួរបន្តឯថេយ៉ុងកាន់តែអៀនរួចក៏គ្រវីក្បាលបានន័យថាឈឺពេញខ្លួនចង្កេះក៏រោយកម្រើកក៏ឈឺមិនអាចក្រោកបានព្រោះយប់មិញនាយ
លេងនាងធ្ងន់សម្បើមណាស់បើមិនទន់ខ្លួនមិនឈប់ដូចគុំនាងតាំងពីពេលណាចឹង។
      "តោះងូតទឹកនឹងបានញាំអាហារ"ក្រោយឃើញកាយវិការគួរអោយខ្នាញ់របស់នាងហើយធ្វើអោយនាយមិនអស់សំណើចមិនបានទើបក្រោកបីនាងទៅសម្អាតខ្លួនព្រមទាំងម៉ាហ្សាធ្វើសរសៃរអោយមួយចប់។ពេលរួចរាល់ក៏បីមកក្រៅផ្លុំសក់សិតសក់តែងខ្លួនអោយទៀតដូចជាឪពុកយ៉ាងចឹង។បន្ទាប់ពីសម្លៀកពាក់រួចនាយក៏នាំនាងមកញាំអាហារដោយថ្នាក់ថ្នមដូចកូនង៉ែតយ៉ាងចឹងសឹងតែថាបីអោបជាប់នឹងខ្លួនបើនាងព្រម។
    

     កាត់មកមើលអ្នកខាងនេះវិញក៏មិនសុខស្រួលប៉ុន្មានដែរតាំងពីត្រូវសាននាំមកភូមិគ្រឹះនាយមក នាងមិនដែលបានគេងស្រួលទេយប់ខ្លះក៏ត្រូវនាយគម្រាមអោយគេងអោបតែយប់ខ្លះធ្វើបាបនាងវិសនឹងសន្លប់មិនថានាងប្រកែកបែបណាក៏នាយមិនព្រមឈប់។ហើយក្រោយពីបានដឹងថាជុងហ្គុកធ្វើការងារមិនមែនត្រឹមជាគ្រូវាធ្វើអោយនាងភ្ញាក់ផ្អើលដែលសំខាន់នាយមានកេរ្តិ៍ឈ្មោះល្បីប៉ុន្តែនាងហាក់ដូចជាមិនបានដឹងកុំថាឡើយតែនាងអាចថាមនុស្សមួយសាលាតែម្តងសុទ្ធតែដឹងត្រឹមថានាយជាគ្រូបង្រៀនប៉ុន្តេវាលើសពីនោះឆ្ងាយណាស់។គ្រាន់តែបានដឹងនាងភ្ញាក់ផ្អើលខ្លាំងណាស់ប៉ុន្តែវាក៏គ្មានអ្វីអោយនាងគិតបន្តទៀតដែរព្រោះចុងក្រោយជុងហ្គុកក៏មិនបានស្រលាញ់នាង។នាយថែមទាំងមានមនុស្សដែលនាយស្រលាញ់ទៀតហើយនាងក៏បានកាត់ចិត្តពីនាយរួចហើយដែរណាស់តែអ្នកខ្លះមិនព្រមឈប់គិត នៅគិតថា
នាងនៅស្រលាញ់ជុងហ្គុកចូលចិត្តចូលមករករឿងធ្វើបាបនាងខ្លាំងណាស់។
       "ថ្ងៃសម្រាកអូនប្រញាប់ក្រោកទៅណា?"ថាអីតែគូរនោះគូរនេះក៏ទើបនឹងក្រោកដែរមិនដឹងថាយប់មិញធ្វើអីខ្លះទេ។គ្រាន់តែយ៉ុនសុនចង់ក្រោកក៏ត្រូវសានទាញមក
វិញអោបសង្កត់អោយនៅក្រោមទ្រូងច្រត់ដៃសួរនាំ។
       "ខ្ញុំទៅផ្ទះ!!"
       "ទៅធ្វើអី?នេះជាផ្ទះអូនហើយតើ"
       "ទីនេះមិនមែនជាផ្ទះរបស់ខ្ញុំ!!"
      "ចុងក្រោយក៏ជាផ្ទះពួកយើងទាំងពីរមិនបាច់ទៅណាទេ"
     "នេះលោកហួសហេតុពេកហើយ!!លោកកំពុងតែឃុំគូរដណ្តឹងខ្លួនឯងទាំងមិនទាន់រៀបការហើយណា!!!"
     "??អូនព្រមទទួលហើយហ្ហេសថាអូនជាគូរដណ្តឹងរបស់បង?"នាយញញឹមក្បួចពេលឮនាងនិយាយហាក់ចាត់ទុកនាយជាគូរដណ្តឹង។ឯយ៉ុនសុនក៏សម្លក់ព្រោះតែនាយភ្លើៗមកធ្វើសប្បាយចិត្តទាំងបំផ្លាញទាំងញាំញីនាងហើយចង់អោយនាងទៅណាកើតទៀត?!ចំមែនប្រុសឆ្គួតនេះ។
     "គ្មានអ្នកណាល្ងង់ដូចលោកទេ!!!មើស!ក្រោកទៅ!!"
     "អូនកំពុងតែជេរបងឬ?តិចមនុស្សល្ងង់លេងអោយមានកូនមុនការ"
     "តែហ៊ានធ្វើទៀតខ្ញុំនឹងសុំប៉ាម៉ាក់ផ្តាច់ពាក្យមិនខាន ខ្ញុំសុខចិត្តមេម៉ាយខាន់ស្លា!"
      "ក៏បានន័យថាអូនព្រមរៀបការជាមួយបងហើយមែនទេ?"អីយ៉ានាយចាំតែពាក្យនឹងយូរហើយតែប៉ុននេះ
ខលប្រាប់អ្នកផ្ទះអោយរៀបចំពិធីអោយណាណីម្តង។
    "អត់ទេដឹង"នាងសម្លក់អ្នកខាងលើអោយនាយសប្បាយចិត្តហក់ចុះពីគ្រែទាំងភ្លេចខ្លួនថាអត់មានខោអាវ
លោតទន្រ្ទាំទាំងរំភើបព្រោះចុងក្រោយនាយក៏អាចយកនាងបាន។
     "Yesssssss!!!!!"
     "អាក្រក់រឹតណាស់ឆាប់ស្លៀកពាក់ភ្លាម!!!!"យ៉ុនសុនហួសចិត្តតែក៏ខ្មាសដូចគ្នា នាងនិយាយទាំងងាកមុខចេញថ្ពាល់ក្រហមព្រឿងៗព្រោះតែអៀនចំណែកបេះដូងក៏រាងលោតញាប់ដូចគ្នាអាចថានាងបើកឱកាសអោយប្រុសម្នាក់នេះបើទោះបេះដូងនាងមិនទាន់ប្រគល់អោយនាយទាំងស្រុងក៏ដោយក៏មិនអីព្រោះសន្សឹមៗវាល្អបំផុត។
      "អូនអៀនមែនទេ?សឺត"នាយអើតមុខមកប្រលោះក
សួរនាងមុននឹងឆ្មក់ថើបថ្ពាល់ក្រពុំមួយខ្សឺតអោយអ្នកខាងនោះភ្ញាក់ងាកមកក៏ប៉ះមាត់គ្នា សានមិនអោយឱកាសកន្លងផុតក៏ក្រសោបកញ្ចឹងកនាងមកថើបមួយសន្ទុះទើបដកវិញ។
     "បងស្រលាញ់អូនវ៉ូយ៉ុង"យ៉ុនសុនកាន់តែអៀនពេលបានឮពាក្យសារភាពត្រង់ៗរបស់នាយបែបនេះអាចថាវាជាលើកទី1សម្រាប់នាងហើយដែលទទួលបានបែបនេះ
ដូច្នេះធ្វើខ្លួនមិនទាន់ទេឯបេះដូងលោតញាប់សឹងតែលោតចេញមកក្រៅទៅហើយ។
    "អឺ-ខ្ញុំ-"
    "បងដឹងថាអូនផ្តល់ចម្លើយអោយបងមិនទាន់បានតែបងគ្រាន់តែចង់ប្រាប់អោយអូនបានដឹងប៉ុណ្ណោះសឺត!"
យ៉ុនសុនខាំមាត់ក្តាប់ដៃមុននឹងក្លាហានងើយមុខទៅថើបមាត់របស់នាយទាំងមិនទម្លាប់មិនសូវចេះតែវាធ្វើអោយបេះដូងអ្នកខាងនោះរីកមាឌសម្បើមណាស់ហើយក៏កាន់តែពេញចិត្តពេលកាយវិការឡេឡឺរបស់នាងបង្ហាញអោយឃើញច្បាស់ថាមិនពូកែព្រោះមិនដែលធ្វើ។

?????????????????(???)??Where stories live. Discover now