抖阴社区

Ep21: ?????????!

3.4K 186 14
                                    


      ជុងហ្គុកបើកឡានយ៉ាងលឿនមកដល់ផ្ទះក៏បើកទ្វារឡានចេញមកបើកទ្វារម្ខាងទៀតដើម្បីបីក្មេងចេញពីឡាន
ទោះថេយ៉ុងរើយ៉ាងណាក៏ដោយក៏នាយមិនមាត់មិនទាន់សួរនាំនាយនាំនាងមកលាងរបួសសិនសឹមនិយាយ។
មកដល់ខាងក្នុង ជុងហ្គុកដាក់នាងអោយអង្គុយស្រួលបួលមុននឹងទៅយកប្រអប់លាងរបួសយកមកទាំងសងខាងគឺគ្មានមាត់កអ្វីបន្តិចដោះទាំងដែលកាលពីព្រឹកនៅល្អូកល្អើននឹងគ្នាសោះ។
       "សឺតត!!"ថេយ៉ុងញោចឈឺព្យាយាមក្តាប់ដៃទើបជុងហ្គុកកាន់តែថ្នមដៃជូតបណ្តើរផ្លុំបណ្តើររហូតទាល់តែរួចរាល់មុននឹងទាញដៃនាងមកមើលកដៃដែលនាយបាន
សង្កត់មុននេះអង្អែលថ្នមៗ។នាយងើយមុខចង់និយាយជាមួយតែថេយ៉ុងក៏បែរមុខចេញទើបជុងហ្គុកដកដង្ហើមសម្រួលអារម្មណ៍មិនអោយខឹងនឹងហេតុការណ៍មុននេះដែលនាយឃើញនាងកំពុងសម្លឹងភ្នែកជាមួយប្រុសផ្សេង
ឃើញហើយក្តៅស្លឹកត្រចៀកដល់ទាញនាងមួយទំហឹងសង្កត់ដៃដល់ក្រហមនៀក សំណាងហើយដែលនាយទប់ជាប់មិនវាយអាចង្រៃនោះដល់ទក់សាច់ហុចអោយស៊ូម៉ូនចាត់ការនោះ។
        "ហេតុអីក៏សុខៗខឹងបង?ខលក៏មិនលើកទៅណាក៏មិនប្រាប់ ពេលបងរកឃើញក៏ឃើញអូនកំពុងសម្លឹងភ្នែកជាមួយអ្នកដទៃ?ហើយជើងទៅដួលមកពីណា?"
       "ឮបងសួរទេ?បែរមកមើលមុខបង!"នាយទាញនាងអោយអង្គុយលើភ្លៅហើយទាញមុខនាងអោយបែរមករក
ទោះនាងរើគេចយ៉ាងណាក៏មិនឈ្នះកម្លាំងនាយ។
      "ឬក៏ខឹងនឹងពាក្យចចាមអារាមដែលសិស្សនៅសាលានិយាយ?អូនក៏បានដឹងថាវាមិនមែនជាការពិត?"
      "ចុះលោកទៅស្និតស្នាលទៅទទួលធ្វើអីថាលោកមានទំនាក់ទំនងជាមួយគេ!!!"ទីបំផុតក៏ព្រមតបទៅទាំងពេបមាត់ពេបកខឹងមិនទាន់បាត់។
      "??បងទទួលពីពេលណាថាបងមានទំនាក់ទំនងជាមួយយ៉ុនសុន?បងមិនបាននិយាយទេ!!"គ្រាន់តែឮពាក្យលោកនាយដឹងហើយថាខឹងកម្រិតណាដែលសំខាន់
ថានាយទទួលស្គាល់ថានាយមានទំនាក់ទំនាងជាមួយយ៉្នសុនហើយនាយទៅទទួលពីពេលណាមិចក៏នាយមិនបានដឹង?មិនមែននាងបានទៅឃើញពួកគ្រូៗជុំគ្នាទេដឹង?បានន័យថានាងឡើងទៅរកនាយមែនទេ?
      "កុំមកកុហកខ្ញុំឮផ្ទាល់ត្រចៀក!!"
      "ពិតមែនហ្ហេស?ចឹងក៏និយាយមកថាបងនិយាយថាមិច?ថាគឺម- បងមិនទាន់ទាំងនិយាយចប់ផងនឹងមែនទេ?"វាដូចការគិតរបស់នាយពិតមែនពេលដែលនិយាយត្រូវកន្លែងក៏ស្ងាត់ខាំមាត់សម្លក់។
      "អូនឮមិនច្បាស់ផងក៏មកខឹងបង?អូនមានស្តាប់ដល់ចប់ទេថាបងនិយាយអ្វីខ្លះ?ហើយកាលដែលបងអង្គុយជិតយ៉ុនសុនព្រោះគ្រប់គ្នាជាអ្នករុញបងក៏ព្យាយាមចាកចេញមករកអូនដែរ"
      "ចុះហេតុអីមិនខលប្រាប់!!"
      "បើបងមានឱកាសបងប្រហែលជាធ្វើហើយបើសូម្បីចង់ក្រោកចេញក៏ដកខ្លួនមិនបានផង ប៉ុន្តែពេលដែលបងខលបានក្មេងខ្លះមិនព្រមលើករហូតមួយសន្ទុះក៏ខលលែងចូល!"
       "នឹងមែនទេដែលខឹងប្រចណ្ឌមិនសួរនាំហើយក៏ចាកចេញមិនប្រាប់មួយម៉ាត់!ដែលសំខាន់អូនទៅសម្លឹងមុខគ្នាជាមួយអាម្សៀណាមុននេះ!!"
       "គឺគេបានជួយអូនពីឡានដឹកទំនិញដែលជិះវិសនឹងបុកអូនពេលអូនរត់ទៅទិញការ៉េមមិនបានប្រយ័ត្នទើបវិស
នឹងត្រូវឡានបុកតែគេក៏មកជួយក៏ធ្វើអោយមានរបួសទាំងពីរនាក់ គេបានទិញការ៉េមអោយអូននិងបានហុចនាមប័ណ្ណអោយទោះអូនថានិងបង់ថ្លៃឬក៏ជូនទៅមន្ទីរពេទ្យក៏គេមិនព្រម"ថេយ៉ុងរាងដឹងកំហុសក៏បន្ទន់
សម្លេងប្តូរមកដូចដើមវិញ
      "តែប៉ុន្នឹង?"ថេយ៉ុងក៏ប្រញាប់ងក់ក្បាលកុំអោយនាយគិតអ្វីផ្សេងព្រោះនាងមិនបានធ្វើអ្វីលើសពីនឹងមែន។
      "អ៊ីចឹងបងក៏ប្រដៅវាបន្តិចចុះកាលដែលវាហ៊ានសម្លឹងអូន"
       "នេះបង?!"កាលដែលអោយស៊ូម៉ូននៅក៏ព្រោះតែបញ្ជាអោយវាយគេឬ?ស្លាប់ហើយ គ្នាទាំងខំជួយទាំងទិញការ៉េមអោយបែរជាសងគុណគេបែបនឹងមែនទេ?
      "បងខលអោយស៊ូម៉ូនជូនគេទៅពេទ្យចុះចាត់ទុកថាសងគុណជំនួសអូន"នាយនិយាយហើយក៏ខលប្រាប់ស៊ូម៉ូនដែលធ្វើអោយនាងគាំងរកពាក្យវាចាគ្មានដែលនាយបញ្ជាអោយវាយហើយនាំទៅពេទ្យ តើមានមនុស្សប៉ុន្មាននាក់ដូចនាយទៅព្រះអើយចេះតែមានហើយ។
      "នេះបងធ្វើបាបមនុស្សល្អហើយណា"
      "កាន់ជើងវា?សំណាងហើយដែលបងមិនហក់ទៅធាក់អោយធ្លាក់ពីតុដែលអង្គុយភ្លាមៗនោះមកសម្លឹងមុខអូនស្អី!!"នាយកាន់ដៃនាងមកអង្អែលថ្នមៗមុននឹងនិយាយទាំងនៅខ្នាញ់មិនទាន់បាត់ធ្វើអោយថេយ៉ុងចង់តែដាក់មួយដៃទេនៅគុំគេទៀតទាំងដែលវាយគេខុសសោះ
គ្នាឡើងមនុស្សត្រឹមត្រូវប្រចណ្ឌហួងហែងសម្បើមណាស់។
      "អ៊ីចឹងអោយតែអ្នកសម្លឹងអូនបែបនឹងបងនឹងវាយទាំងអស់មែនទេ?"
       "មែនហើយ!!មានតែបងទេដែលមានសិទ្ធសម្លឹងអូនក្នុងកែវភ្នែកបែបនោះ!អ្នកដទៃហាម!អូនក៏ដូចគ្នាកុំបង្ហាញទឹកមុខគួរអោយស្រលាញ់ដាក់អ្នកណាក្រៅពីបងទៀត!"
      "ផ្តាច់ការ!"
      "ត្រូវតែផ្តាច់ការចឹងហើយអូនជារបស់បង"នាយអោបថើបនាងឡើងណែនដៃអោយថេយ៉ុងអៀនងាកមុខចេញ។
       "មុននេះបងសុំទោសដែលធ្វើអោយអូនឈឺហើយក៏យំអន់ចិត្ត"នាយដឹងថានាងយំនៅលើឡានមុននេះទើបត្រដុសមុខនឹងស្មានាងតិចៗហាក់ដឹងកំហុសតែក៏អាចសម្រួលកំហឹងបាន។នាយមិនចង់អោយអារម្មណ៍និងភាពឆេវឆាវគ្រប់គ្រងនាយម្តងហើយម្តងទៀតទេចាត់ទុកថានាយបានធូរស្បើយច្រើនហើយក៏អាចគ្រប់គ្រងចិត្តខ្លួនឯងបានច្រើនដូចគ្នា។ចំណែកថេយ៉ុងក៏ញញឹមដែលនាយមិនបានប្រើហឹង្សាឬអារម្មណ៍មកដោះស្រាយបញ្ហាមុននេះបើសិនបែបនោះច្បាស់ណាថាពេលនេះប្រហែលកំពុងថ្ងូរក្នុងបន្ទប់ក៏ថាបាន។
   
        ក្រោយពីសម្រួលគ្នារួចក៏ទៅផ្លាស់សម្លៀកបំពាក់ចុះមកធ្វើអាហារញាំជាមួយគ្នាដោយលើកនេះថេយ៉ុងជាអ្នកបញ្ចេញស្នាដៃអោយនាយបានញាំ។ពេលដែលបានញាំហើយក៏សរសើរមិនដាច់ពីមាត់ថាប្រពន្ធនាយធ្វើឆ្ងាញ់នាំអោយថេយ៉ុងអៀនឡើងក្រហមថ្ពាល់ដូចប៉េងប៉ោះ។
ពេលញាំរួចរាល់ក៏នាំគ្នាអង្គុយមើលទូរទស្សន៍យ៉ាងផ្អែមល្ហែមញាំផ្លែឈើជាមួយគ្នាយ៉ាងទំនង។
      "ជុង"
      "ហ្ហឹម?"
     "ហេតុអីមួយរយៈនេះមិនឃើញអ្នកមកអោយបងគូសរូបទៀតអ៊ីចឹង?"
     "បងបានផុសថាសម្រាកមួយរយៈហើយក៏មិនបានទទួលទូរស័ព្ទពីនរណាឡើយទើបមិនមានអ្នកណាមក"
     "ហេតុអី?"
    "ក៏បងចង់មានពេលវេលាជាមួយអូននោះអី"
    "បងព្រមផ្អាកការងារដែលបងស្រលាញ់អ៊ីចឹងឬ?"
    "បងធ្វើវាមកយូរហើយៗក៏មិនបានបោះបង់គ្រាន់តែសម្រាកណាមួយទុកការងារស្រលាញ់មួយឡែកជំនួសការស្រលាញ់មកវិញមានអីខាតទៅ?សឺត"
      "អ៊ីចឹងរាល់ថ្ងៃបងធ្វើតែការងារគ្រូបង្រៀននិងក្រុមហ៊ុនទេត្រូវទេ?"
      "បាទ"
      "អូនមិនដែលបានឃើញបងពាក់ឈុតគ្រ័ហ្សេសោះ
ចង់ឃើញពេលបងធ្វើការងារក្រុមហ៊ុនដល់ហើយតើសង្ហារប៉ុណ្ណាទៅ?"
     "ចង់ឃើញថ្ងៃស្អែកបងនាំអូនទៅក្រុមហ៊ុន ស្លៀកឈុតធំនិងអង្គុយធ្វើការងារអោយអូនមើលពេញមួយថ្ងៃតែម្តង"
     "ហិហិ!ចាំមើលថាសង្ហារប៉ុណ្ណា"ពួកគេញញឹមនិយាយគ្នាលេងផងញោះគ្នាលេងផងក៏នាំគ្នាទៅគេង
ព្រោះនាំគ្នាមើលទូរទស្សន៍ឡើងទន់ភ្នែកម្នាក់ៗ។
   
      ស្អែកឡើង

?????????????????(???)??Where stories live. Discover now