抖阴社区

Ep13: ????????

5.2K 193 12
                                    


      ក្រោយពីញាំអាហាររួចជុងហ្គុកក៏បីនាងទៅបន្ទប់វិញដើម្បីគេងបើទោះថេយ៉ុងប្រកែកចង់គេងបន្ទប់នាយក៏នាយមិនអនុញ្ញាតត្រូវតែគេងជាមួយនាយថែមទាំងគម្រាមព្រមទាំងនិយាយថាស្អែកនាយនឹងយកសម្លៀកបំពាក់របស់នាងមកដាក់បន្ទប់នាយអោយអស់
បែបនោះទើបថេយ៉ុងប្រកែកមិនបាន។

      ព្រឹកឡើងពួកគេក្រោកជាមួយគ្នា ងូតទឹកជាមួយគ្នា
ថែមទាំងរៀបចំខ្លួនជាមួយគ្នានៅជិះទៅជាមួយគ្នាថែម
ទៀត។ថេយ៉ុងបើទោះជាមិនទម្លាប់ហើយរាងអៀនប៉ុន្តែ
វាធ្វើអោយនាងអារម្មណ៍ល្អផងដែរដូច្នេះមានតែបណ្តោយទៅណាមួយលោកពូរបស់នាងទទួលខុសត្រូវលើនាងហើយទោះគេចក៏មានតែឈ្លោះគ្នាវាគ្មានអ្វីនាំមកនូវភាព
ល្អស្រណុកចិត្តអោយនាងនោះទេ។ប៉ុន្តែពេលបានលោកពូមើលថែ careនាងគ្រប់រឿងបែបនេះយល់ថាកក់ក្តៅ អារម្មណ៍ល្អខ្លាំងណាស់ទើបលួចសម្លឹងមើលមុខនាយបន្តិចហើយក៏ងាកទៅមើលទេសភាពវិញរហូតដល់សាលា។
         "សឺត!!"ថេយ៉ុងដោះខ្សែក្រវ៉ាត់ចេញមិនទាន់រួចផង
នាយស្រាប់តែអោនមកថើបថ្ពាល់នាងមួយខ្សឺតថែមទាំងឆ្កាងដៃធ្វើដូចអ្នកលេងសម្លឹងមើលនាងដែលស្កុបងាក
សម្លក់មុខនាយ។
        "បើមិនចុះបងថើបទៀតហើយណា"គ្រាន់តែនាយនិយាយរួចថេយ៉ុងដោះយ៉ាងលឿនមុននឹងចុះរត់ចាកចេញអោយជុងហ្គុកអស់សំណើចនេះខ្លាចនាយថើបដល់ថ្នាក់រត់ផងឬ? ជុងហ្គុកចុះពីឡានកាន់កាបូបសំដៅទៅអគារសាស្រ្តាចារ្យដូចរាល់ដងទាំងញញឹមស្ថិតក្នុងឈុតអាវកវែងដូចរាល់ដង។
        "មើលទៅគាត់ស្រស់ស្រាយណាស់មួយរយៈនេះឬមួយគាត់ពិតជាទាក់ទងសិស្សស្រីឆ្នាំទី1នោះមែន?"
គ្រាន់តែជុងហ្គុកដើរចូលទៅបន្ទប់នាយភ្លាមគ្រូៗស្រីៗក៏នាំគ្នាបែរមកជុំនិយាយគ្នា។
        "មិនអាចទេ"
        "ប៉ុន្តែឯងក៏ឮមិនចឹងថាលោកចនបានបីសិស្សនោះទៅអគារថែទាំដោយផ្ទាល់មុខកូនសិស្សក៏ដូចជាគ្រូបង្វឹកថែមទៀត"
       "ប្រហែលនោះគ្រាន់តែជាការបារម្ភរបស់គ្រូទៅកាន់សិស្សប៉ុណ្ណោះ"
      "យ៉ុនសុនហាឯងដែលឃើញលោកគ្រូជុងហ្គុកដើរទៅបារម្ភពីកូនសិស្សស្រីណាម្នាក់ដែរទេ?"
      "មែនហើយគាត់មិនដែលធ្លាប់បង្ហាញអាការៈព្រួយបារម្ភអ្នកណាដល់ថ្នាក់នេះទេកុំថាឡើយតែបារម្ភតែនិយាយជាមួយសិស្សឬសួរសុខទុកក៏មិនធ្លាប់ផងបានតែញញឹមរាក់ទាក់ធម្មតា"
       "ឯងស្គាល់គាត់មកយូរហើយមិនសួរមិនដឹងពីគាត់ទេ"
       "បើសិនជាការលួងចិត្តគួរតែលួងអោយចំគោលដៅមិនមែននិយាយតែមាត់ហើយខួរក្បាលក៏គិតពីគេដដែរទេ"
      "ដល់ម៉ោងបង្រៀនហើយខ្ញុំទៅសិនហើយ"យ៉ុនសុន
ញញឹមមិនសូវសមរកផ្លូវគេចពីពួកគេដោយសារមិនចង់គិតច្រើនប៉ុន្តែខួរក្បាលនៅតែគិតពីសម្តីពួកនាងថាតើពួកគេមានទំនាក់ទំនងអ្វីមែនឬអត់។
     "ឃើញទេគេចទៀតហើយ"
     "គេចយ៉ាងណាក៏គេចមិនផុតដែរទុកអោយគេដោះស្រាយខ្លួនឯងទៅ"
      "ធ្វើមិចបើវាជាអារម្មណ៍ស្រលាញ់គេម្នាក់ឯង"
      "បើគេក្លាហានជាងនេះម៉្លេះពេលនេះពួកគេទាំងពីរទាក់ទងគ្នាបាត់ហើយ"
       "លោកគ្រូជុងហ្គុកដូចជាមិនចាប់អារម្មណ៍ទើបនាងមិនហ៊ានតើពួកឯងហ៊ានបានយ៉ាងមិចបើខាងប្រុសមិន
សូវមាត់កនិយាយច្រើនជាមួយយើងផងភាគច្រើនយ៉ុនសុនជាអ្នកទៅលេងទៅនិយាយរកគាត់មុននឹងឯងគិតថានាងមើលមិនដឹងថាគាត់ជាមនុស្សប្រុសបែបណា?បើនាងសារភាពទៅគាត់មិនទទួលវានឹងកាន់តែឈឺហើយពិបាកប្រឈមមុខហេតុនេះទើបនាងជ្រើសយកបែបនេះដល់សព្វថ្ងៃ"
        "ប៉ុន្តែបើបែបនេះវាក៏កាន់តែឈឺជាងទៅទៀត"
        "ជួយអ្វីមិនបានមានតែអោយនាងធ្វើវាដោយខ្លួនឯងហើយ"
        "ពួកយើងចាំតែគាំទ្រទៅបានហើយ"ពួកនាងនិយាយរួចក៏ចែកគ្នាទៅបង្រៀនតាមថ្នាក់បាត់នីមួយៗតាមម៉ោងបង្រៀនរៀងៗខ្លួន។

?????????????????(???)??Where stories live. Discover now