抖阴社区

Ep14: ???????????

3.8K 163 6
                                    


       ក្រោយពីញាំអាហាររួចរាល់ថេយ៉ុងក៏មិននិយាយរកនាយទោះនាយនិយាយផ្អែមលួងយ៉ាងមិចក៏នាងមិនខ្វល់
ចង់នាយថើបនាយអង្អែលក៏នាងមិនមាត់និយាយទៅចិត្ត
ខ្លាំងសម្បើមណាស់។ជុងហ្គុកនាយក៏មិននិយាយអ្វីបន្តទើបបីនាងចេញទៅដាក់ឡានបើកទៅវិមានធំនៅជាយក្រុងវិញព្រោះមានរឿងបន្ទាន់នាយមិនអាចអោយនាងនៅផ្ទះក្នុងក្រុងម្នាក់ឯងនោះទេដូច្នេះទើបយកនាងទៅជាមួយប៉ុន្តែទុកនៅវិមានប៉ុណ្ណោះ។តាមផ្លូវថេយ៉ុងគេងលក់ទើបពេលដល់នាយត្រូវបីនាងឡើងទៅបន្ទប់ដាក់អោយគេងស្រួលបួលទើបនាយចាកចេញទៅជាមួយស៊ូម៉ូនភ្លាមៗដោយមិនបាននៅញាំអាហារឡើយ។
       "អាវុធថ្មីមានការខូចខាតមិនទាន់ផលិតចេញប៉ុន្តែភ្ញៀវបែរជានាំគ្នាទាមទារចង់បាននៅសប្តាហ៍ក្រោយខ្ញុំគិតថាបើបន្ទាន់ពេកវាអាចនឹងមិនល្អដូចអ្វីដែលចៅហ្វាយគ្រោងទុកទាន"
        "ហេតុអីក៏សុខៗមានបញ្ហាឯងមានបានឆែកមើលហើយឬនៅ?"តាំងពីណាពីណីមកមិនដែលមានបញ្ហាអ្វី
កើតឡើងទេហេតុអីក៏សុខៗវាបែរជាមានការខូចខាតកើតឡើងហើយអតិថិជននាយស្រាប់តែទារបន្ទាន់រឿងនេះមិនសង្ស័យទើបចម្លែក។
      "ខ្ញុំបានអោយកូនចៅឆែកមើលពួកគេបានឃើញមានកម្ទេចអ្វីម្យ៉ាងធ្វើអោយពេលដែលផលិតចេញមកឆ្អឹងវាមិនជាប់គ្នាទាន"ពួកគេនិយាយរួចក៏ឡើងឡានបើកទៅយ៉ាងលឿនចង់ទៅមើលថាតើវាជាអ្វីបានជាបំផ្លាញការផលិតបាន។ស៊ូម៉ូនមើលមុខចៅហ្វាយតាមកញ្ចក់ដែលមិនអាចស្មានដឹងថានាយកំពុងគិតអ្វី នៅពេលដែលនាយអានចិត្តចៅហ្វាយមិនដឹង នោះហើយជាពេលដែលចៅហ្វាយគេឃោរឃៅ។ត្បិតថានាយកម្រនឹងបញ្ចេញវាមកប៉ុន្តែម្តងៗអាចសម្លាប់មនុស្សបានជិត20នាក់អីឯណោះ។
       "ចុះការងារក្រុមហ៊ុនយ៉ាងមិចហើយ?"
       "រួចរាល់ហើយទានយប់នេះលីកឺនិងផ្ញើរវាអោយចៅហ្វាយទាំងសាខាចិននិងអាមេរិក"
       "អឺម"នាយក្រអឹមច្រត់ដៃអង្អែលចិញ្ចើមតិចៗដោយសារការងារសម្រុកមកទាំងព្រមមិនថាសាលា ការផលិតហើយនៅការងារក្រុមហ៊ុនក្នុងនាមជាCEOថែម
ទៀត។បើសិនតែមួយមិនសូវអីទេតែសរុបម្តងច្រើនសាខាតែម្តងមិនដឹងថាធ្វើទាន់បានគេងឬអត់ទេ។

      ក្រឡេកមកមើលថេយ៉ុងគេងសុខៗក៏ស្រាប់តែភ្ញាក់
ព្រោះមមើរឃើញលោកប៉ាមកប្រាប់ថាគាត់នឹកនាងហើយនាងក៏ស្រាប់តែយំស្ទុះក្រោកភ្លាមៗ។
        "លោកប៉ា!!!"
        "ហឹកៗ"ថេយ៉ុងក៏យំពិតមែនមុននឹងខ្ទប់មុខសង្ងំយំព្រោះតែយល់សិប្តមុននេះលោកប៉ាមកលេងនាង។មិន
ប៉ុន្មានម៉ែដោះក៏ចូលមកព្រោះរាងដូចជាឮសម្លេងនាងយំ
គាត់ខ្លាចនាងគិតខ្លីអារដៃទៀតទើបប្រញាប់ចូលមកតែមិនបានអោយអ្នកបម្រើចូលនោះទេព្រោះបន្ទប់លោកម្ចាស់មិនមែនចេះតែចូលបានទេ។
      "អ្នកនាងតូចៗកើតអ្វីមែនទេ?"ចូលមកគាត់ឃើញនាងយំក៏ស្លន់ស្លោទៅមើលមុននឹងទាញនាងមកអោបអង្អែលក្បាលលួងលោម។
      "ឈប់យំទៅណាម៉ែដោះនៅទីនេះហើយ លោកម្ចាស់មានការងារយប់មកវិញហើយឈប់យំទៅណា"
      "អឹក!ខ្ញុំយល់សិប្តប៉ុណ្ណោះមិនបានកើតអីទេម៉ែដោះ"
      "ពុទ្ធោអ្នកនាងតូច យល់សិប្តអាក្រក់មែនទេ?"
      "ខ្ញុំយល់សិប្តឃើញលោកប៉ា"
     "លោកប៉ាទៀតហើយឬ?"គាត់ចាប់ផ្តើមចង់ដឹងហើយថាតើមានរឿងអីបានជានាងតូចយំគ្រប់ពេលគិតពីលោកប៉ាមិនថាលើកមុនដែលនាងអារដៃទេក៏នាងថានឹកលោកប៉ាដែរ។
      "ចាស៎"ថេយ៉ុងអោនមុខលេងដៃខ្លួនឯងព្រោះនាងមានអារម្មណ៍នឹកគាត់ទៀតហើយ នាងមិនយល់ទេហេតុអីគាត់មកពន្យល់សិប្តនាងថែមទាំងប្រាប់អោយនាងរស់នៅអោយល្អថែមទៀតឬក៏គាត់បានមើលឃើញពីការរស់នៅរបស់នាង?នាងមិនដែលយល់សិប្តឃើញគាត់ទេតាំងតែពីគាត់ស្លាប់ប៉ុន្តែថ្ងៃនេះនាងបែរជាយល់សិប្តឃើញគាត់ទៅវិញ។
       "មិនអីទេណា អ្នកនាងតូចឃ្លានឬនៅ?"គាត់អង្អែលក្បាលនាងថ្នមៗដូចជាម្តាយមួយរូបមិននឹងសួរនាំអោយថេយ៉ុងងើយមុខសម្លឹងមុខម៉ែដោះ។
       "ចាស៎ឃ្លាន"
       "ចង់ញាំអ្វីជាពិសេសទេម៉ែដោះធ្វើអោយ"
       "ខ្ញុំចង់ញាំអាហារនេះប៉ុន្តែមិនស្គាល់ឈ្មោះវាឡើយ"
ថេយ៉ុងស្រវារកទូរស័ព្ទយកមកចុចរូបអោយគាត់មើលរួចក៏សុំគាត់ទៅមើលពីរបៀបធ្វើ គាត់ក៏អនុញ្ញាតិហើយក៏ចុះទៅជាមួយគ្នា។
       ចុះមកដល់ខាងក្រោមអ្នកបម្រើនាំគ្នាគោរពអោនលំទោនចំពោះនាងយ៉ាងខ្លាំងហាក់ដូចនាងជាលោកស្រីនៅះនេះយ៉ាងចឹងប៉ុន្តែថេយ៉ុងមិនបានគិតច្រើនឡើយរវល់តែតាមម៉ែដោះទៅផ្ទះបាយធ្វើអាហារ។ពេលបានមើលហើយក៏ចង់ជួយធ្វើប៉ុន្តែម៉ែដោះហាមព្រោះដៃនាងមិនទាន់ជាហើយបើលោកម្ចាស់ដឹងគាត់ច្បាស់ជាត្រូវមាត់ហើយនាងក៏អាចនឹងត្រូវលោកម្ចាស់គាត់ស្តីបន្ទោសដូចគ្នា។ថេយុងយល់ព្រមត្រឹមឈរមើលមុននឹងរួចរាល់បានញាំឃើញថាវាពិតជាឆ្ងាញ់មែននាងមិនធ្លាប់បានញាំ
វាពីមុនមកទេ។
        "ម៉ែដោះពូកែមែន"ថេយ៉ុងលើកមេដៃរួចក៏ញាំបន្តទាល់តែអស់ថែមទាំងបានហុតស៊ុបក្តៅៗថែមទៀតអារម្មណ៍ល្អតែម្តងពេលបានញាំអាហារឆ្ងាញ់ៗបែបនេះ។
ញាំរួចក៏បបួលអ្នកបម្រើព្រមទាំងអង្គរក្សលេងបាល់កំដរនាងថែមទៀត ម្នាក់ៗមិនចេះលេងក៏ត្រូវថេយ៉ុងស៊ីឡើងច្រើនមើលទៅនាងសប្បាយណាស់ពេលបានលេងបែបនឹងភ្លេចអស់ដៃឈឺមិនទាន់ទាំងហូតថ្នេរចេញផង។
      "អ្នកនាងល្មមៗបានហើយដៃអ្នកនាងមិនទាន់ជាទេបើលោកប្រុសដឹងនោះច្បាស់ជាយ៉ាប់មិនខាន"ម៉ែដោះចូលមកឃាត់ថេយ៉ុងដែលលេងឡើងប្រឡាក់អាវព្រោះអោបបាល់លេងបោះដណ្តើមជាមួយអ្នកបម្រើ។
       "មិនអីទេម៉ែដោះដៃខ្ញុំលែងឈឺហើយ"
        "យ៉ាងណាក៏មិនបានដែរម៉ោះៗបានហើយៗ"គាត់ចូលទៅដឹកដៃនាងចេញមកមុននឹងទាញដៃនាងមកពិនិត្យឃើញថាមានឈាមធ្វើអោយគាត់ស្លន់ស្លោភ្លាម។
        "ឃើញទេៗឈាមហើយតោះចូលក្នុងម៉ែដោះលាងរបួសអោយ"មុននេះមិនឈឺផងគ្រាន់តែឃើញឈាមនាងក៏ឈឺភ្លាមតែម្តង។ម៉ែដោះនាំនាងមកលាងរបួសនៅក្នុងផ្ទះព្រមទាំងរអ៊ូតិចៗព្រោះនាងមិនចេះប្រយ័ត្នប្រយែង។
        "សំណាងហើយដែលលោកម្ចាស់មិននៅ"
        "គេនៅទៅយ៉ាងមិច?"នាងតូចពេបមាត់ព្រិចភ្នែកព្រោះមើលទៅអ្នកនៅទីនេះខ្លាចនាយសម្បើមណាស់ចំណែកនាងខ្លាចតែពេលនាយស្រែកដាក់នាងហើយនិងកែវភ្នែកកំណាចមួយគូរនោះពេលដែលធ្វើរឿងលើគ្រែប៉ុណ្ណោះបើធម្មតានាងមិនខ្ចីខ្លាចនោះទេ។
         "គាត់រាងកាចបន្តិចនៅពេលមានអ្នកជំទាស់និងមិនស្តាប់សម្តីរបស់គាត់"
        "ឆ្គួតនិងអំណាច"
        "ធ្វើជាអ្នកគ្រប់គ្រងគួរតែធ្វើអោយអ្នកក្រោមបង្គាប់កោតខ្លាចវាជារឿងធម្មតា គាត់កាចមែនប៉ុន្តែគាត់ចិត្តល្អ
អ្នកបម្រើសុទហធតែដឹងគ្រាន់តែខ្លាចនៅពេលដែលគាត់ខឹងប៉ុណ្ណោះព្រោះសូម្បីវិមានមេះក៏អាចខ្ទេចក្នុងពេល1នាទីដែរ"
         "គេខ្លាំងដល់ម្លឹងឬ?"
         "គាត់មិនងាយបញ្ចេញវាមកទេលុះត្រាតែដល់កម្រិតដែលគាត់ខឹងខ្លាំងហើយក៏អាចថាឈឺខ្លាំងដូចគ្នា"គាត់និយាយហើយថេយ៉ុងក៏ស្រាប់តែនឹកឃើញរូបថតនៅបន្ទប់ធ្វើការរបស់នាយដែលវារូបមនុស្សទើបនាងឆ្លៀតចង់ដឹងថានោះជាអ្នកណាបើមិនមែនជាប្រពន្ធ?
       "ម៉ែដោះធ្លាប់ចូលបន្ទប់ធ្វើការគេទេ?"
       "បន្ទប់សៀវភៅមែនទេ?"ថេយ៉ុងងក់ក្បាលខិតមករកគាត់យ៉ាងលឿនព្រោះតែចិត្តចង់ដឹង។
       "បន្ទប់នោះគ្មានអ្នកណាហ៊ានចូលទេហើយលោកម្ចាស់ក៏ហាមផ្តាច់មិនអោយអ្នកណាចូលទៅដែរមានតែស៊ូម៉ូនហើយគេក៏ជាអ្នកសម្អាតបន្ទប់នោះដែរ"
        "ដូច្នេះម៉ែដោះមិនដឹងទេមែនទេថាក្នុងនោះមានអ្វីខ្លះ?"
        "ម៉ែដោះមិនបានឃើញអ្វីក្រៅតែពីសៀវភៅព្រោះពេលនោះមើលពីខាងក្រៅតែក៏ត្រូវមាត់បន្តិចដែរព្រោះចង់ដឹងថាក្នុងនោះមានអ្វីត្រូវលោកម្ចាស់តាមទាន់"បានន័យថាម៉ែដោះរស់នៅរាប់ឆ្នាំក៏មិនដឹងថាក្នុងនោះមានអ្វីដែរមែនទេ?អាថ៌កំបាំងពេកទេដឹង?
        "ម៉ែដោះក៏មិនដឹងដែរមែនទេថាក្នុងនោះមានអ្វី?"
         "មិនដឹងទេចាស៎ គាត់អនុញ្ញាតិអោយខ្ញុំចូលគ្រប់បន្ទប់មិនថាបន្ទប់គេងប៉ុន្តែហាមបន្ទប់ធ្វើការតែមួយប៉ុណ្ណោះ"
         "គេមានរឿងអីលាក់បាំងទៅ?"ថេយ៉ុងគិតក្នុងចិត្ត
ថាតើនាងបានលាក់បាំងអី?រឿងមនុស្សស្រីក្នុងរូបនោះ?
នាងត្រូវតែដឹងអោយបានបើទោះក្នុងនោះមានអ្វីក៏ដោយ។
         "ចុះម៉ែដោះមានដឹងទេថាគេធ្លាប់មានប្រពន្ធ?"
         "ប្រពន្ធឬ?មិនធ្លាប់ទេ!ប៉ុន្តែមនុស្សស្រីដែលស្រលាញ់គឺមាន"
         "បានន័យថាម៉ែដោះដឹងមែនទេ?"
         "ដឹងអ្វីទៅ?"
        "គឺមនុស្សស្រីនៅក្នុងរូបថតហើយនិងផ្ទាំងរូបភាពក្នុងបន្ទប់របស់គេ"
        "អ្នកនាងចង់និយាយពីអ្នកនាងមីនស៊ូឬ? គាត់ជា
ស្នេហ៍ដំបូងរបស់លោកម្ចាស់តែគាត់បានស្លាប់ដោយសម្លាប់ខ្លួនឯងចំពោះមុខលោកម្ចាស់បែបនោះហើយទើបលោកម្ចាស់ប៉ះពាល់ផ្លូវចិត្តមកដល់ពេលនេះ"
ថេយុងស្តាប់ហើយចំហរមាត់ព្រោះគាត់បាននិយាយខ្សឹបៗប្រាប់នាង។
       "ហេត-ហេតុអីក៏នា-នាងសម្លាប់ខ្លួន?"ឮហើយនាងដូចជាចង់ញញើតៗយ៉ាងមិចមិនដឹង។
       "អ្នកនាងមីនស៊ូគាត់មិនបានស្លាប់នៅទីនេះឡើយអ្នកនាងកុំបារម្ភអី វិមាននេះសាងសង់ក្រោយនាងស្លាប់ប៉ុណ្ណោះ នាងបានបាញ់សម្លាប់ខ្លួនឯងនៅខុនដូររបស់នាងតាមពិតខ្ញុំបានឮរឿងនេះពីលោកស្រីធំកាលពីគាត់មិនទាន់ចែកឋានទៅប៉ុណ្ណោះ"
      "ចុះម៉ែដោះដឹងពីមូលហេតុទេ?"នាងកាន់តែចង់ដឹង
ថាតើវាមានរឿងអីទើបម៉ែដោះនាំនាងទៅបន្ទប់នាងតែម្តង
។មុននឹងនិយាយប្រាប់នាងតាមអ្វីដែលគាត់ដឹងច្រើនឆ្នាំហើយប៉ុន្តែក៏ភ្លេចខ្លះៗវាធ្វើអោយថេយ៉ុងភ្ញាក់ផ្អើលមិនតិចទេ។
       "ច្រើនឆ្នាំហើយដែលលោកម្ចាស់មិនអាចកាត់ចិត្តបានរហូតដល់ខ្ញុំបានឃើញគាត់នាំអ្នកនាងមកទីនេះប៉ុន្តែ
ថ្ងៃមុនខ្ញុំវិសនឹងគិតថាអ្នកនាងដូចអ្នកនាងស៊ូហើយតើ"
      "ម៉ែដោះថាគាត់ធ្វើការក្រុមហ៊ុនចឹងគាត់ឈប់ហើយមកធ្វើគ្រូបង្រៀនតាមក្តីស្រម៉ៃរបស់ម៉ាក់គាត់មែនទេ?"
      "គាត់មិនបានឈប់ទេ គាត់នៅតែជាCEOក្រុមហ៊ុនដដែល"គាត់និយាយហើយថេយ៉ុងក៏គិត ចឹងតើបានជានាយថាលុយនាយទោះនាងបំផ្លាញក៏មិនចេះអស់តាមពិតនាយមានក្រុមហ៊ុនសោះ។តើនៅមានអ្វីទៀតដែលនាងមិនដឹង?នាយនេះពូកែលាក់ដល់ហើយ បើនិយាយអោយចំនាងថាអោយនាយត្រូវគឺលោកពូរោគចិត្ត
ព្រោះនាយមានជំងឺមួយដែលត្រូវស្តាប់សម្លេងនោះមុនគេងដែលវាជាសម្រែករបស់មនុស្សស្រីហើយនិងការគូសរូបបំបាត់ភាពភ័យខ្លាចក៏ដូចជានឹកដល់រឿងចាស់ៗ។
កន្លងមកនាយមិនដែលប៉ះពាល់មនុស្សស្រីនោះទេព្រោះ
តែអារម្មណ៍វិលវល់របស់នាយប៉ុន្តែទើបតែជួបថេយ៉ុងដែលនាយចាប់ផ្តើមធ្វើរឿងនេះទាំងដែលដំបូងគ្រាន់តែជួយប៉ុន្តែក៏ជាប់មិនអាចដកខ្លួនបាន។

?????????????????(???)??Where stories live. Discover now