ក្រោយពីលួងលោមថេយ៉ុងអោយនាងញាំអាហាររួចរាល់ទើបនាយក៏សម្រេចចិត្តប្រាប់ការពិតប៉ុន្តែមុននឹងប្រាប់នាយក៏បានសួរនាំរហូតដល់ពេលដែលនាងលែងដឹងស្មារតី។ដំបូងនាយគិតថាចាំនាងរាងស្ងប់អារម្មណ៍សិនតែមើលទៅថេយ៉ុងនាងនៅតែគិតទើបនាយមិនចង់អោយនាងស្ថិតក្នុងស្ថានភាពបែបនេះយ៉ាងណានាយក៏ត្រូវតែនិយាយបកស្រាយដើម្បីអោយនាងបានយល់ដែរ។ឯថេយ៉ុងស្តាប់ដំបូងទប់ទឹកភ្នែកមិនបានតាំងពីដឹងថានាងត្រូវថ្នាំសម្រើបហើយនៅថ្នាំវង្វេងថែមទៀតហើយកាន់តែយំខ្លាំងនោះគឺមិនមែនអ្នកណាផ្សេងទេដែលបំពាននាង ម្នាក់នោះគឺជាលោកពូរោគចិត្តដែលនាងស្អប់ នាយកំពុងតែបកស្រានៅចំពោះមុខនាង។ថេយ៉ុងយំក្តោបភួយ
ទោះជុងហ្គុកចង់លួងក៏នាងមិនអោយប៉ះគិតតែពីដេញ
នាយគ្មានជម្រើសទេបើទោះជាដឹងថាចុងក្រោយវាគឺបែបនេះទោះជានាយប្រាប់ថាជាការជួយក៏នាងមិនជឿដែរ។
"ឯងគេងទៅពូចេញទៅក្រៅក៏បាន ត្រូវការអីហៅពូបានណា"
"ឆាប់ចេញទៅហ្ហឹកៗ!"ថេយ៉ុងយំទាញខ្នើយគប់អ្នកដែលដើរចេញទៅទៀត។នាងឈឺចិត្តខ្លាំងណាស់ដែលមានរឿងបែបនេះកើតឡើងលើនាងទាំងដែលនាងខំប្រយ័ត្នខ្លួនកន្លងមកសូម្បីសង្សារដំបូងមិនអោយប៉ះចុងក្រោយវាក៏ត្រូវរលាយដោយសារតែនាងខ្លួនឯង?ឬក៏មកពីលោកពូល្មោភកាមម្នាក់នោះប៉ុន្តែនាងចាំបាននៅពេលនាងដឹងថាឈឺគឺនៅចាំបានគ្រាន់តែចាំមិនសូវច្បាស់។
"ហឹកៗហឺមិនពិតទេ"ថេយ៉ុងខឹងវាយពូកវាយខ្នើយ
គ្រវីក្រវាត់តាមអារម្មណ៍ខឹងដែលនាងត្រូវអស់អ្វីគ្រប់យ៉ាងចេញពីខ្លួនតើនាងនៅសល់អ្វីទៀតក្រៅពីខ្លួនមួយ?ម្តេចក៏
បញ្ហារត់ចូលមកផ្ទួនៗបែបនេះ!!
"មិនបានតាំងចិត្តបំផ្លាញហឹសៗ"នាងអស់សំណើចពេលរំលឹកការបកស្រាយរបស់មនុស្សដែលបានប៉ះពាល់នាងកាលពីយប់មិញដោយនិយាយថាជួយទាំងដែលកន្លងមកនាងឃើញផ្ទាល់នឹងភ្នែកថានាយនាំស្រីមកផ្ទះរាល់ថ្ងៃដូរមុខសឹងតែ1ខែស្រី30នាក់។រាល់យប់ឮតែសម្លេងអាក្រក់ៗស្តាប់មិនយល់នាយគិតថានាយនិយាយ
បែបនឹងនាងជឿឬ?គិតចង់បំពាននាងច្រើនជាងមនុស្សដូចនាយកុំគិតថានាងតាមល្បិចមិនទាន់!!!
"លោកបំផ្លាញខ្ញុំចាំមើលខ្ញុំនឹងសងលោកវិញអាពូល្មោភកាម!!"នាងក្តាប់ដៃខាំមាត់ភ្នែកក្រហមព្រោះយំហើយក៏ខឹងស្ទើរច្រាលឈាម នាងគ្មានអ្វីទៅតតាំងជាមួយអាលោកពូនឹងទេណាមួយនាងមិនទាន់ស្និតនឹងអ្នកណាដែលអាចសុំគេនៅជាមួយបានគេចចេញពីអាលោកពូឆ្គួតនេះទៀតមានតែទ្រាំតែអំឡុងពេលទ្រាំនាងក៏ចាប់ផ្តើមរៀបគម្រោងធ្វើបាបនាយវិញដូចគ្នា។នាយ
ឆ្គួតនឹងមនុស្សស្រី ចូលចិត្តប៉ះពាល់ស្រីរាល់ថ្ងៃមែនទេ?បើជ្រុលជាខ្ទេចខ្ទីហើយចាំមើលនាងនឹងអោយនាយសង
ចាំមើលថាសងរបៀបមិច។

YOU ARE READING
?????????????????(???)??
Romance???????????????????????????????????????????????????????????????????????????!??????????????????????????????????????????????!! Taekook BG 01/09/24 ????????? ???????? ????????????????16????????????