抖阴社区

Ep06: ?????

4.4K 148 4
                                    


       ទម្រាំជុងហ្គុករួចការងារថេយ៉ុងក៏គេងលក់បាត់ទៅហើយតែយ៉ាងណាជុងហ្គុកក៏បានបីនាងដាក់ឡានបើក
ចាកចេញត្រឡប់ទៅផ្ទះក្នុងក្នុងរបស់ពួកគេវិញ។តាមផ្លូវនាយឧស្សាហ៍ងាកមើលអ្នកគេងលក់ដោយមានអាវនាយគ្របនិងខ្នើយពាក់ជុំវិញកដើម្បីអោយនាងស្រួលគេង។មកដល់ផ្ទះទើបបីនាងដាក់បន្ទប់ដណ្តប់ភួយអោយយ៉ាងត្រឹមត្រូវមុននឹងចាកចេញទៅបន្ទប់នាយវិញ។
       មកដល់បន្ទប់ជុងហ្គុកចាប់ផ្តើមគូសរូបបន្លប់អារម្មណ៍ចាស់ៗព្រមជាមួយស្នាដៃគំនូរគូសចេញជារូបមនុស្សស្រីស្រស់ស្អាតម្នាក់។អតីតកាលដែលមិនអាចបំភ្លេចបាន វាធ្វើអោយនាយមានអារម្មណ៍ថាខ្លួនឯងអាត្មានិយម
ខ្លាំងណាស់ដល់ថ្នាក់មិនចង់យកមនុស្សស្រីណាមកក្បែរខ្លាចជ្រុលធ្វើអោយនាងឈឺចាប់ហើយខ្លួននាយផ្ទាល់មិនចេះខ្វាយខ្វល់យល់ពីអារម្មណ៍នាងហើយបណ្តោយអោយនាងធ្វើរឿងមិនគប្បីផ្សេងៗដូចកាលពីមុន នាយខ្លាចអារម្មណ៍មួយនោះណាស់ទម្រាំនាយអាចធ្វើចិត្តបាននាយសឹងតែឆ្គួតទៅហើយប៉ុន្តែពេលនេះនាយបែរជាបានប៉ះពាល់ក្មេងស្រីម្នាក់បើទោះជាក្នុងន័យជួយប៉ុន្តែនាយមិនអាចធ្វើហើយមិនអើពើទេណាមួយនាយត្រូវមើលថែនាងរហូតទៅមិនថាមានរឿងអីនោះទេនាងជារបស់នាយតាំងពីមកដល់ទីនេះម៉្លេះបើនាយមិនទទួលខុសត្រូវគឺមិនបានឡើយ នាយសន្យាទទួលនាងហើយមុននឹងក្រោយអង្ករក៏នៅតែក្លាយជាបាយដដែរ។
       "ពូនឹងព្យាយាមស្រលាញ់មើលថែឯង ទោះមិនដឹងថាបានប៉ុន្មានភាគរយតែពូនឹងធ្វើអោយបាន"
       "អូនជួយផ្តល់កម្លាំងចិត្តអោយបងផងណា បងសន្យាថាមិនធ្វើអោយអ្នកណាត្រូវមកឈឺចាប់ព្រោះបងទៀតឡើយ"នាយនិយាយព្រមទាំងអោបរូបដែលនាយបានគូសថ្មីៗមិនទាន់ទាំងស្ងួតទឹកថ្នាំនៅឡើយ។

      ល្ងាច
   
     ថេយ៉ុងភ្ញាក់ពីគេងទាំងមានកម្លាំងជាងមុនហើយក៏លែងសូវឈឺទៀតដែរទើបក្រោកងូតទឹកសម្អាតខ្លួនស្លៀក
ខោខ្លីមកអង្គុយផ្លុំសក់មើលIpad មើលទៅរាងស្រស់ស្រាយជាងមុន។
       "មានរឿងបាននាំគ្នាឆាតមកច្រើនយ៉ាងនេះ?"ថេយ៉ុងក្រោកទៅយកទូរស័ព្ទមកមើលឃើញថាមិត្តផ្ញើរសារមកច្រើនណាស់ទើបប្រញាប់ចុចចូលមើល។
      "នេះក្លឹបនោះឆេះមែនទេ?"ថេយ៉ុងអូសមើលព័ត៌មានដែលមិត្តផ្ញើរមកទាំងភ្ញាក់ផ្អើលហើយក៏មិនភ្លេចតបថានាងមានសុវត្ថិភាពមិនបានកើតអីទើបពួកគេអស់បារម្ភ។
      "ច្បាស់ជាទាក់ទងនឹងលោកពូសម្អុយនោះមិនខាន"
នាងចាំបានថាព្រឹកមិញនាយនិយាយថាលែងមានក្លឹបនោះទៀតហើយ កុំប្រាប់ថានាយលួចដុតក្លឹបនោះណា?
គ្រាន់តែគិតហើយនាងបាស់រោមខ្លាចភ្លាម។នាយសាហាវដល់ថ្នាក់នេះផងឬ?នេះក្លឹបទាំងមូលណាមិនមែនផ្ទះតូចមួយឡើយហើយមនុស្សក្នុងនោះក៏ច្រើនប៉ុន្តែដូចជាគ្មានព័ត៌មាននិយាយថាស្លាប់ឬរបួសប៉ុន្មាននាក់ឡើយ។
       "ប៉ុន្តែ....."នាងស្រាប់តែនឹកឃើញពីពាក្យសម្តីដែលនាយថានឹងទទួលខុសត្រូវនាង នៅខឹងដែលនាងនិយាយថារើចេញទៀត តើនាយកំពុងគិតអី?
       "គិតអីគិតទៅ!!រឿងអីយើងត្រូវខ្វល់?តែយើងខូចខាត?!តែយើងមានបានអោយគេមកទទួលខុសត្រូវឯណា?តែយើងចោទគេថាជនឆ្លៀតឱកាសទើបគេធ្វើបែបនេះ?តែ....ហ្ហើយ!!ហេតុអីក៏យើងតែច្រើនម៉្លេះ?!បំភ្លេចចោលទៅវាក៏ចប់ហើយប៉ុន្តែ...."ថេយ៉ុងខាំមាត់និយាយម្នាក់ឯងគ្រវីក្បាលតែឯងដូចមនុស្សឆ្គួត មាត់ថាមិននិយាយចិត្តថាមិនខ្វល់ ខួរក្បាលថាមិនគិតប៉ុន្តែនៅនឹកឃើញនៅនិយាយម្នាក់ឯងដដែល។
       "ទៅធ្វើអីញាំវិញនៅខ្វល់ធ្វើអីយ៉ាងមិចក៏យ៉ាងមិចទៅយ៉ាងណាក៏យើងមិនអោយគេមកពាក់ព័ន្ធនឹងយើងស្រាប់ហើយ!!រកផ្ទះបានពេលណារើចេញភ្លាមមិននៅយូរទេ!"នាយនិយាយហើយក៏ចុះទៅខាងក្រោមដើម្បីធ្វើអីញាំទាំងលែងស្លៀកពាក់ជិតហួងហែងទៀតដោយសារតែលោកពូល្មោភកាមនោះមើលឃើញអស់ហើយតែក៏នឹងរកវិធីធ្វើបាបនាយសងសឹកខ្លះដែរចាំមើលចុះ។

?????????????????(???)??Where stories live. Discover now