ជុងហ្គុកចេញមកមែនតែក៏អោយម៉ែដោះនិងអ្នកបម្រើឡើងមកជួយនាំនាងទៅងូតទឹករៀបចំខ្លួនអោយនាងផងដែរ។ចំណែកនាយទៅបន្ទប់ធ្វើការដើម្បីមើលឯកសារខ្លះៗបន្លប់ប៉ុន្តែវាកាន់តែស្មុគ្រទៅវិញព្រោះសម្តីថេយ៉ុងវារងំពេញខួរក្បាលរបស់នាយពិសេសថានាយជាមនុស្សឆ្លៀតឱកាស នាយខំបកស្រាយហើយតែនាងមិនស្តាប់មិនដឹងថាទៅជួបមុខបានឬអត់ទេប្រហែលខឹងមិនទាន់បាត់ដូច្នេះអោយនាយធ្វើការយ៉ាងមិចចូល។
"លោកម្ចាស់ពួកខ្ញុំរៀបចំអោយអ្នកនាងរួចហើយ
គាត់កំពុងតែទារទៅផ្ទះវិញ"អ្នកបម្រើចូលមកប្រាប់ព្រោះមិនដឹងថារកវិធីអីឃាត់បើនាងគិតពីនិយាយថាចង់ទៅផ្ទះ។
"ប្រាប់នាងទៅថាយើងធ្វើការរួចនឹងនាំនាងទៅវិញ"
"ចា៎!លោកម្ចាស់"
"ហ្ហើយ"នាយស្មុគស្មាញខ្លាំងណាស់ដោយសារតែបញ្ហានេះ ការងារមកគ្រប់ច្រកតែនាយគ្មានអារម្មណ៍ធ្វើ
មិនដឹងថារកវិធីអ្វីលួងនាងទៀតទេ។វានៅវែងឆ្ងាយទៀតដែលសំខាន់ទើបតែនៅជាមួយគ្នាជិត1ខែក៏មានរឿងនេះកើតឡើងបើបន្ទោសនាងតែម្នាក់ក៏មិនកើតមិនដឹងថាតទៅប្រឈមមុខដាក់គ្នាយ៉ាងមិចទេនាងប្រហែលស្អប់នាយខ្លាំងណាស់ហើយមើលទៅ។នាយមិនធ្លាប់ស្មុគស្មាញខ្លាំងថ្នាក់នឹងទេតាំងពីម៉ាក់នាយស្លាប់ទៅសូម្បីការងារច្រើនក៏មិនដល់ថ្នាក់សុញគំនិតបែបនឹងដែរ
នាយខ្លាចតែអារម្មណ៍នោះវាផុសមកវិញនាយពិបាកគ្រប់គ្រងខ្លាំងណាស់។
ជុងហ្គុកសំងំធ្វើការងារព្យាយាមផ្តោតអារម្មណ៍ខ្លាំងដើម្បីអោយឆាប់រួចរាល់តែសម្កេងថ្ងូររបស់ក្មួយស្រីបែរជារំងំទៅវិញ។ជុងហ្គុកទម្លាក់ប៊ិចចុះមុននឹងក្រោកយកស្រាពីទូរខាងលើមកផឹកបញ្ឈប់អារម្មណ៍នឹករលឹកពី
អតីតកាលក៏ដូចជាស្មារតីដែលកំពុងគិតពីរឿងយប់មិញ។
"យើងមិនត្រូវអោយអារម្មណ៍មួយនោះគ្របដណ្តប់យើងម្តងទៀតទេ"វាជាមូលហេតុមួយដែលបន្ទប់នាយតែងតែមានសម្លេងនោះចេញមកហើយនាយតែងតែហៅមនុស្សស្រីមកឈរអោយនាយគូសរូបហើយសុំសម្លេងថ្ងូរពីពួកនាង មិនដឹងថាកាលពីមុននាយបានជួបអ្វីទើបទៅជាបែបនេះប៉ុន្តែនាយប្រហែលជាធ្លាប់មានបញ្ហាផ្លូវចិត្តអ្វីមួយហើយទើបពេលនេះនាយញ័រដៃយកស្រាមកផឹករំងាប់អារម្មណ៍។
"បងសុំទោសណាស៊ូ....."

YOU ARE READING
?????????????????(???)??
Romance???????????????????????????????????????????????????????????????????????????!??????????????????????????????????????????????!! Taekook BG 01/09/24 ????????? ???????? ????????????????16????????????
Ep05: ??????????????????
Start from the beginning