កាត់មកដល់ថេយ៉ុងវិញនាងកម្រើកក្រោកមិនរួចសំងំ
គេងឃ្លុំភួយយកកម្លាំង ញាំបាយលេបថ្នាំហើយរាងធូរបន្តិចប៉ុន្តែអស់កម្លាំងល្វើយតែទោះឈឺទោះបីជាងងុយយ៉ាងណាក៏នាងមិនចង់នៅទីនេះដែរ។នាងចង់ទៅផ្ទះវិញទៅគេងបន្ទប់នាងបើអាចនាងចង់ចេញទៅគេងនៅសណ្ឋាគារឬក៏ខុនដូរវិញ នាងមិនចង់ឃើញមុខឬក៏នៅជាមួយលោកពូចង្រៃនោះទេ បើទោះជានាយបានជួយនាងមែនតែអារម្មណ៍ស្អប់នៅកប់ពេញទ្រូងដោយគ្រាន់តែឮថានាយជាអ្នកប៉ះពាល់នាង។សម្លេងគោះទ្វាបន្លឺឡើងមុននឹងមានអ្នកបម្រើដើរចូលមក
"ទូរស័ព្ទរបស់អ្នកនាង"នាងគេងសុខៗអ្នកបម្រើក៏យកទូរស័ព្ទមកអោយបម្រុងនឹងចាកចេញតែនាងក៏ឆ្លៀតសួរនាំបន្តិចដែរ។
"ឈប់សិន!ពេលណាទើបលោកម្ចាស់របស់បងរួចការងារ?"នាងគេងចាំយូរហើយមិនឃើញមកសោះ កំពុងធ្វើការងារស្អី?ឬក៏រវល់នាំស្រីក្រៅមកដេកទៀតហើយ?មួយថ្ងៃៗមិនឃើញធ្វើអីទេមកពីបង្រៀននាំស្រីមកបន្ទប់ ថ្ងៃសម្រាកហើយធ្វើការងារស្អីទៀតប្រហែលជាប់នៅជាមួយស្រីហើយមកប្រាប់គេថារវល់អោយចាំ បើអ៊ីចឹងមែននាងជិះតាក់ស៊ីទៅទាំងឈឺឥឡូវនឹង!ដល់ពេលនោះកុំមកបន្ទោសហើយកុំគិតចង់ប៉ះនាងម្តងទៀត លើកនេះនាងតដៃវាយវិញហើយមិនឈ្នះក៏វាយដែរ។
"ខ្ញុំក៏មិនដឹងដែរអ្នកនាង គាត់នៅក្នុងបន្ទប់ធ្វើការគ្រាន់តែបញ្ជាអោយយករបស់មកអោយហើយនិងបញ្ជាអោយមើលថែអ្នកនាង"
"មិនអីទេអរគុណបងហើយ"
"ចា៎សអ្នកនាង បើត្រូវការអ្វីអាចប្រាប់ពួកខ្ញុំបាន"នាងនិយាយរួចក៏ចាកចេញទៅទុកអោយថេយ៉ុងខាំមាត់ទាញទូរស័ព្ទមកចុចផ្ញើរសារទៅមិត្តលេងៗហើយក៏ឆ្លៀតសួរកន្លែងស្នាក់នៅផង។គេគួរតែគិតរកបន្ទប់ជួលនៅមួយទុកគេចពីផ្ទះទៅគេងហើយមើលទៅមិនអាចនៅតែពីរនាក់ពូក្មួយទេវាមិនសមតាំងពីដំបូងតែមកពីម៉ាក់នាងដែលរុញនាងអោយមកនៅជាមួយអាពូវែនតារោគចិត្តនេះ!ឃើញទេថានាងត្រូវគេបំពានបាត់ហើយលែងសល់អ្វីទាំងអស់
តាំងពីគ្រួសារសូម្បីតែខ្លួនឯងក៏ការពារមិនបាន។
"នេះ?!!!"ថេយ៉ុងចេញពីឆាតចូលមើលរូបភាពស្រាប់តែបានឃើញព័ត៌មានពីក្លឹបដែលនាងចូលព្រមជាមួយវីឌីអូពីរបីក្នុងនោះក៏មាននាងដែរ។នាងមើលទាំងចំហរមាត់ភ្ញាក់ផ្អើលមិនស្មានថាក្លឹបនោះជាក្លឹបជួញដូរមនុស្សស្រីហើយនិងថ្នាំចុះហេតុអីមានករណីនេះកើតឡើងគ្មានអ្នកប្តឹងប៉ូលីស?រឿងនេះនាងគួរតែសួរលោកពូរោគចិត្តរបស់នាងអោយច្បាស់មិចក៏មកបញ្ចូល
ក្នុងទូរស័ព្ទរបស់នាង?ខ្លាចនាងមិនជឿមែនទេ?តែថានាងមិនជឿមែនព្រោះកំពុងស្អប់ស្រាប់ពេលបានដឹងថានាយជាអ្នកប៉ះពាល់ទៀតស្អប់×មួយលាន។ ថេយ៉ុងព្យាយាមក្រោក ចុងក្រោយនាងក៏ក្រោកបានព្រមទាំងទម្លាក់ជើងញ័រៗរបស់នាងចុះទៀតចំណែកខួរក្បាលកំពុងតែចងចាំរឿងបណ្តើរៗហើយ។
"អូយ៎!!"ដើរបានប៉ុន្មានជំហ៊ាននាងក៏ទន់ជើងដោយ
សារឈឺខ្លាំងឡើងស្រកៀកអស់ហើយ។នាងទប់ពោះទប់ចង្កេះព្យាយាមក្រោកក៏ចំពេលមានសម្លេងទ្វារបើកមកដូចគ្នា។
"ឯងយ៉ាងមិចហើយ?ហេតុអីក៏ចុះពីគ្រែទាំងឈឺបែបនេះ?!"នាយមើលពីកាំមេរ៉ាសុវត្ថិភាពមកឃើញនាងដូលទើបប្រញាប់រត់មកមើល មកដល់មិននិយាយច្រើនលើកបីនាងទៅអង្គុយលើពូកវិញមុននឹងសួរនាំ។
" លែងទៅ!!អ្នកណាអោយលោកមកប៉ះខ្ញុំ!!"
"ពេលនេះមិនមែនជាពេលមកហួងហែងឯងកំពុងឈឺ!មិចក៏ចុះពីគ្រែ?ចង់ទៅណា?"
"ទៅសួរលោកឯងថាពេលនាំខ្ញុំទៅវិញ?ឬក៏ចាំអោយខ្ញុំជិះតាក់ស៊ីទៅវិញខ្លួនីង?!"
"ពូរួចការងារពូជូនទៅហើយឆាប់គេងវិញសិនទៅ"
"ខ្ញុំមិនគេង!!រវល់ធ្វើស្អី?!បើរវល់ដេកអោបស្រីប្រាប់ខ្ញុំមកខ្ញុំនឹងបានទៅវិញខ្លួនឯងមិនបាច់លោកឯងមកជូនទៅ"សម្តីឈ្លើយៗរបស់ថេយ៉ុងធ្វើអោយជុងហ្គុកខ្នាញ់ខ្លាំងណាស់ មិនដែលមានក្មេងណាមកនិយាយឈ្លើយបែបនេះដាក់នាយទេប៉ុន្តែចាត់ទុកថានាងជាករណីលើកលែងទៅចុះ។
"អោបឯណាទៀតអោបយប់មិញរួចហើយ ការងារពូ
ធ្វើជិតរួចហើយចាំបន្តិចទៅ"នាយលួចនិយាយបេះបោចអោយថេយ៉ុងខាំមាត់កាន់តែខ្លាំង។
"មិនចាំទៀតទេ!ហើយរឿងមួយទៀត!ហេតុអីមិននិយាយអោយច្បាស់ថាក្លឹបនោះវាបែបណាធ្វើបែបនឹងធ្វើអី?"នាងលើកទូរស័ព្ទមកបង្ហាញនាយដែលខំសេវខំថតទុកអោយនាងមើលមិនព្រមនិយាយអោយច្បាស់។
"និយាយទៅឯងមានស្តាប់ពូទេ?គិតតែពីដេញហើយយំ ពូនិយាយទាំងប៉ុន្មានឯងចាំបានប៉ុណ្ណាខ្លះ?ពូបកស្រាយបែបណាក៏ឯងមិនជឿពូដែរមានតែវិធីនេះប៉ុណ្ណោះ"
"ចុះហេតុអីគ្មានអ្នកណាប្តឹង?ខ្ញុំចង់ប្តឹងក្លឹបនោះដែលបានដាក់ថ្នាំខ្ញុំ!"
"បើប៉ូលីសធ្វើការបានមិនមែនក្លឹបវាបើកបានមកដល់ពេលនេះទេប៉ុន្តែឯងមិនបាច់ភ័យទេលែងមានក្លឹបនោះទៀតហើយ"
"????"
"មិនបាច់ធ្វើមុខឆ្ងល់ឆាប់គេងទៅ ពូរួចការងារនិងនាំទៅផ្ទះចាំនិយាយគ្នាម្តងទៀត"
"ខ្ញុំគ្មានអីនិយាយជាមួយលោកឯងទេហើយខ្ញុំក៏មិនគេងទៀតដែរ!!"
"ឥឡូវឯងចង់យ៉ាងមិច?ឯងគ្មានតែពូមាន!គេងទៅបើមិនគេងក៏អង្គុយលេងទៅ"
"និយាយពេលនេះមក!លោកចង់និយាយអីក៏និយាយឥឡូវមក!!"
"ពូទទួលខុសត្រូវលើឯង"ថេយ៉ុងគាំងអណ្តាតសម្លឹងមើលមុខលោកពូមិនព្រិច។នាយនិយាយថាមិច?
ទទួលខុសត្រូវឬ?បានន័យថាមិច?មិនមែនអោយនាងយកនាយធ្វើជាប្តីទេដឹង?
"ពូទទួលខុសត្រូវក្នុងនាមជាកូនប្រុស ពូដឹងថាឯង
មិនពេញចិត្តហើយក៏ខឹងស្អប់តែពូជាអ្នកធ្វើពូទទួល ឯងរៀនចប់ពេលណាពូនឹងគិតគូរ...."
"ឈប់ៗអ្នកណាអោយលោកឯងមកទទួលខុសត្រូវ??!បំភ្លេចចោលទៅខ្ញុំនឹងរើចេញ"
"អ្នកណាអោយរើចេញ?!"នាយប្តូរទឹកមុខទៅជាគួរអោយខ្លាចភ្លាមៗពេលឮថានាងចង់រើចេញហើយអោយបំភ្លេចយប់ដំបូងរបស់នាងទាំងដែលនាយចាំគ្រប់យ៉ាងតាំងចិត្តថាទទួលខុសត្រូវ។
"ខ្ញុំចង់រើចេញដោយខ្លួនឯង!ខ្ញុំមិនចង់រស់នៅជាមួយមនុស្សឆ្លៀតឱកាសដូចជាលោកឯងនោះទេ"
"ឆ្លៀតឱកាស?ឯងគិតដោយខ្លួនឯង!ពូបកស្រាយ
ហើយ បើសិនពូចង់បានពូមិនទុកអោយយូរនោះទេ!!ពូ
ជួយឯងតែឯងបែរជាគិតថាពូឆ្លៀតឱកាស?!បើមិនមែនពូជួយឯងទាន់ម៉្លេះពេលនេះឯងត្រូវអាចង្រៃនោះប៉ះពាល់ហើយលក់ចេញបាត់ទៅហើយ!!!"នាយមិនដែលធ្វើគុណបានទោសដូចជួយក្មួយក្រៅខោមួយនេះទេ ហេតុនាងមិនគិតដល់ចំណុចនេះ?នាយទាល់តម្រិះដើម្បីបកស្រាយអោយនាងយល់ហើយ។ឯថេយ៉ុងខាំមាត់រលីងរលោងព្រោះតែពាក្យថាលក់ឯជុងហ្គុកឃើញហើយក៏ទម្លាក់ភ្នែករំងាប់អារម្មណ៍មុននឹងចាកចេញទៅ។
"ពូបង្ហើយការងាររួចពូជូនឯងទៅវិញ"
"ហ្ហឹកៗហេតុអីក៏ជីវិតខ្ញុំមកជួបរឿងឆ្គួតឡប់បែបនេះ!!ប៉ា!កូនចង់ទៅជាមួយប៉ាកូនមិនចង់រស់នៅក្នុងពិភពលោកនេះម្នាក់ឯងបែបនេះទេហឺៗ"ថេយ៉ុងយំនឹកលោកប៉ា បើសិនគាត់នៅទីនេះក្បែរនាងម៉្លេះជីវិតនាងមិនទៅជាបែបនេះនោះទេ។ឯជុងហ្គុកមិនបានទៅណាឆ្ងាយនោះទេ នាយស្តាប់ឮនាងនិយាយទាំងអស់ព្រមទាំងសម្លេងយំរបស់នាងដូចគ្នា។នាយបានត្រឹមរំងាប់អារម្មណ៍លួចអាណិតនាងតិចៗនាយសន្យាថានឹងមើលថែនាងអោយបានល្អតាមដែលអាចធ្វើទៅបានយ៉ាណានាយមិនបណ្តោយអោយនាងទៅណាឆ្ងាយពីនាយស្រាប់ហើយ។ចាប់ផ្តើមវល់តិចៗហើយ🤣
To be continued.....
សរសេរដោយ៖ រ៉ាជេក៍♥️

YOU ARE READING
?????????????????(???)??
Romance???????????????????????????????????????????????????????????????????????????!??????????????????????????????????????????????!! Taekook BG 01/09/24 ????????? ???????? ????????????????16????????????
Ep05: ??????????????????
Start from the beginning