ថេយ៉ុងចុះមកឃើញអ្នកអង្គុយធ្វើការងារនៅខាងក្រោមស្រាប់ប៉ុន្តែថេយ៉ុងធ្វើជាមើលមិនឃើញមិនខ្វល់ឯជុងហ្គុកគ្រាន់តែសម្លឹងមើលប៉ុន្តែមិនមាត់នោះទេខ្លាចនាងអារម្មណ៍មិនល្អប្រែជាឈ្លោះគ្នាទៀត។ប៉ុន្តែភ្នែក
លួចដៀងមើលជើងស្រឡូននោះតិចៗដែរឥឡូវចេះស្លៀកខ្លីទៀតមិនមែនចង់ទាក់ទាញនាយទេដឹង?សំខាន់អាវកាក់បញ្ចេញផ្ចិតទៀតដុតអារម្មណ៍តែម្តងហើយ។
《ហាឡូចៅហ្វាយ អាឡូ?!អាឡូ?!》
"អាចង្រៃយ៎!ឯងស្រែកខ្លាំងៗម៉្លេះ!!"មនុស្សកំពុងភ្លឹកមកស្រែកហៅចង់បែកក្រដាសត្រចៀកតែថាមកពីនាយរវល់ភ្លឹកមើលភ្លៅក្មួយដល់ភ្លេចនិយាយការងារធ្វើអី។
《ចុះបើចៅហ្វាយមិនតបខ្ញុំមិនស្រែកខ្លាចចៅហ្វាយអត់មានសេវានឹងណា》
"យើងឮហើយ!មុននេះនិយាយដល់ណា"
《ដល់ទំនិញថ្មីនាំចេញទានហើយលទ្ធផលឈាមអ្នកនាងក៏បានមកដែរក្នុងនោះមានថ្នាំសម្រើបកំរិតធ្ងន់និងថ្នាំរង្វេងប្រភេទថ្មីខ្ញុំគិតថាវាផលិតថ្មីទៀតហើយចៅហ្វាយ》
"វាមិនឈប់ពិតមែន!រួចចុះពួកវាយ៉ាងមិចហើយឥឡូវនេះ?"
《កំពុងខាតដើមរកអ្នកធ្វើមិនឃើញ ត្រូវការអោយដុតរោងចក្រវាបន្ថែមទេចៅហ្វាយ?》
"កុំទាន់យើងមិនទាន់មានអារម្មណ៍ធ្វើអ្វីវាបន្តទេតាមដានធម្មតាទៅរឿងទំនិញពិនិត្យហើយបញ្ចូនទៅ"
《បាទចៅហ្វាយ》
"អឺម!ចាត់ចែងអោយរៀបរយទៅចាំយើងទៅពិនិត្យមើលតាមក្រោយ"
《បាទចៅហ្វាយតែថាត្រូវការកូនចៅតាមការពារទេទាន?》
"មិនបាច់ទេធ្វើធម្មតាទៅវាគ្មានថ្ងៃដឹងទេ"
《បាទ》
"ញាំបាយរួចហើយ?!"នាយបម្រុងមើលការងារវិញតែក៏ទាក់ភ្នែកចំក្មួយដើរកាន់ទឹកដោះគោចេញពីផ្ទះបាយទើបសួរតែថេយ៉ុងងាកមកសម្លក់រួចក៏ឡើងទៅខាងលើវិញមិននិយាយរកនាយសូម្បីមួយម៉ាត់អោយអ្នកខាងក្រោមខ្នាញ់ជាខ្លាំងមើលចរិតនាងចុះគួរអោយដាក់ទោសអោយរាងចាលមែន។
*មួយសប្តាហ៍កន្លងទៅ
ថេយ៉ុងតែងតែស្លៀកខ្លីទាក់ទាញរាល់ថ្ងៃហើយក៏តែងតែចេញទៅដើរលេងដូចគ្នាប៉ុន្តែនៅពេលថ្ងៃប៉ុណ្ណោះ
ឯជុងហ្គុកបានអោយកូនចៅតាមការពារជាសម្ងាត់មិនអោយនាងដឹងនោះទេ។រយៈពេលមួយសប្តាហ៍មកនេះថេយ៉ុងមិនសូវនិយាយរកជុងហ្គុកនោះទេប៉ុន្តែក៏ប្រើស្តាយ៍ទាក់ទាញមិននិយាយរកតែធ្វើបាបដោយកាយវិការខ្មើតៗរបស់នាងអោយជុងហ្គុកសឹងតែអត់ទ្រាំមិនបានម្តងៗ។ពេលទៅសាលាក៏ផ្គើនមិនណយដែរចូលចិត្តលេងជាមួយប្រុសៗអោយតែពេលឃើញនាយដើរកាត់សូម្បីពេលញាំបាយនៅសាលាក៏ធ្វើជាញាំជិតប្រុសៗដែរទាំងដែលពីដំបូងនាងមិនដែលទៅក្បែរពួកប្រុសៗនោះទេ។
ចំណែកប្រុសៗទាំងនោះក៏សប្បាយចិត្តបានស្រីស្អាតមកលេងមកក្បែរឯមិត្តៗមិនសូវចាប់អារម្មណ៍គិតថាថេយ៉ុងប្រហែលជាចង់មានស្នេហ៍ឬក្រាស់អ្នកណាហើយបានជាប្លែកៗបែបនេះ។
ថ្ងៃនេះជុងហ្គុកទៅបង្រៀនថ្នាក់ថេយ៉ុងប៉ុន្តែនាងបែរជាមិនយកចិត្តទុកដាក់គិតតែពីប្រឡែងគ្នាអោយនាយមួម៉ៅហើយចេញលេងក៏លេងជាមួយប្រុសៗទាំងនោះស្និតស្នាលអោយនាយក្តៅស្លឹកត្រចៀកងំស្ទើរទ្រាំមិនបាន
ម្តងៗទៅហើយទម្រាំចប់ម៉ោងនាយចង់ស្ទះទ្រូងព្រោះទ្រាំមិនចូលទៅទាញនាងចេញ។
"ចង្រៃយ៎!!!កុំអោយពូអត់ការអស់ទ្រាំនឹងឯងអោយសោះ!!"នាយក៏មានដែនកំណត់ដែរតែទ្រាំលែងបាននាយ
ចាត់ការប្រដៅចេញមិនខាន!នាងដឹងថានាយមួម៉ៅតែនៅផ្គើនចាំមើលទៅផ្ទះវិញដឹងគ្នាមិនខាន!។តើនាយកំពុងប្រចណ្ឌនាងមែនទេ?ឬក៏ស្រលាញ់នាងមែនទែនហើយ?
"ឯងជាមនុស្សរបស់ពូឯងគ្មានសិទ្ធស្និតស្នាលអ្នកណាក្រៅពីពូ!"អីយ៉ាលេងមែនទែនហើយតើ បើនាយបណ្តោយនាងនៅតែប្រហើនចាំមើលនាយពត់នាងយ៉ាងមិច។

YOU ARE READING
?????????????????(???)??
Romance???????????????????????????????????????????????????????????????????????????!??????????????????????????????????????????????!! Taekook BG 01/09/24 ????????? ???????? ????????????????16????????????
Ep06: ?????
Start from the beginning