抖阴社区

Ep14: ???????????

Start from the beginning
                                    

       បន្ទាប់ពីនិយាយគ្នារួចរាល់ថេយ៉ុងក៏ងូតទឹកផ្លាស់សម្លៀកបំពាក់ថ្មីដែលជារ៉ូបពណ៌ដៃតូចពេលនាងស្លៀកទៅពិតជាស្រស់ស្អាតលេចធ្លោខ្លាំងដល់ថ្នាក់អ្នកបម្រើទាំងប្រុសទាំងស្រីភ្លឹកមើលតែនាង។ថេយ៉ុងចេញទៅលេងសួនផ្កាដោយមានម៉ែដោះកំដរអង្គុយលេងនិយាយ
ពីនេះពីនោះហើយនាងក៏និយាយរឿងខ្លួនឯងប្រាប់ម៉ែដោះដូចគ្នា។
         "ខ្ញុំមិនដឹងថាខ្លួនឯងរស់នៅរាល់ថ្ងៃនេះដើម្បីអ្នកណាទេព្រោះមានតែខ្លួនមួយ"នាងញញឹមតែម៉ែដោះនិងអ្នកបម្រើវិញភ្នែកក្រហមអស់ហើយព្រោះអាណិតជីវិតរបស់នាង។
         "បើមិនដើម្បីអ្នកណាក៏ដើម្បីខ្លួនឯងដែរខ្ញុំជឿថាលោកម្ចាស់និងស្រលាញ់មើលថែអ្នកនាងតូចទោះមិនបានល្អទាំងស្រុងក៏អាចបានខ្លះដែរ"គាត់ក៏មិនសូវជឿជាក់លើលោកម្ចាស់គាត់ដែរដោយសារនាយនៅតែនឹកស្នេហ៍ចាស់មិនទាន់បំភ្លេច។ថេយ៉ុងបានតែញញឹមតិចៗមើលទៅទេសភាពសួនច្បារធំទូលាយនេះដល់ថ្នាក់
ម៉ែដោះនិងអ្នកបម្រើមានការព្រួយបារម្ភខ្លាចនាងគិតអ្វីដែលផ្តល់ផលអាក្រក់ដល់ខ្លួនឯងដូចកាលពីប៉ុន្មានថ្ងៃមុនទៀត។

        យប់

      ថេយ៉ុងគេងមិនលក់សោះមិនដឹងថាកើតអ្វីទេក្នុងចិត្ត
ចេះតែនៅមិនសុខព្រោះតែបន្ទប់ធ្វើការរបស់នាយ។ម៉ែដោះដឹងពីរឿងនេះចុះហេតុអីបន្ទប់នោះនាយហាមគ្រប់គ្នាមិនអោយចូល?
        "នេះយើងភ្លេចលេបថ្នាំ?"ថេយ៉ុងកំពុងគិតសុខៗក៏នឹកឃើញថានាងភ្លេចលេបថ្នាំទើបប្រញាប់រកកាបូបរៀន
របស់នាងដើម្បីយកថ្នាំមកលេប។នាងទាញថ្នាំមកលេបមុននឹងដាក់ខ្លួនគេងវិញទាំងមិនងងុយសូម្បីបន្តិច។
       "ខ្ញុំមិនអាចបណ្តោយខ្លួននោះទេហើយក៏មិនគួរមាន
ក្មេងមកចាប់កំណើតនឹងមនុស្សខ្លួនមួយដូចជាខ្ញុំដែរ"នាងនិយាយតិចៗម្នាក់ឯងព្រោះថ្នាំដែលនាងលេបមុននេះជាថ្នាំពន្យារកំណើតបន្ទាន់ដែលនាងបានទិញទុកព្រោះលោកពូចង្រៃនោះមិនបានបញ្ចេញមកក្រៅឡើយ
នាងខ្លាចភ្លាត់ស្នៀតទាំងនាងនៅក្មេងហើយខ្លួនមួយហេតុនេះទើបនាងទិញវាមកលេប។មួយសន្ទុះក្រោយមក
នាងក៏ទន់ភ្នែកគេងលក់ចំពេលដែលមានសម្លេងឡានបើកចូលមកក្នុងវិមាន។
          "ហត់មួយថ្ងៃហើយពួកឯងទៅសម្រាកចុះ"ជុងហ្គុកចុះពីឡានក៏ងាកទៅប្រាប់កូនចៅក៏ដូចជាជំនិតខ្លួនដែលប្រឹងធ្វើការមួយថ្ងៃហើយ។
          "ចៅហ្វាយក៏ដូចគ្នា"ពួកគេនិយាយហើយក៏បំបែកគ្នាទៅសម្រាកដែលជុងហ្គុកកាន់ឯកសារឡើងទៅបន្ទប់ដើម្បីសម្អាតខ្លួនមើលការងារបន្តិចហើយនឹងបានសម្រាក។

        ជុងហ្គុកដើរចូលបន្ទប់តិចៗមុននឹងទុកឯកសារលើតុធ្វើការឆ្ងាយពីគ្រែបើកភ្លើងតុធ្វើការរួចក៏ចូលទៅសម្អាតខ្លួនតែមុននឹងចូលទៅសម្អាតខ្លួនក៏ឆ្លៀតចូលទៅថើបនាងតូចដែលគេងលើគ្រែមួយខ្សឺតសិនទើបចូលងូតទឹក។ប្រហែល15នាទីនាយចេញមកជាមួយកន្សែងរុំ
ត្រឹមចង្កេះនិងកូនកន្សែងតូចជូតសក់មុននឹងទៅផ្លុំសក់អោយស្ងួតរួចក៏ទៅអង្គុយមើលការងារ។នាយពិនិត្យមួយៗរហូតដល់ម៉ោង2យប់ទើបទម្លាក់ការងារបិទទុកក្រោកទៅយកបារីមកជក់ទាំងស្មុគដោយសារការងារច្រើន។ជុងហ្គុកច្បូតមុខមុននឹងច្បូតសក់តិចៗបឺតបារីរួចក៏បង្ហុយ
ចេញសម្លឹងទៅទេសភាពខាងក្រៅរហូតទាល់តែជល់មួយដើមងាកមកស្រាប់តែបានឃើញថេយ៉ុងឈរពីក្រោយមិនដឹងថាមកឈរតាំងពីពេលណានោះទេ។
       "ថេយ៉ុង?"
       "លោកជក់បារី?"
       "ជក់បន្ធូរអារម្មណ៍មួយដើមប៉ុណ្ណោះ"នាយចោលកន្ទុយបារីហើយទើបដើរមករកនាងតែនាងក៏ថយមិនចង់នៅជិតព្រោះស្អប់ក្លិនបារី ជុងហ្គុកទាញស្រ្ពេមកបាញ់រួចទើបចូលមកទាញនាងមកអោប។
     "ហេតុអីក៏ក្រោក?"
     "ធុំក្លិនបារីទើបភ្ញាក់!"
    "សុំទោសបងរំខានអូនហើយ"
    "ហេតុអីជក់បារី?វានិងបំផ្លាញសួតរបស់លោក!!ជាគ្រូបង្រៀនមិចក៏ធ្វើបែបនឹង?"
    "យូរៗជក់ម្តងប៉ុណ្ណោះកុំខឹងអីសឺត!"នាយថើបលួងព្រោះមុខនាងមិនស្រស់ពេលឃើញនាយជក់បារីបំផ្លាញសុខភាព។
    "ហេតុអីចាំបាច់ជក់?"
    "ស្មុគស្មាញការងារបន្តិចបន្តួចប៉ុណ្ណោះ"ថេយ៉ុងសម្លឹងមុខនាយព្រោះនាយដូចលោកប៉ាគេចឹងអោយតែ
ការងារច្រើនគាត់តែងតែជក់បារីហេតុនេះទើបនាងស្អប់វា។
    "ហេតុអីមិនស្លៀកពាក់?!"រវល់សម្លឹងមុខដល់មើលចុះក្រោមឃើញសាច់ដុំកង់របស់នាយធ្វើអោយនាងក្តៅមុខភាយៗ។
    "ទើបនឹងងូតទឹករួចខ្ចិលស្លៀកគេងបែបនឹងហើយ"
    "យប់ជ្រៅហើយឆាប់ចូលគេងទៅ!"នាងនិយាយហើយក៏គេចទៅគ្រែដើម្បីគេងវិញព្រោះមានអារម្មណ៍ថាក្តៅមុខព្រោះសាច់ដុំរបស់នាយគួរអោយចង់ប៉ះ។ជុងហ្គុក
ឃើញកាយវិការអៀនរបស់នាយហើយនាយអស់សំណើចមុននឹងតាមទៅទម្លាក់ខ្លួនសង្កត់ពីលើនាង។
      "នែ៎!ធ្វើអីក្រោក!!!"
      "ថ្ងៃនេះអស់កម្លាំងណាស់សុំកម្លាំងបន្តិចមក"
      "កម្លាំងស្អី?!!ខ្ញុំមិនមែនភ្លើងទេណា"
      "ប៉ុន្តែខ្លួននិងមុខអូនក៏ក្តៅល្មមអាចកម្តៅផ្តល់អោយបងបាន"មិនត្រឹមតែនិយាយទេនៅដៃរវៀមស្ទាបអង្អែលភ្លៅនាងថែមទៀត។
     "អត-អ្ហឹម!អឹម!!"

To be continued.....
សរសេរដោយ៖ រ៉ាជេក៍❤️‍🔥
       

        

?????????????????(???)??Where stories live. Discover now