ក្រឡេកមកមើលអ្នកខាងនេះវិញម្នាក់មើលសៀវភៅព្រោះជិតប្រឡងម្នាក់ទៀតមើលការងារប៉ុន្តែខ្លួននៅជាប់គ្នាមិនទៅណាតាំងពីថ្ងៃមកម៉្លេះ។ថេយ៉ុងញាំនំផង
មើលមេរៀនផងឯជុងហ្គុកមើលការងារ យូរៗម្តងសម្លឹងមើលក្មេងដែលខំប្រឹងមើលមេរៀនត្រៀមប្រឡងតែមុខនាយមិនសូវស្រស់ប៉ុន្មានទេដោយសារនាយត្រូវឡើងទៅមើលការងារនៅចិនដល់ទៅមួយអាទិត្យមិនដឹងថានឹកនាងយ៉ាងណាទេដែលសំខាន់វាចំថ្ងៃថេយ៉ុងប្រឡងទៀតលើកមិនបានហើយក៏មិនទាន់បានប្រាប់នាយខ្លាចនាងគ្មានអារម្មណ៍មើលមេរៀនទើបសម្រេចចិត្តថាជិតប្រឡងសឹមប្រាប់។
"បងកើតអ្វីឬអត់?ស្មុគស្មាញរឿងការងារមែនទេ?"
"គ្មានទេបងគ្រាន់តែភ្លឹកតិចតួចប៉ុណ្ណោះ"
"បងកំពុងគិតអី?ប្រាប់អូនបានណា ពេលនេះពួកយើងជាប្តីប្រពន្ធនឹងគ្នាហើយបងអាចចែករំលែកបញ្ហារបស់បងអោយអូនបានដឹងផងពួកយើងដោះស្រាយជាមួយគ្នា"
"សឺតៗបងគ្រាន់តែស្មុគស្មាញរឿងឡើងទៅមើលការងារប៉ុណ្ណោះ"ចុងក្រោយនាយក៏សារភាពព្រោះមិនចង់អោយនាងគិតច្រើនមើលមកនាយថាជាស្វាមីដែលលាក់រឿងមិនប្រាប់ប្រពន្ធអោយបានដឹង។
"នៅក្រៅប្រទេសមែនទេ?"
"មែនហើយវាដល់ទៅមួយសប្តាហ៍ បងមិនចង់ទៅសោះ ឃ្លាតពីអូនយូរបងច្បាស់ជានឹកអូនស្លាប់ហើយ"
"នឹកក៏ខលបានតើ អូនក៏ច្បាស់ជានឹកបងប៉ុន្តែវាជាការងារបងមិនគួរទុកវាចោលទេ"
"បងចង់នាំអូនទៅណាស់តែវាចំថ្ងៃដែលអូនប្រឡង
ហេតុនេះទើបបងកំពុងគិត"
"អូនអាចនៅម្នាក់ឯងបានមិនអីទេ"នាយមានអារម្មណ៍ថាប្រពន្ធនាយយល់ការ ចាស់ទុំជាងមុនណាស់មិនដូចកាលពីនៅជាក្មួយនោះទេបែបនេះនាយក៏សប្បាយចិត្តដែលនាងអាចមើលថែរខ្លួនឯងបានបើទោះមិនដាច់ចិត្តទៅក៏ដោយ។
"អូនប្រាកដហើយមែនទេថាអាចនៅបាន?"
"អូនមិនមែនមិនធ្លាប់នៅម្នាក់ឯងឯណាបងកុំបារម្ភអី"
"សឺតៗ!!បងស្រលាញ់អូនខ្លាំងណាស់"
"អូនក៏ស្រលាញ់បងដូចគ្នា"ធ្មិចបើកៗក៏ដល់ថ្ងៃដែលថេយ៉ុងប្រឡងហើយជុងហ្គុកក៏ត្រូវឡើងយន្តហោះទៅចិនដូចគ្នា។ម្នាក់ៗរវល់មិនបានខលរកគ្នាគ្រាន់តែផ្ញើរសាររហូតទាល់តែការប្រឡងរយៈពេល4ថ្ងៃបញ្ចប់។
"ទីបំផុតប្រឡងរួចហើយ"ពួកគេចេញពីបន្ទប់ប្រឡងក៏នាំគ្នាជួបជុំព្រោះមានគម្រោងរួចហើយថាប្រឡងរួចញាំអីជុំគ្នា។
"ល្ងាចនេះកុំភ្លេចណាហាងសាច់អាំង"
"បងប្រុសខាងនេះ"
"យ៉ាងមិចហើយនាងល្អិតប្រឡងរួចហើយមែនទេ?"
"លោក?!"
"ជួបគ្នាម្តងទៀតហើយ"សឹងមីនញញឹមលើកដៃបក់ដាក់ថេយ៉ុងដែលភ្ញាក់ផ្អើលតិចៗចំណែកហាអ៊ីនជ្រួញចិញ្ចើមព្រោះមិនដឹងថាពួកគេធ្លាប់ជួបគ្នា។
"នេះបងនិងមិត្តរបស់អូនធ្លាប់ជួបគ្នាមែនទេ?"
"បងប្រុសឬ?"
"អឺម!គាត់ជាបងប្រុសរបស់យើង គាត់មិនសូវមានពេលនោះទេរវល់គ្រប់ពេល នេះទាល់តែយើងប្រឡងទើបមានពេកមកទទួលយើង និយាយចឹងអ្នកទាំងពីរស្គាល់គ្នាបានយ៉ាងមិច?"ពួកគេនាំគ្នានិយាយតែកំពុងមើលមីនជីនិងស៊ីនប៊ីកំពុងឈ្លក់វង្វេងនឹងសម្រស់បងហាអ៊ីនឯនេះ។
"គាត់ធ្លាប់ជួយយើងពីឡានដែលវិសនឹងជិះមកបុកពេលយើងឆ្លងផ្លូវមិនបានប្រយ័ត្ន"
"កុំប្រាប់ថាថ្ងៃដែលបងរបួសនោះណា?មិចក៏កុហកថាទៅវាយគ្នា?"ម្នាក់ៗភ្ញាក់ផ្អើលឮសឹងមីនក៏អេះអុញអេសក្បាលព្រោះមិនស្មានថាជាមិត្តរបស់ប្អូន ពេលនោះគ្រាន់តែចាប់អារម្មណ៍ថារៀនសាលាបេះដូចគ្នាមានដឹងឯណាថាជាមិត្តរបស់ប្អូននាយតែថាបែបនឹងក៏ល្អម្យ៉ាង។
"សុំទោសលោកចំពោះរឿងយល់ច្រឡំថ្ងៃនោះផង
គាត់គ្មានបំណងទេគាត់ស្មានថាលោកបំពានខ្ញុំប៉ុណ្ណោះ"
"មិនអីទេរឿងកន្លងហួសហើយខ្ញុំមិនប្រកាន់ឡើយ"
"បងញញឹមសម្បើមម៉្លេះ?!"សឹងមីនភ្លេចថាប្អូននៅជិតក៏ឈប់ញញឹមវិញប្រញាប់រៀបរឹក។
"នេះជាមិត្តនឹងគ្នាឬ?"
"ចាស៎!"
"ល្ងាចនេះកុំភ្លេចណាតោះបងប្រុស ទៅវិញចាំមើលខ្ញុំប្រាប់ម៉ាក់"
"អេ៎!នាងល្អិត លាសិនហើយមានឱកាសក្រោយជួបគ្នា"សឹងមីនប្រញាប់រត់ទៅតាមប្អូនដើម្បីហាមទុកមុនមិនអ៊ីចឹងនាងទៅប្រាប់ម៉ាក់ពិតមែនមានរឿងមិនខាន ចំនាងល្អិតនេះពូកែពិតទូលផងត្រូវមាត់ស្ពឹកមុខមិនខាន។
(អ្នកណាពូកែប្តឹងឆាប់ចេញមុខមក)
"មិនស្មានសោះថាហាអ៊ីនមានបងប្រុសសង្ហារយ៉ាងនេះ"ពីរនាក់ទៀតតាមមើលមិនដាក់ភ្នែកមុននឹងនិយាយឡើងអោយថេយ៉ុងអស់សំណើចមុននឹងដើរទៅឡានដែលមានកូនចៅជុងហ្គុកចាំជាស្រេចរួចក៏មិនភ្លេចផ្ញើរសារប្រាប់អ្នកខាងនោះដែលខានទាល់ទងគ្នាស្ទើរពេញមួយថ្ងៃ។ថេយ៉ុងសាកខលទៅតែបែរជាមានមនុស្សស្រីលើកទៅវិញ ថេយ៉ុងប្រញាប់បិទមើលលេខខ្លាចច្រឡំប៉ុន្តែជាលេខនឹងឯង។សុខៗក៏ស្រាប់តែមានអ្នកផ្ញើររូបមកអោយនាងមើលជាច្រើនសន្លឹកដែលជារូបរបស់ជុងហ្គុកជូនមនុស្សស្រីម្នាក់ថែមទាំងមានក្មេងប្រហែលអាយុ10ឆ្នាំដើរជាមួយថែមទាំងញញឹមរីករាយថែមទៀត
នាងមិនសូវជាយល់ថាមានន័យយ៉ាងមិចប៉ុន្តែស្រាប់តែមានប្រយោគភ្ជាប់《គ្រួសាររីករាយដើរលេងជុំគ្នា》ថេយ៉ុងអានហើយធ្លាក់ថ្លើមក្តុកអួលដើមកភ្លាមៗតើវាមានន័យថាយ៉ាងមិចហេតុអីនាងមានអារម្មណ៍ថាអួលណែនខ្លាំងម៉្លេះ?តើអ្នកណាជាអ្នកផ្ញើរមកតើមានគោលបំណងអ្វី?

YOU ARE READING
?????????????????(???)??
Romance???????????????????????????????????????????????????????????????????????????!??????????????????????????????????????????????!! Taekook BG 01/09/24 ????????? ???????? ????????????????16????????????
Ep24: ?????????????
Start from the beginning