抖阴社区

Ep24: ?????????????

Start from the beginning
                                    

     ថេយ៉ុងរំងាប់អារម្មណ៍មុននឹងផ្ញើរសារសួរថានាយនៅឯណាប៉ុន្តែនាយនៅតែមិនតបមិនចូលមើលតាំងពីម្សិលមិញមិនដឹងថានាយរវល់ថ្នាក់ណាដែលមិនអាចមើកទូរស័ព្ទបាន។មកដល់ផ្ទះនាងឡើងទៅបន្ទប់នៅតែព្យាយាមខល ព្យាយាមផ្ញើរសារទៅនាយទៀតប៉ុន្តែបែរជាគ្មានការឆ្លើយតបទើបនាងចូលទៅងូតទឹកទាំងគិតច្រើនខ្វល់ចិត្តព្រោះនឹកហើយក៏បារម្ភដែលនាយមិនបានទាក់ទងមកវិញ។

    *ទីង

    ថេយ៉ុងចេញពីបន្ទប់ទឹកប្រញាប់មកចាប់ទូរស័ព្ទព្រោះឮសម្លេងលោតសារមកនាងប្រញាប់មកមើលថាតើជាជុងហ្គុកឬអត់ដែលផ្ញើរមកវិញ។
     《បងរវល់!!ហេតុអីក៏រំខានយ៉ាងនេះ?!!》
    គ្រាន់តែអានហើយទឹកភ្នែកមិនដឹងមកពីណាទេវាហូរមកទាំងដែលនាងទើបតែងូតទឹកជូតមុខជ្រះទឹកមុននេះសោះ។
     "តើបងកើតអីជុង?"ពេលនេះនាងស្រាប់តែច្របូកច្របល់ថាតើនាយកំពុងធ្វើអី?មិចក៏តបសារនាងបែបនឹង?ទាំងដែលពួកគេស្រលាញ់គ្នាល្អូកល្អើន ទៅចិន
បាន5ថ្ងៃក៏ទៅជាគម្រោះគម្រើយ?តើមានរឿងអី?ថេយុងមិនអស់ចិត្តក៏ខលទៅតែនាយមិនលើកថែមទាំងចុចបិទកាន់តែធ្វើអោយបេះដូងនាងឈឺមិនដឹងថានាយកើតអ្វីនោះទេពេលនេះ។
    《មិនបាច់ព្យាយាមខលទៅគាត់ទេ គាត់នៅជាមួយគ្រួសាររបស់គាត់មានក្តីសុខហើយ》
     "នាងជាអ្នកណា?នាងធ្វើបែបនេះចង់បានស្អី?!!"ថេយ៉ុងមិនអស់ចិត្តក៏ខលទៅលេខនោះហើយស្រែកកំហកតែម្តង។
    《ហ្ហឹស!ខ្ញុំមិនដឹងថានាងស្គាល់ចន ជុងហ្គុកប៉ុន្មានភាគរយទេប៉ុន្តែគេជាមនុស្សអាថ៍កំបាំងពិបាកនឹងយល់ណាស់ផ្នែកដែលនាងឃើញវាគ្រាន់តែជាកូនផ្នែកមួយនៃជីវិតរបស់គេប៉ុណ្ណោះ នេះជារូបភាពគ្រួសារដែលគេបានបង្កើតវាមកយូរហើយ នាងឃើញក្មេងប្រុសនោះទេ?គេ
ជាកូនប្រុសរបស់គេអាយុ10ឆ្នាំហើយនោះជាប្រពន្ធរបស់គេហើយដែលគេទៅចិនព្រោះគេទៅចំណាយពេលជាមួយប្រពន្ធកូនរបស់គេ នាងមិនបាច់ខលទៅរំខានទេព្រោះគេនឹងមិនប៉ះពាល់ទូរស័ព្ទអំឡុងពេលនោះឡើយវាជាទម្លាប់ពេលគេទៅជួបជាមួយគ្រួសាររបស់គេ ខ្ញុំគ្រាន់តែប្រាប់ព្រោះឃើញថានាងជាជនរងគ្រោះរបស់ប្រុសម្នាក់នោះបន្ត》 បបូរមាត់ពណ៌ក្រហមនិយាយរៀបរាប់ទាំងញញឹមពឹសពុលអោយអ្នកដែលកំពុងស្តាប់សឹងតែប្រេះទ្រូងទៅហើយមិនដឹងថានាងនិយាជាការពិត
ឬយ៉ាងណាប៉ុន្តែពេលនេះនាងទាក់ទងនាងមិនបានហើយផ្ញើរសារទៅនាយក៏តបមកយ៉ាងចម្លែកថែមទៀត។
      "ហេតុអីនាងទើបតែប្រាប់ខ្ញុំនៅពេលនេះ?"
   《ប្រុសម្នាក់នោះជាមនុស្សឆ្លាតណាស់បើសិនខ្ញុំប្រាប់នាងទាំងគេនៅក្បែរនោះគេនឹងដឹង នាងប្រញាប់ដកខ្លួនទៅហើយរឿងមួយទៀតដែលនាងមិនទាន់បានដឹងនោះគឺនាងនិងគេគ្មានទំនាក់ទំនងអ្វីនោះទេមិនថាជាពូក្មួយ នាងគ្រាន់តែជារបស់ដែលគេទិញមកកំដរអារម្មណ៍ប៉ុណ្ណោះបើមិនជឿខលសួរម៉ាក់របស់នាងទៅ》
   《វាគ្រាន់តែជាការដាស់តឿន ទាន់គេមិនទាន់ត្រឡប់មកវិញនាងឆាប់ចាកចេញទៅមិនអ៊ីចឹងនាងនឹងក្លាយជាជនរងគ្រោះបន្តមិនខាន》
   《ខ្ញុំប្រាប់នាងបានតែប៉ុន្នឹងប៉ុណ្ណោះ ដោះស្រាយខ្លួនឯងទៅបើមិនចង់ក្លាយជារបស់លេងគេបន្ត》 ផ្តាច់
     "ហ្ហឹកៗៗៗ"

To be continued......
សរសេរដោយ៖ រ៉ាជេក៍♥️

?????????????????(???)??Where stories live. Discover now