抖阴社区

                                    

       ក្រឡេកមកមើលអ្នកខាងនេះគ្រាន់តែចេញពីប្រជុំ
វិញមុខមាំដល់ស៊ូម៉ូនខ្លាចតែម្តងព្រោះចៅហ្វាយឡេកម្រប្រើទឹកមុខឃោរឃៅបែបនេះណាស់។
       "ចៅហ្វាយ-"
       "ទៅភូមិគ្រឹះហុង!!"មិនបាច់និយាយក៏នាយដឹងដែរថាអ្នកណាជាអ្នកធ្វើព្រោះមួយក្រុងនេះមានតែនាងហើយដែលជាមេរំខានមិនអោយជីវិតនាយមានក្តីសុខតាំងតែពីស្នេហាដំបូងរបស់នាយជាមួយមីនស៊ូតែលើកនេះកុំសង្ឃឹមហើយនាយក៏មិនលើកលែងអោយដូចរាល់ដងដែរ។
       "បាទចៅហ្វាយ"
       "អោយកូនចៅទៅចាំនៅទីនោះមុនទៅ"
       "ចៅហ្វាយពិតជាធ្វើមែន?"
       "ទុកនាងនាំតែបញ្ហាអោយយើងមិនឈប់តើអោយយើងទុកមុខអោយគ្រួសារគេទៀតឬ?"នាយមិនខ្វល់ទេថាគ្រួសារនោះធំប៉ុណ្ណាចាំមើលថានាយលេងបែបណាអោយនាងឈប់មករវល់ជាមួយជីវិតនាយទៀត។
       "ចឹងចៅហ្វាយនឹងធ្វើបែបណា?"
       "ចាំតែរៀបចំអោយយើងទៅបានហើយ"
       "ចៅហ្វាយមិនគិតខលទៅអ្នកនាងដើម្បីនិយាយគ្នាសិនទេឬ?"ដោយសារទូរស័ព្ទនាយត្រូវលេខាដែលជាគ្នីគ្នារបស់ធីងសៀយកទៅបាត់ទើបគ្មានអ្វីទាក់ទងទៅ។
        "យើងគិតថាពេលនេះកំពុងតែខឹងយើងខ្លាំងផងមិនដឹងឯងគ្រាន់តែខលប្រាប់ម៉ែដោះអោយមើលថែកុំអោយគេទៅណាទៅបានហើយ"នាយស្មានគំនិតនាងដឹងថាច្បាស់ជាចង់ទៅអាមេរិកវិញមិនខានព្រោះទីនោះនាងមានមិត្តច្រើនហើយក៏ជាទឹកដីដែលនាងរស់នៅតាំងពីតូចមកដែរ។
       "បាទចៅហ្វាយ"ស៊ូម៉ូនខលប្រាប់ម៉ែដោះរួចក៏បន្ថែមល្បឿនអោយឆាប់ដល់ភូមិគ្រឹះហុង។

     គ្រាន់តែមកដល់កូនចៅលោកហុងនាំគ្នាត្រៀមការពារជាស្រេចតែថាគ្នាដូចជាតិចជាងជុងហ្គុកបន្តិចហើយបើទោះជាត្រៀមខ្លួនជាស្រេចក៏មើលទៅនៅតែចាញ់ប្រៀប។
កូនចៅទាំងសងខាងភ្ជុងកាំភ្លើងដាក់គ្នាទៅមកមិនញញើតឯជុងហ្គុកចុះមកជាមួយទឹកមុខកោងកាចតែម្តងមិនចង់ស្លូតជាមួយអ្នកណាទៀតឡើយ។កន្លងមកវាល្មម
ហើយសម្រាប់គ្រួសារមួយនេះប៉ុន្តែពួកគេមិនចេះឆ្អែតឆ្អន់មិនចេះនៅស្ងៀម នាយដើរចូលដោយមិនញញើតជាមួយកាំភ្លើងកូនចៅលោកហុងសូម្បីបន្តិចព្រោះថាបើពួកគេហ៊ានតែប៉ះកៃបន្តិចគេនឹងស្លាប់មុននាយទៅទៀត។
        "ខ្យល់អីបក់ក្មួយចនមកទីនេះ?"លោកហុងធ្វើជាទៅទទួលតែជុងហ្គុកសម្លឹងទៅបន្ទប់លើអោយគាត់គិតថានាយមករកកូនគាត់ទើបញញឹមពេញចិត្តគិតថាទីបំផុតកូនគាត់ក៏អាចទាក់ចិត្តជុងហ្គុកបានប៉ុន្តែគាត់មិនដឹងទេថានាយមកគឺធ្វើអោយត្រកូលមួយនេះគ្មានកន្លែងឈរជើង។
       "ហីយ៉ាមករកធីងសៀឬ?នាងនៅខាងលើក្មួយទៅរកនាងចុះ"ដំបូងគិតថានាយមករករឿងអីដោយសារធីងសៀប្រាប់ថានាយនឹងមកតែមានឯណាមករកនាងសោះខំអោយគាត់ត្រៀមកូនចៅធ្វើអី។
      "ឆាប់ទៅ!"
      "អីយ៉ាស់!!ក្មួយធ្វើស្អីនឹង?!"
      "ពួកឯងហ៊ានកម្រើកអាកញ្ចាស់នេះងាប់មិនខាន"ស៊ូម៉ូនក្រៀកលោកហុងជាប់មុននឹងបញ្ជាអោយកូនចៅចាត់ការអ្នកបម្រើកាកៗអស់នោះចេញគ្មានសល់ព្រោះតាំងពីមកដល់ដំបូងក៏ស្លាប់រាលតាមផ្លូវដោយសារកាំភ្លើងគ្មានសម្លេងរបស់កូនចៅជុងហ្គុកពីរបងទ្វាមកស្ទើរតែអស់ទៅហើយ។
      "ជុងហ្គុកឯងកំពុងធ្វើស្អី?!"
      "សួរកូនស្រីជើងល្អរបស់លោកទៅថាបានធ្វើអី!គិតថាកូនចៅប៉ុន្នឹងធ្វើអីយើងបានឬ?នាងមិនហ៊ានចុះទុកអោយយើងឡើងទៅ"នាយញញឹមចុងមាត់បែបរោគចិត្តអោយលោកហុងឃើញច្បាស់ៗថាក្មេងនេះខឹងគឹសាហាវ
ដូចដែលគ្រប់គ្នានិយាយពិតមែន។
      "លែងយើង!!ឯងចង់ធ្វើអីកូនស្រីយើង!!!នាងស្រលាញ់ឯងៗក៏ដឹង!នាងមកដល់ចំណុចនេះក៏ព្រោះតែឯង"  
      "ហ្ហឹសៗព្រោះខ្ញុំ?ព្រោះតែនាងខ្លួនឯងនោះទេ!កន្លងមកខ្ញុំដែលធ្វើអីលោកដែលឃើញទេ?កូនលោកជាអ្នកធ្វើវាដោយខ្លួនឯង!!មនុស្សដែលខ្ញុំស្រលាញ់ក៏ជឿសម្តីនាងរហូតសម្លាប់ខ្លួនចំពោះមុខខ្ញុំតើនោះមកពីខ្ញុំឬ?
ហ្ហឹស!ឆ្លើយមិនបានគឺមកពីលោកមិនដែលដឹងពីកូនស្រីខ្លួនឯង មិនចេះប្រដៅកូន!គិតបានតែម្យ៉ាងគឺតាមចិត្តកូនដល់ធ្វើអីមិនចេះគិត!!"
      "ចាត់ការទៅ"នាយសម្លឹងមុខគាត់ហើយក៏ឡើងទៅខាងលើជាមួយស៊ូម៉ូនទុកអោយកូនចៅចាត់ការតាកញ្ចាស់នេះចំណែកនាយទៅចាត់ការស្រីជើងល្អដែលបង្កររឿងមិនដែលលោះនៅខាងលើ។
       "មកដល់ហើយឬលោកប្តី"គ្រាន់តែឮសម្លេងទ្វារបើ
ស្រីស្រស់ក៏ក្រោកពីកៅអីដោយស្ថិតក្នុងឈុតគេងស៊ិចស៊ីទាក់ទាញតែមិនបានទាក់ភ្នែកអ្នកចូលមកទេមានតែដុតកំហឹងនាយអោយកាន់តែក្តៅថែម។
      "មិនស្មានថានាងនៅតែងប់ងល់នឹងយើងដល់ថ្នាក់នឹង ឯណាទូរស័ព្ទរបស់យើង?"
      "ឡើងគ្រែជាមួយអូនទៅនោះបងនឹងបានទូរស័ព្ទរបស់បងវិញ"នាងញញឹមបែបសមចិត្តទាំងមិនដឹងថាកំហឹងអ្នកម្ខាងវាឡើងដល់កម្រិតកំពូលទៅហើយ។រាល់ដងនាយមិនធ្វើអីព្រោះយល់ថានាងក៏ធ្លាប់ជួយមីនស៊ូតែមកលើកនេះគឺមកបែបដាច់ចិត្ត។
     "ស៊ូម៉ូន!!!"ស៊ូម៉ូនភ្ញាក់ព្រើតព្រោះរាងភ្លឹកដែរទើបប្រញាប់ហុចកាំភ្លើងអោយនាយយ៉ាងលឿន។
     "យើងគិតថាមួយនេះសមនឹងនាងជាងយើង!!"នាយលើកមកភ្ជុងនាងតែនាងមិនញញើតបែរជាញញឹមហើយ
ដើរមកជិតថែមទាំងលើកដៃអង្អែលទ្រូងនាយថែមទៀត។
     "បងដាច់ចិត្តធ្វើបាបមិត្តដែលមីនស៊ូស្រលាញ់ដែរឬ?
បើមីនស៊ូដឹងច្បាស់ជាខូចចិត្តស្លាប់ហើយ"ជុងហ្គុកក៏ច្រាននាងចេញមួយទំហឹងអោយដួលតែនាងមិនបានស្រែកព្រមទាំងចម្លែកចិត្តដូចគ្នា។
      "នាងគិតថាយកស៊ូមកគម្រាមយើងបានដូចរាល់ដងឬ?ហ្ហឹស!នាងប្រហែលជាមិនទាន់ស្គាល់យើងច្បាស់នោះទេ"នាយស៊ីញ៉ូអោយស៊ូម៉ូនចូលទៅចាប់នាងចងមុននឹងលេងហ្គេមសប្បាយៗជាមួយនាងព្រោះនាយមិនបណ្តោយអោយនាងស្លាប់ទៅស្រួលនោះទេ។
     "លែងយើង!លែង!!ជុងហ្គុកលោកកំពុងធ្វើស្អីឆាប់ដោះលែងខ្ញុំភ្លាម!កូនចៅ!!"
      "នាងគិតឬថាកូនចៅប៉ុន្នឹងធ្វើអីយើងបាន?"
      "ប៉ា!ប៉ាជួយកូនផង"
     "ប៉ានាងឬ?ហ្ហឹសៗស្លាប់បាត់ហើយទេដឹង"ស្នាមញញឹមដែលនាងមិនធ្លាប់ឃើញរបស់នាយធ្វើអោយនាងយំចេញមកតែម្តងព្រោះនេះពិតជាមិនមែនចន ជុងហ្គុកដែលនាងតែងតែគាបសង្កត់បានពិតមែន។

?????????????????(???)??Where stories live. Discover now