ពេលញាំរួចរាល់នាយក៏បើកឡានជូននាងទៅដើរលេងសួនកំសាន្តហើយក៏បន្តទៅដើរលេងកន្លែងផ្សេងៗដែលធ្វើអោយថេយ៉ុងញញឹមស្រស់ស្រាយឡើងវិញ។
ចុងក្រោយក៏មកអង្គុយនៅម្តុំទន្លេហានដោយជុងហ្គុកដាក់អោយថេយ៉ុងផ្អែកស្មាមើលទៅប្រហែលជាត្រូវគ្នាហើយបានជាស្អិតរមួតបែបនេះ។
"បើគិតទៅពួកយើងនៅជាមួយគ្នាជិតមួយឆ្នាំហើយ"
"លឿនខ្លាំងណាស់អូនមានអារម្មណ៍ថាដូចជាប៉ុន្មានថ្ងៃមុនយ៉ាងចឹង"ដែលសំខាន់មិនទាន់មួយឆ្នាំផងចុះអេតាស៊ីវិលបាត់ប្រុសចាស់កំហូច។
"សម្រាប់កូនក្មេងដូចអូនលឿនតែសម្រាប់បងមិនលឿនទេទម្រាំបងចាំអូនគ្រប់អាយុគឺយូរណាស់"
"យូរឯងណាប៉ុន្មានខែសោះ"
"អូនមិនពិចារណាសម្តីបងសិនទេហ្ហេស?"គេមិនមែនទើបតែស្គាល់នាងឯណាបើចឹងនាយចាំបាច់និយាយថាចាំនាយយូរធ្វើអី?
"??បងបានន័យថាយ៉ាងមិច?"នាងបែរមកសួរទាំងជ្រួញចិញ្ចើមមិចក៏នាងមិនបានដឹងអ្វីសោះចឹង?នាយក៏មិនដែលនិយាយដែរមែនទេ?
"ក្មេងល្ងើ"
"អូនមិនបានលេងសើចទេណា!!"នាយជាអ្នកធ្វើអោយគេគិតមកនិយាយថាគេក្មេងល្ងើបានយ៉ាងមិច?!
ចុងក្រោយជុងហ្គុកក៏សម្រេចចិត្តប្រាប់ព្រោះមិនមែនសុខៗនាយទៅទិញនាងមកទេហើយក៏មិនមែនសុខៗនាយ
បំភ្លេចអតីតកាលភ្លាមៗដែរ។កាលពីប៉ុន្មានឆ្នាំមុននាយបានទៅធ្វើការនៅអាមេរិកក៏ជួបនឹងប៉ាម៉ាក់របស់ថេយ៉ុង
ហើយក៏បានជួបនឹងក្មេងស្រីស្លូតបូតម្នាក់ដែរ។ពេលនោះនាងគួរអោយស្រលាញ់ណាស់មិនមែនដូចកាលពីនាងមកនៅជាមួយនាយដំបូងៗទេ។ជុងហ្គុករៀបរាប់អោយអ្នកដែលចាំស្តាប់នោះមើលមុខនាងមិនព្រិច ពេលនាយនិយាយចប់នាងក៏ទាញនាយមកថើបតែម្តង។
"សឺតៗបើទោះពេលនោះបងបានត្រឹមតែសម្លឹងមើលនិងស៊ើបពីអូនក៏ដោយតែបងមានអារម្មណ៍ថាបេះដូងបងចាប់ផ្តើមមានរូបអូនតិចៗទៅហើយហើយក្រោយមកបងក៏បានដឹងថាប៉ាអូនបានស្លាប់អូនក៏ចាប់ផ្តើមមានរឿងជាមួយម៉ាក់ ដើរលេងមិនចូលផ្ទះមានសង្សារបងក៏អោយកូនចៅតាមមើលរហូតដល់អូនរៀនចប់ទើបបងសម្រេចចិត្តទិញអូនមកដោយសន្យានិងម៉ាក់របស់អូនប៉ុន្តែក៏មានលក្ខខណ្ឌខ្លះដែរ"
"លក្ខខណ្ឌហាមម៉ាក់មិនអោយគាត់ខលមករកអូនធ្វើអោយអូនគិតថាគាត់មិនខ្វល់លែងចាត់ទុកអូនជាកូននឹងមែនទេ?!"
"បងមិនបានហាមផ្តាច់ឯណាគ្រាន់តែបងមិនចង់អោយអូនពិបាកចិត្តដែលម៉ាក់អូនចាប់ផ្តើមមានទំនាក់ទំនងជាមួយអ្នកផ្សេងក្រៅពីប៉ារបស់អូន"
"ចាត់ទុកថាបងល្អទៅចុះទោះរាងល្មោភក៏ដោយ"
"ល្មោភជាមួយអូនតែម្នាក់ប៉ុណ្ណោះព្រោះគ្មានស្រីណាទាក់ចិត្តបងបានដូចអូនទេ"
"ឆឹស!មិនមែនធ្លាប់រោគចិត្តដោយសារមនុស្សស្រីម្តងទេដឹងបានជាមិនហ៊ានយកស្រីណា"
"អ៊ីចឹងអូនគឺមនុស្សស្រីអស្ចារ្យហើយដែលហ៊ានរស់នៅមួយមនុស្សរោគចិត្តដូចបង"
"ប្រហែលហើយ"ពួកគេនាំគ្នាសើចបន្តិចទើបជុងហ្គុកនាំនាងឡើងឡានទៅទីណាមិនដឹងរហូតដល់ថេយ៉ុងគេងលក់មិនបានដឹងថានាយនាំទៅណាដោយសារជិះយូរហើយមិនទាន់ដល់។

YOU ARE READING
?????????????????(???)??
Romance???????????????????????????????????????????????????????????????????????????!??????????????????????????????????????????????!! Taekook BG 01/09/24 ????????? ???????? ????????????????16????????????
Ep27: ?????
Start from the beginning