ជុងហ្គុកបីថេយ៉ុងមកដាក់កូនភូមិគ្រឹះមួយនៅតំបន់ភ្នំ
វារាងត្រជាក់ទើបធ្វើអោយថេយ៉ុងត្រូវអោបខ្លួនបន្តិចក៏ភ្ញាក់បើកភ្នែកមកឃើញជុងហ្គុកកំពុងរៀបចំទូរ។
"ជុង"
"អូនភ្ញាក់ហើយ?"
"ពួកយើងនៅឯណា?"
"នៅក្បែរជើងភ្នំ"
"ជើងភ្នំ?រួចចុះ?"
"ផ្ទះរបស់បង"ជុងហ្គុកញញឹមមុននឹងដើរមករករួចក៏បីថេយ៉ុងទាំងដែលនាងមិនទាន់ត្រៀមខ្លួន។
"អូនដើរខ្លួនឯងបានបងដាក់អូនចុះទៅ"
"ទីនេះមានតែយើងពីរនាក់ប៉ុណ្ណោះអូនកុំបារម្ភអី"
"អូនមិនបានបារម្ភទេតែអូនមិនបានកើតអ្វីទេបងបីអូនធ្វើអី អូនដើរបានតើ"
"ដល់មុខទ្វារបងដាក់អូនចុះហើយ"នាយញញឹមបីនាងចុះទៅក្រោមសំដៅទៅមុខទ្វារមុននឹងដាក់នាងចុះហើយដើរទៅបើកទ្វារបង្ហាញអោយឃើញទេសភាពសួនផ្កាធូលីបយ៉ាងច្រើនព្រមជាមួយភ្នំនៅក្បែរនេះ គ្រាន់តែឃើញហើយមានអារម្មណ៍ស្រស់ស្រាយខ្លាំងមែនទែន។
"អូនចូលចិត្តទេ?"ថេយ៉ុងងក់ក្បាលងាកមកញញឹម
ដាក់នាយយ៉ាងស្រស់ដោយការពេញចិត្តពេញទំហឹងរំភើបព្រោះវាហាក់ដូចជាក្តីស្រម៉ៃយ៉ាងចឹង។តើនាយបានទិញវាទុកតាំងពីពេលណា នាយមានអ្វីជាច្រើនស៊ុបប្រាយនាងហើយគ្រប់យ៉ាងនាងសុទ្ធតែពេញចិត្តមិនថាលើកនេះក៏ដោយវាស្រស់ស្អាតខ្លាំងណាស់។
"នេះអាវក្រៅអូនឆាប់ពាក់ទៅទីនេះត្រជាក់បន្តិចហើយ"ថេយ៉ុងយកមកពាក់យ៉ាងលឿនព្រមទាំងរត់ទៅសួនដោយមិនបាច់អោយនាយនិយាយអ្វីទាន់ទេ។
"ជុងមកថតរូបអោយអូន"ងាយឯណាបានមកលេងកន្លែងស្អាតៗបែបនេះត្រូវតែថតអោយច្រើនៗ ចៃដន្យជុងហ្គុកដាក់កាំមេរ៉ាធ្វើអោយថេយ៉ុងកាន់តែសប្បាយចិត្ត
អោយនាយថតគ្មានសំចៃដៃទេ។បានឃើញនាងសប្បាយចិត្តបែបនេះនាយក៏សប្បាយចិត្តដូចគ្នា ដោយសារវាចាប់ផ្តើមត្រជាក់ខ្លាំងផ្កាធូលីបចាប់ផ្តើមរីកទើបនាយនឹកឃើញនាំនាងមកលេងតែម្តង។
"ជុង អូនបេះបានឬអត់?"
"បានបេះតាមចិត្តអូនចុះ"
"វាជារបស់បងមែនទេ?"
"បាទ"នាយឆ្លើយទាំងញញឹមបញ្ចេញស្នាមខួចបន្តិចអោយថេយ៉ុងមានអារម្មណ៍ថាប្តីរបស់នាងសង្ហារខ្លាំងម៉្លេះទេ។
"ជុងដើរមកនេះ"នាងបក់ដៃហៅនាយអោយទៅជិត
ទើបជុងហ្គុកប្រញាប់ទៅជិតនាងខ្លាចថាត្រូវការអី។
"ថើបអូន"ជុងហ្គុកស្មានថាមានរឿងអីហើយហៅអោយមកថើបតែប៉ុន្នឹង?
"សឺត!អូនកើតអី?"
"ថើបអូនហើយថតរូប"ជុងហ្គុកអស់សំណើចបន្តិចទើបលើកកាំមេរ៉ាមកថតហើយក៏ថើបនាងតាមអ្វីដែលនាងចង់បានហើយថេយ៉ុងក៏ថើបនាយវិញដូចគ្នា។ពួកគេថតរូបជាមួយគ្នាជាច្រើនមុននឹងទៅមើលថ្ងៃលិចជាមួយគ្នាចុងក្រោយក៏ទម្លាក់ខ្លួនគេងក្នុងសួនផ្កាមើលមេឃយ៉ាងមានក្តីសុខមិនខ្វល់ពីអាកាសធាតុដែលចាប់ផ្តើមត្រជាក់ខ្លាំងនៅតំបន់ភ្នំនោះទេ។
"មានអារម្មណ៍ថាមានក្តីសុខខ្លាំងណាស់"បានគេងកើយទ្រូងអោបនាយណែនដៃទទួលយកភាពកក់ក្តៅបែបនេះមានក្តីសុខដល់ហើយ។
"អោយតែអូនមានក្តីសុខបងមានក្តីសុខហើយ"ថេយ៉ុងញញឹមអោបនាយណែនដៃសម្លឹងមើលព្រះចន្ទជាមួយគ្នារហូតទាល់តែមួយសន្ទុះធំទើបនាំគ្នាមកផ្ទះវិញ។
"តើយើងមានអីញាំ?"
"បងទិញអីមកញាំខ្លះដែរចាំបងធ្វើអីអោយអូនញាំ"
ជុងហ្គុកចាត់ចែងអោយនាងទៅអង្គុយឯនាយជាអ្នកធ្វើម្ហូបអោយនាងញាំ។
"ទំនងដល់ហើយ"អាកាសធាតុត្រជាក់ជាមួយអាហារក្តៅៗពិតជាអេមខ្លាំងណាស់។
"ឆាប់ញាំទៅ"ថេយ៉ុងងក់ក្បាលមុននឹងនាំគ្នាញាំយ៉ាងមានក្តីសុខ។ពេលញាំហើយក៏នាំគ្នាងូតទឹកគេងអោបគ្នាមើលរឿងធ្វើមិនដឹង។
"នេះបងរៀបចំវាទុកមែនទេ?"ដោយសារមើលទៅគ្រប់យ៉ាងហាក់មានការរៀបចំយ៉ាងល្អនាងគិតថានាយច្បាស់ជារៀបចំវាទុកជាមិនខាន។
"បងរៀបចំទុកស៊ុបប្រាយអូននៅសប្តាហ៍ក្រោយប៉ុណ្ណោះតែដោយសារអូនខឹងហើយមិនដឹងថានាំអូនទៅណាក៏នាំអូនមកទីនេះតែម្តងទៅ"
"ហេតុអីចាំបាច់ជាអាទិត្យក្រោយ"
"ព្រោះទាល់តែមួយសប្តាហ៍ទៀតទើបផ្កាធូលីបរីកអស់ហើយស្រុះគ្នា"
"បានន័យថាពួកយើងមកមុនមែនទេ?"ចឹងតើបានជាមួយចំហៀងទៀតនៅក្រពុំមិនទាន់រីកពេញល្អ"
"មែនហើយតែបើអូនចង់មើលវារីកស្រុះសប្តាហ៍ក្រោយពួកយើងមកម្តងទៀតឬក៏នៅទីនេះមួយអាទិត្យក៏បាន"
"នៅមួយសប្តាហ៍ចុះការងាររបស់បង?អូនថាចាំសប្តាហ៍ក្រោយក៏បាន"
"សឺត!អោយតែអូនចង់ពួកយើងនៅបន្តមួយសប្តាហ៍ទៀតក៏បាន"
"មិនអីទេមួយសប្តាហ៍យូរដែរ បើធ្វើការប្រហែលជាចំណេញជាង"
"បងសម្រេចលើអូន"
"ចាំសប្តាហ៍ក្រោយចាំមកម្តងទៀត"
"បាទសឺត"
"មួយរយៈនេះអូនឃើញអ្នកគ្រូយ៉ុនសុនមានអ្នកមកទទួលរហូត"
"មែនហ្ហេស?បងមិនដែលបានចាប់អារម្មណ៍"
"បងដឹងទេអ្នកគ្រូយ៉ុនសុនធ្លាប់ហៅអូនទៅនិយាយជាមួយសួរនាំពីមនុស្សស្រីដែលបងស្រលាញ់"
"ចុះអូនឆ្លើយថាយ៉ាងមិច?"
"អូនចេះតែឆ្លើយស្របជាមួយសំណួរដែលគាត់បានសួរ"
"អូនមិនបានប្រាប់ទេឬថាម្នាក់នោះជាអូន"
"អូនមិនបានប្រាប់ទេគ្រាន់តែអោយគាត់ចាំមើល"
"ក្បាលខូចមិនខ្លាចនាងខឹងអូនទេឬ?"
"ខឹងអីគាត់គួរតែភ័យខ្លួនដែលធ្វើអោយអូនដឹងថាគាត់ស្រលាញ់ស្វាមីរបស់អូន"
"បើអូនមិនប្រាប់នាងមិចនឹងដឹង"
"បើអូនប្រាប់គាត់ហើយគាត់ទៅប្រាប់មិត្តគាត់នោះច្បាស់ជាល្បីមួយសាលាមិនខានហើយពេលនោះសិស្សស្រីៗដែលស្រលាញ់បងមករករឿងអូនមិនខាន"
"បងគិតថាអូនមិនអោយគេរករឿងបានទេ"
"ត្រូវហើយ!ប្តីអូនជារបស់អូនពួកនាងគ្មានសិទ្ធមកហួងហែងបងជាមួយអូនទេ!"ពេលនេះទើបដឹងប្រពន្ធនាយមិនធម្មតាឃើញនៅសាលាធម្មតាៗតែធាតុពិតមិនធម្មតាទេ។
"ហឹសៗបើអ៊ីចឹងបង្ហាញតែម្តងទៅថាពួកយើងជាប្តីប្រពន្ធ"
"បងមិនខ្លាចគេនិយាយថាបងយកកូនក្មេងធ្វើប្រពន្ធទេហ្ហេស?"មិនខ្លាចគេគិតថាគោចាស់ចង់ស៊ីស្មៅខ្ចីទេឬ?
"វាជាការពិតខ្មាសអីទៅ?"
"អូនថាកុំទាន់អីចាំអូនរៀនជិតចប់សិនទៅ"នាងមិនចង់អោយអ្នកណាមកនិយាយបែបហ្នឹងមិនថាចំពោះនាងឬក៏នាយនោះទេចំណែកជុងហ្គុកនាយយល់ទើបទាញនាងមកអោបណែនជាងមុនរួចក៏ថើបនាងខ្សឺតរួចក៏នាំគ្នាបិទភ្នែកគេង។កន្លងទៅមួយសប្តាហ៍ជុងហ្គុកក៏នាំនាងមកម្តងទៀត
ចំណាយពេលនៅទីនោះជាមួយគ្នាយ៉ាងមានក្តីទើបនាំ
នាងទៅអាមេរិកជួបម៉ាក់របស់នាងរួចក៏នាំគ្នាមកគោរពផ្នូរ
លោកប៉ាជាមួយគ្នា។
"បងសុខសប្បាយទេ?ថ្ងៃនេះអូននាំកូននិងស្វាមីរបស់គេមកគោរពផ្នូរបងជាមួយគ្នាតើបងសប្បាយចិត្តទេ?"គាត់ដាក់ផ្កាមុននឹងប៉ះផ្លាកផ្នូរទាំងញញឹមស្រាល
"ខានជួបគ្នាយូរហើយលោកប៉ា"ថេយ៉ុងដាក់ផ្កាមុននឹងញញឹមនិយាយទាំងរលីងរលោង
"សួស្តីលោកពូ"ជុងហ្គុកដាក់ផ្កាមុននឹងក្រសោបស្មា
ថេយ៉ុងដែលអោនសម្លឹងផ្នូរគាត់យ៉ាងយូរ
"កូនស្រីបងមានអ្នកមើលថែបន្ទាប់ពីបងហើយណា
បងឈប់បារម្ភបានហើយ"
"ខ្ញុំសន្យាថានឹងមើលថែនាងអោយបានល្អលោកប៉ាកុំបារម្ភអី"
"បងឮទេ?បងអាចសម្រាកដោយស្ងប់សុខបានណា កូនពួកយើងមានមនុស្សល្អមើលថែហើយ"អ្នកទាំងបីគោរពផ្នូររួចក៏នាំគ្នាទៅញាំអីជុំគ្នាហើយក៏បន្តទៅដើរលេង
ចាត់ទុកថាជា Honeymoon របស់ពួកគេក្រោយចុះអេតស៊ីវិលទៅចុះ។
អេតមីនបញ្ចប់វាលឿនព្រោះបើទុកទៀតមិនដឹងថាបានបញ្ចប់ឬអត់ព្រោះតទៅអេតមីនជាប់រៀនត្រៀមប្រឡងចេញនៅខែក្រោយអាចថាគ្មានពេលតែម្តងហេតុនេះឆ្លៀតបញ្ចប់អោយហើយ🖤
Waiting for the last part~~~~
សរសេរដោយ៖ រ៉ាជេក៍🤍

YOU ARE READING
?????????????????(???)??
Romance???????????????????????????????????????????????????????????????????????????!??????????????????????????????????????????????!! Taekook BG 01/09/24 ????????? ???????? ????????????????16????????????
Ep27: ?????
Start from the beginning