" ហ៊ឹម...ហ៊ឹកៗៗ " អាល់ហ្វារងចាំការឆ្លើយតបរបស់អូមេហ្គាដែរបានត្រឹមតែគ្រហឹមងក់ក្បាលជាសញ្ញាព្រោះយំឡើងដង្ហក់ទៅហើយ។
"ឥឡូវឆាប់ទៅៗយើងគ្មានពេលទៀតទេ"
សម្រែកស្រែកដាក់អូមេហ្គាសាងជាការមិនពេញចិត្តដល់រាងតូចដែរស្រក់ទឹកភ្នែកជោកថ្ពាល់ទើបខ្លួនត្រូវសម្រេចចិត្តរត់ចាកចេញពីអាល់ហ្វាទៅទាំងបេះដូងឈឺខ្ទោកៗ។អូមេហ្គារត់ទៅចេញដោយទុកឲ្យអាល់ហ្វានៅម្នាក់ឯងតាមបំណងរបស់គេចង់បាន។អាល់ហ្វាសម្លឹងមើលការចាកចេញទាំងអារម្មណ៍ក្តុកក្តួលតែដើម្បីការពារជីវិតមនុស្សជាទីស្រលាញ់ត្រូវតែឲ្យគេចាកចេញ។
អាល់ហ្វាបានរត់ទៅផ្នែកម្ខាងនៃព្រៃ។គេញញឹមយ៉ាងអាក្រក់ក្រោយពីបានដឹងថាគេបានរត់តាមគាត់។គេបានរត់ទៅមុខជារឿយៗរហូតដល់ផ្លូវទល់មួយកន្លែងគេគ្មានផ្លូវដើម្បីរត់គេចទៀតនោះទេព្រោះវាជាចន្លោះច្រាំងថ្មដែរចោទចុះទៅក្រោមយ៉ាងខ្ពស់ក្រុមចចកនោះក៏ត្រៀមខ្លួនវាយប្រហារទៅគាត់ដូចគ្នា។
អ្នកដឹកនាំរបស់ពួកវាបានចេញមកស្រែកទៅកាន់អាល់ហ្វាដែរទល់ច្រកបន្ទាប់មកក៏ស្ទុះលោតទៅបញ្ចេញចង្កួមស្រួចៗយ៉ាងសស្ញាចរបស់វាចេញមកហក់ទៅខាំបំណងចង់ខាំហែកសាច់របស់អាល់ហ្វាជាជំរៀកៗ។អាល់ហ្វាបានស្រែកតតាំងមកវិញប្រសិនបើគេស្លាប់ក៏ស្លាប់ដោយសារតែការប្រយុទ្ធគេមិនឲ្យការស្លាប់នេះដោយមិនបានតតាំងអ្វីសោះដែរ ព្រោះគេគឺជាអាល់ហ្វា។សត្វចចកទាំងពីរខាំគ្នាទៅវិញទៅមកចេតនាគឺសម្លាប់ ផ្តាចជីវិតតែម្តងពួកគេបានដួលនៅលើដីមួយនៅខាងលើមួយទៀតនៅខាងក្រោមកែវភ្នែកចចកអាល់ហ្វាដែរក្រហមបានសម្លឹងមុតទៅកាន់ចចកមួយទៀតទាំងកំហឹងខំប្រឹងរើបម្រាស់ពីចង្កួមដ៏មុតស្រួចបម្រុងមកខាំផ្តាច់យកជីវិត កម្លាំងដែរអាល់ហ្វាមានទាំងប៉ុន្មានក៏ស្ទុះទៅខាំចចកនោះទាំងកម្រោលឲ្យដួលទៅម្ខាង អ្នកទាំងពីរក៏បំបែកចេញពីគ្នាម្នាក់ក្នុងចំណោមនោះមានរបួសត្រង់ត្រចៀកម្នាក់ទៀតត្រូវរបួសជើងសឹងតែដាច់ចេញពីគ្នាទៅហើយ។ឈាមក្រហមឆ្អិនឆ្អៅហូរចេញមកពាលពេលព្រិលដែរកំពុងតែធ្លាក់មក កម្លាំងអាល់ហ្វាក៏ចាប់ផ្តើមថយចុះជាងមុនព្រោះតែមានរបួសស្រាប់ផងហើយមកត្រូវប្រើកម្លាំងដែរនៅសេសលស់តិចតួចមកប្រយុទ្ធបែបនេះទៀតទើបធ្វើឲ្យមិនសូវមានកម្លាំងយកឈ្នះបែបនេះ។
ឃើញថាមេរបស់ពួកវាហាក់ដូចជាចាញ់ក្រោមដៃចចកអាល់ហ្វាហើយពួកចចកទាំងអស់នោះចាប់ផ្តើមចូលទៅវាយប្រហារទាំងអស់គ្នាតែម្តងដំបូងចចកអាល់ហ្វាអាចគេចពីពួកវាបានតែដោយហេតុគ្នាវាមានច្រើនពេលគេមិនអាចទប់ទល់បានទេ ហើយចចកមួយក្នុងចំណោមនោះបានខាំជើងគេ អាល់ហ្វាស្រែកឡើងយ៉ាងខ្លាំងជើងចាប់ផ្តើមញ័រដោយការឈឺចាប់គេមានរបួសសឹងតែសពសាច់ទាំងអស់ភ្លាមៗគេបានដួលទៅលើដីទាំងជំហរ ឃើញបែបនេះក៏ជាឲ្យកាសដែរអាចសម្លាប់អាល់ហ្វាបានយ៉ាងងាយស្រួល ចចកអាល់ហ្វាបិទភ្នែកដោយទទួលយកជោគវាសនារបស់គេព្រោះពេលនេះគេគ្មានកម្លាំងដើម្បីប្រយុទ្ធទៅមុខទៀតនោះទេ។
ក្នុងខណៈនោះសត្វចចកមួយទៀតបានលេចឡើងមកពីមុខអាល់ហ្វាព្យាយាមដើម្បីការពារគេ។អាល់ហ្វាបើកភ្នែកធំៗនេះជាអូមេហ្គារបស់គេដែរគេស្រលាញ់ស្មើជីវីតកំពុងតែឈរនៅបែរខ្នងនៅចំពោះមុខគេបំណងចង់តតាំងជាមួយពួកចចកទាំងអស់នោះ តែវាអាចទៅរួចយ៉ាងដូចម្តេច?បើគេត្រឹមតែជាអូមេហ្គាម្នាក់មានកម្លាំឯណាទៅតស៊ូជាមួយពួកវាបាននោះ។"ទេ! អត់ទេ អូនសម្លាញ់" អាល់ហ្វាស្រែកយ៉ាងខ្លាំងទៅកាន់គូរស្នេហ៍របស់ខ្លួនតែវាយឺតពេលក្នុងការឃាត់ហើយព្រោះអូមេហ្គាបានវាយលុកទៅកាន់ពួកសត្រូវរួចទៅហើយ។ក្រុមចចកទាំងអស់បានវាយប្រហារលើអូមេហ្គាដែរទន់ខ្សោយគ្មានកម្លាំងគ្រប់គ្រាន់នឹងតបតចចកមួយបានរុញអូមេហ្គាឲ្យធ្លាក់ពីលើច្រាំងថ្មចុះទៅក្រោមយ៉ាងព្រៃផ្សៃ។
"ទេ!!! " អ្វីៗគ្រប់យ៉ាងអាល់ហ្វាបានឃើញទាំងអស់គេបានឃើញពីរបៀបដែលអូមេហ្គារបស់គេបានធ្លាប់ចុះទៅក្រោមយ៉ាងខ្ពស់សន្លឹម គ្មានសង្ឈឹមទេដែរថាមានជីវិតនោះព្រោះជ្រោះនេះជ្រៅណាស់។
" អត់ទេ!! អូនសម្លាញ់...សុំទោស" សម្រែកស្រែកដ៏ឈឺចាប់ចេញនាយកំលោះអាល់ហ្វាគេឈឺចាប់ណាស់ហេតុអ្វីត្រឡប់មកវិញគេប្រាប់រួចហើយតើកុំត្រឡប់មកវិញមិចបានមិនស្តាប់សម្តីសោះចឹង"សុំទោស...បងសុំទោសដែលមិនអាចជួយអូនបានបងមិនអាចទុកឲ្យអូននៅតែម្នាក់ងបានទេ..បងស្រលាញ់អូន " កែវភ្នែកក្រហមឆ្អៅពោលពេញទៅដោយកំហឹងបុកពេញទ្រូងព្យាយាមប្រើប្រាស់ថាមពលទាំងអស់ដែរនៅសេសសល់តិចតួចដើរទៅកាន់ច្រាំងថ្មកន្លែងដែរអូមេហ្គាបានធ្លាក់ចុះ។ទឹកភ្នែកនៃភាពឈឺចាប់ស្រក់មកជាលើកដំបូងដែរបាត់បង់មនុស្សជាទីស្រលាញ់ស្មើរកែវភ្នែក។
" ហេតុអី?! ហេតុអី?!" អាល់ហ្វាបានស្រែកដោយការឈឺចាប់លាយឡំជាមួយកំហឹងការស្រែករបស់គេបានផ្ទុះឡើង
រំពងពេញព្រៃដែរស្ងប់ស្ងាត់នោះសត្វចចកដែលនៅក្បែរព្រៃអាចស្តាប់លឺការយំស្រែករបស់គេ។ ពួកគេបានឮសម្រែករបស់អាល់ហ្វាដែលបាត់បង់ស្នេហាទាំងឈឺចាប់ការឈឺចាប់នេះប្រែក្លាយទៅជាកំហឹង កំហឹងដែលហៅអារក្សរបស់គេគ្មានអ្វីដែរគេត្រូវបាត់បង់ទៀតទេ។ គេដឹងថាគេនឹងស្លាប់ឆាប់ៗ ព្រោះអូមេហ្គារបស់គេបានស្លាប់ចោលគេបាត់ទៅហើយ។អាល់ហ្វាងាកមកប្រឈមមុខនឹងសត្រូវទាំងកែវភ្នែកពោលពេញទៅដោយកំហឹងក្រហមច្រាល កំហឹងដែរមិនអាចទប់បានវាពិតជាខ្លាំងក្លាណាស់ កម្លាំងអារក្សដែរមាននៅក្នុងខ្លួនបានកើនឡើងយ៉ាងខ្លាំងមើលទៅវាពិតជាគួរឲ្យខ្លាចរអា។
" យើងនឹងសម្លាប់ពួកឯងទាំងអស់ "👿
——————
Love you 😘
By:Mey Sy

YOU ARE READING
??????????Alpha?[SUNSUN]
Werewolf?????????????????????????????????????????????????????????????????????????????????????????????????????????????????????????????? ???????????????????????????????????????????????????????
?????????Alpha ?????????
Start from the beginning