"ហេ ស៊ុននូ.....ស៊ុននូ...."
ស៊ុននូមានអារម្មណ៍ញ័រនិងស្ពឹកនៅលើស្មារបស់គេនៅពេលគេបើកភ្នែកមកយឺតៗ។ បើកភ្នែកឡើងមកអ្វីដែរឃើញមុខគេនោះគឺនីគីកំពុងតែនៅជិតគេនិងញញឹមយ៉ាងស្រស់មកកាន់គេ។
"ភ្ញាក់ឡើង អនុរក្សព្រៃកំពុងហៅពួកយើងឲ្យចេញទៅក្រៅដើម្បីញុំអាហារពេលព្រឹក តោះទៅ!"
ស៊ុននូច្របូកច្របល់ណាស់ គេបានមើលជុំវិញខ្លួន ហើយបានឃើញខ្លួនឯងដេកលើពូកបណ្ដោះអាសន្ននៅក្នុងតង់របស់ពួកគេ។
តើគេបានមកដល់ទីនោះដោយរបៀបណា?
"នី....នីគី តើខ្ញុំត្រលប់មកទីនេះបានយ៉ាងមិច?" ស៊ុននូសួរទាំងច្របូកច្របល់និងងឿងឆ្ងល់ខ្លាំងណាស់។
"ឯងចង់មានន័យមិចនឹង? តើឯងកំពុងដេកយល់សុបិន្តមែនទេ?" នីគីសើចបន្តិចចំពោះសំណួររបស់ក្មេងតូច
"ទេ...អត់ទេ ខ្ញុំចង់មានន័យថា... ខ្ញុំបានបាត់ទៅនៅកន្លែងណាមួយនៅក្នុងព្រៃកាលពីយប់មិញ! ហើ...ហើយខ្ញុំបានឃើញអ្វីមួយដែលមិនអាចពន្យល់ប្រាប់បានទេ ហើយបន្ទាប់មកខ្ញុំត្រូវបានគេខាំនៅទីនេះ! នេះ!"ស៊ុននូបង្ហាញស្នាមនៅលើកញ្ចឹងក និងស្មារបស់គេដើម្បីបង្ហាញថាសញ្ញាសម្គាល់នេះវាបានកើតឡើងកាលពីយប់មិញចំពោះគេ។
"ហើយខ្ញុំមិនដឹងថាត្រូវត្រឡប់មកវិញយ៉ាងណាទេទើបខ្ញុំចេះតែដើរៗទៅ តែឥឡូវនេះខ្ញុំនៅទីនេះ?! តើខ្ញុំត្រលប់មកវិញបានយ៉ាងមិច?! " គេនិយាយទាំងទឹកមុខភិតភ័យ។
នីគីសម្លឹងមើលទៅស៊ុននូ មុខរបស់គេព្យាយាមទប់សំណើចណាស់តែទប់មិនជាប់នោះទេ។
"ហាសហា-ហាហាហាហាហាហាហាហា!!"
គេសើចខ្លាំងៗ រាងកាយរបស់គេកំពុងញ័រដោយការសើចហើយ ខណៈដែលទឹកភ្នែកនៃភាពរីករាយចាប់ផ្តើមស្រក់ចេញពីភ្នែករបស់គេផងដែរ គេក្តាប់ពោះខ្លួនឯងដោយមានអារម្មណ៍ឈឺពោះព្រោះតែសើចខ្លាំងពេក។
"អូ!ព្រះជាម្ចាស់ ស៊ុននូ! តើឯងកំពុងនិយាយអ្វី? តើឯងនៅតែសុបិនមែនទេ?" នីគីជូតទឹកភ្នែកដោយព្យាយាមទប់ខ្លួនពីការសើចម្តងទៀត។

YOU ARE READING
??????????Alpha?[SUNSUN]
Werewolf?????????????????????????????????????????????????????????????????????????????????????????????????????????????????????????????? ???????????????????????????????????????????????????????