"តោះទៅ"
ស៊ុននូភិតភ័យចំពោះភាពខ្លាំងរវាងអ្នកទាំងពីរនេះណាស់ ភ្នែករបស់គេសម្លឹងមើលទៅសុងហ៊ុនដែលកាន់ដៃរបស់គេយ៉ាងតឹងណែន បង្ករឲ្យសាច់សរលោងមានស្នាមក្រហមឡើងមកតាមការច្របាច់ខ្លាំងៗនោះ។
ស៊ុននូគេមិនហ៊ានដកដៃចេញពីសុងហ៊ុនទេតែគេមានអារម្មណ៍ថាជុងវ៉ុនក៏បានទាញគេមកជិតទាំងកាន់ដៃរបស់គេយ៉ាងតឹងដូចគ្នា។"ចុះបើយើងមិនចង់?"
ស៊ុននូមានអារម្មណ៍ថាបេះដូងរបស់គេលោតញាប់នៅពេលដែលសុងហ៊ុនទាញគេចេញពីជុងវ៉ុន ខ្នងរបស់គេក៏បានមកបុកនឹងទ្រូងដ៏ហាប់ណែនរបស់សុងហ៊ុនតាមកម្លាំងដៃដ៏ខ្លាំងមួយនោះ។
គេមិនអាចគ្រប់គ្រងការដកដង្ហើមដ៏ស្រទន់ពីការចាកចេញពីបបូរមាត់របស់គេបានឡើយ ដោយមានអារម្មណ៍ថាមានភាពកក់ក្តៅនៃរាងកាយរបស់សុងហ៊ុនប្រឆាំងនឹងខ្លួនគេធ្វើអោយមានអ្វីមួយនៅក្នុងខ្លួនគេកំពុងឆេះ និងចង់បានអ្វីមួយពីរាងកាយមួយនោះ។
"យើងមិនខ្វល់ពីអ្វីដែលឯងចង់ធ្វើនោះទេ យើងមិនបានសុំឲ្យធ្វើ ហាមមិនឲ្យយកគេទៅណាទាំងអស់" សុងហ៊ុននិយាយដោយសម្លេងព្រមាន ភ្នែកសម្លឹងមើលជុងវ៉ុនដែលនៅតែកាន់ដៃរបស់ស៊ុននូជាប់ជាមួយទឹកមុខមាំដូចគ្នា។
"កុំធ្វើឱ្យយើងនិយាយម្តងទៀត យ៉ាងជុងវ៉ុន" គេនិយាយសង្កត់សំលេងធ្ងន់យ៉ាងមាំ ស៊ុននូដឹងថាអ្វីៗនឹងមិនល្អនោះទេអាចនឹងមានរឿងបង្ហូរឈាមក៏អាចថាបានប្រសិនបើរឿងនេះនៅតែបន្ត ដូច្នេះគេធ្វើអ្វីដែលគេគិតថាល្អបំផុតសម្រាប់ពេលវេលាបែបនេះ។
ស៊ុននូដកដៃចេញពីជុងវ៉ុនដែលធ្វើឲ្យអ្នកដែលមានបំណងចង់នាំគេចេញក្រៅមិននឹកស្មានដល់ទេ។ ស៊ុននូញញឹមសុំទោសទៅជុងវ៉ុនទាំងទឹកមុខមិនសម ព្រោះមិនចង់ឱ្យជម្លោះចាប់ផ្តើមម្តងទៀតរវាងអ្នកទាំងពីរដោយសារគេនោះទេ ជុងវ៉ុនស្ទើរតែស្លាប់ម្តងហើយដោយសារតែចង់ការពារគេ។
"ខ្ញុំគិតថាខ្ញុំនឹងនៅក្នុងបន្ទប់របស់ខ្ញុំវិញណា ជុងវ៉ុន" ស៊ុននូបង្ខំចិត្តញញឹមឡើងមកទាំងមិនចង់។គេក៏បានឃើញពីរបៀបដែលជុងវ៉ុនសម្លឹងមកគេដោយក្តីបារម្ភ មុននឹងងាកមកមើលអាល់ហ្វាដែលនៅចំពោះមុខពួកគេ។

YOU ARE READING
??????????Alpha?[SUNSUN]
Werewolf?????????????????????????????????????????????????????????????????????????????????????????????????????????????????????????????? ???????????????????????????????????????????????????????