"ពួកគេចាកចេញហើយឬនៅ?"
សុងហ៊ុននិយាយទាំងដើរចូលបន្ទប់បល្ល័ង្កដែលអ្នកក្រោមបង្គាប់របស់គេកំពុងដើរតាមពីក្រោយយ៉ាងប្រកិត។
ហុីសុឹងក្រឡេកមើលទៅឃើញអាល់ហ្វាពេលនេះគេស្លៀកពាក់យ៉ាងមានរបៀបរៀបរយហើយត្រៀមទៅខ្លួនទៅកាន់តុអារហារដូចគ្នា។
"មិនទាន់នោះទេ ពួកគេកំពុងរង់ចាំលោកដើម្បីជួបពួកគេផ្ទាល់" Jackឆ្លើយទាំងខាំជើងធ្មេញចូលគ្នាបង្ហាញពីរភាពមិនពេញចិត្តចំពោះអ្នកទាំងនោះដែលមិនព្រមចាកចេញ។
សុងហ៊ុនក្តាប់កណ្តាប់ដៃរបស់គេទាំងកំហឹងនៅពេលដឹងថាដឹងថាអ្នកទាំងបីនោះមិនទាន់ចាកចេញទៅកំឡុងពេលគេកំពុងព្យាបាល។គេទុកពេលឲ្យតែមួយយប់ប៉ុណ្ណោះហេតុអីស្មានេះហើយមិនទាន់មានអ្នកណាអូសក្បាលវាចេញបែបនេះ។
"មនុស្សឆ្កួតទាំងនោះពិតជាធ្វើឱ្យយើងទ្រាំលែងបានហើយ" សុងហ៊ុនខាំមាត់សង្កាត់ចិត្តនិយាយចេញមកទាំងមិនពេញចិត្ត ពេលព្រឹកព្រលឹមរបស់គេកាន់តែអាក្រក់ទៅៗហើយពេលដឹងថានៅតែមានវត្តមានអ្នកទាំងនោះនៅក្នុងដែនដីរបស់គេបែបនេះ។
"ឆាប់ទៅអូសពួកគេចេញពីបន្ទប់ឥឡូវនេះភ្លាម បញ្ជូនមនុស្សឆ្កួតទាំងនោះទៅទឹកដីគេវិញទៅ" សុងហ៊ុនបញ្ជាពេលគេដើរចេញពីបន្ទប់បល្ល័ង្កដោយមានជំនិតរបស់គេតាមពីក្រោយ។
អ្នកដែលនៅសល់ទាំងប៉ុន្មានក៏ប្រញាប់ធ្វើតាមបញ្ជាអាល់ហ្វាភ្លាម ភ្ញៀវទាំងបីត្រូវបានអូសចេញមកទាំងបង្ខំដោយអ្នកនៅក្រោមបង្គាប់របស់អាល់ហ្វា។អ្វីៗបានកើតឡើងលឿនណាស់ ដែលធ្វើឲ្យបុរសទាំងបីនោះមិនអាចប្រកែកតវ៉ា ឬនិយាយបានសូម្បីតែមួយម៉ាត់។
សុងហ៊ុនឈរនៅខាងក្រៅប្រាសាទសម្លឹងមើលទៅមាត់ទ្វារដែលភ្ញៀវទាំងបីអ្នកនោះត្រូវបានអូសចេញ។
ស្នាមញញឹមយ៉ាងអាក្រក់បានផុសចេញនៅលើផ្ទៃមុខសង្ហាដែលឃើញអ្នកទាំងបីនោះមិនទាន់ជាសះស្បើយពីរបួសដែលបង្ករឡើងដោយពួកគេក្នុងអំឡុងពេលប្រកួតនោះ។"ដល់ពេលដែលឯងត្រូវចេញហើយ... មនុស្សចង្រៃ"សុងហ៊ុនស្វាគមន៍យ៉ាងគ្រោតគ្រៀតភ្នែករបស់គេចាក់មុតរលើអ្នកទាំងបីដែលសម្លឹងមកកាន់គេទាំងកំហឹងនៅក្នុងភ្នែករបស់ពួកគេ។

YOU ARE READING
??????????Alpha?[SUNSUN]
Werewolf?????????????????????????????????????????????????????????????????????????????????????????????????????????????????????????????? ???????????????????????????????????????????????????????