抖阴社区

?????????Alpha ????26

249 53 5
                                    

"ឯងមើលទៅស្អាតណាស់ស៊ុននូ "Baekhyun មិន​អាច​ទប់​ការ​ស្ងើច​សរសើរ​របស់​គេ​បាន​ទេខណៈ​ដែល​គេសម្លឹង​ទៅស៊ុននូដែលកំពុងតែអង្គុយនៅឲ្យគេតែងខ្លួនឲ្យដើម្បីទៅជួបជាមួយភ្ញៀវពិសេសរបស់អាល់ហ្វា។

ស៊ុននូសម្លឹងមើលខ្លួនឯងនៅក្នុងកញ្ចក់ គេបើកភ្នែកធំៗព្រិចភ្នែកពីរបីដងហាក់មិនចង់ជឿអ្វីដែលគេកំពុងឃើញឥឡូវនេះ។មើលទៅគេប្រៀបដូចជាស្រីដ៏ស្អាតសូម្បីតែខ្លួនគេផ្ទាល់ក៏មិនចង់ជឿ ស៊ុននូញញឹមយ៉ាងអៀនដាក់ Baekhyun ដែលបានជួយតុបតែងខ្លួនឲ្យគេក្លាយជាបែបនេះបើមិនចឹងទេគេមិនដឹងថាត្រូវដោះស្រាយជាមួយសុងហ៊ុនយ៉ាងមិចទេ។

"Wow! នេះពិតជាខ្ញុំមែនទេ?"ស៊ុននូនៅតែស្រឡាំងកាំងគិតតែពីមើលខ្លួនឯងនៅក្នុងកញ្ចក់មិនឈប់។

Baekhyun ងក់ក្បាលយ៉ាងអន្ទះសារភ្នែករបស់គេកំពុងញញឹមដោយស្ញប់ស្ញែងពេលគេសិក្សាមុខមាត់ដ៏ស្រស់ស្អាតរបស់ក្មេងប្រុសនៅក្នុងកញ្ចក់យ៉ាងយកចិត្តទុកដាក់គេពិតជាស្អាតខ្លាំងណាស់។

"ឯងប្រាកដជាមើលទៅដូចមនុស្សស្រីហើយ ឯងស្អាតជាងស្រីពិតទៅទៀតដឹងដែរទេ ព្រះអើយ! បើខ្ញុំមិនដឹងថាឯងមានគូរmateហើយទេ ខ្ញុំប្រហែលជាលង់ស្នេហ៍ឯងហើយ" ស៊ុននូញញឹមចំពោះពាក្យសរសើរថ្ពាល់របស់គេក៏កំពុងតែក្តៅព្រោះតែអៀនដូចគ្នា។

"ឈប់ទៅ Baekhyunie-hyung....." ស៊ុននូបានយកដៃបិទមុខរបស់គេដោយព្យាយាមលាក់ភាពអៀនខ្មាស់ទៅកាន់ Baekhyun។

Baekyun សើចចំអកចំពោះភាពគួរឱ្យស្រលាញ់របស់ក្មេងនេះណាស់ "គ្រប់គ្នានឹងគិតថាឯងពិតជាមនុស្សស្រីមែន ប៉ុន្តែនៅតែត្រូវប្រយ័ត្នចំពោះទង្វើរបស់ឯងផងដែរត្រូវចាំជានិច្ចថាឯងត្រូវតែធ្វើពុតជាស្រីនោះជាអ្វីដែលល្អបំផុត" គេបាន​រំឭក​ថ្វីត្បិតថានៅក្នុងចិត្តនៅតែ​មាន​ការ​ព្រួយ​បារម្ភ​ដដែល។

ស៊ុននូងក់ក្បាលទាំងស្ទាក់ស្ទើរនៅពេលដឹងថាខ្លួនត្រូវសម្តែងបែបនេះ "ចុះបើពួកគេឃើញខ្ញុំផ្ទាល់?" គេមិនសូវ​ភ័យ​ខ្លាច​ជាមួយ​នឹង​រូបរាងនោះទេព្រោះគេវានស្លៀកពាក់ខោ​អាវ​របស់ស្រីចឹងហើយមើលទៅគ្មានអ្វីគួឲ្យសង្ស័យនោះតែប៉ុន្តែ...

??????????Alpha?[SUNSUN]Where stories live. Discover now