"ស៊ុននូហា៎ កូនរៀបអីវ៉ាន់ហើយនៅ?"
"បាទ ម៉ាក់ ខ្ញុំរួចរាល់ហើយ" គេបានពិនិត្យរបស់របររបស់គេម្ដងទៀត ដើម្បីប្រាកដថាគេមានសម្លៀកបំពាក់គ្រប់គ្រាន់សម្រាប់រយៈពេលមួយសប្តាហ៍។
វាមានរយៈពេល 3 សប្តាហ៍ហើយចាប់តាំងពីថ្ងៃបញ្ចុះសពលោកយាយ ហើយលោកគីមក៏បានត្រឡប់ទៅរស់នៅជីវិតធម្មតារបស់ពួកគេនៅឯទីក្រុងរួចដូចគ្នា
លើកលែងតែស៊ុននូ អស់រយៈពេលមួយសប្តាហ៍កន្លងមកនេះ ចិត្តរបស់គេផ្តោតតែលើរឿងមួយប៉ុណ្ណោះ។«ស្វែងរកគាត់»
ភ្នែករបស់គេសម្លឹងទៅលើសៀវភៅកត់ត្រាពណ៌ខៀវនៅលើកាបូបដែលលាក់ក្រោមសម្លៀកបំពាក់ និងរបស់របរផ្សេងទៀត។
ស៊ុននូបានអានគ្រប់រឿងទាំងអស់ ទោះបីជាខ្លឹមសារនោះមិនមែនសម្រាប់គេក៏ដោយ។ វាជាដំណឹងមរណភាពរបស់យាយគេសម្រាប់បុរសដែលស៊ុននូត្រូវការស្វែងរកនៅពេលនេះ គេត្រូវតែផ្តល់ដំណឹងនេះទៅកាន់បុរសនោះឲ្យបានដឹងពីការបាត់បង់មួយនេះ។
"តើកូនទៅនៅជាមួយនីគីនៅឯណា?"
ស៊ុននូធ្វើពុតជារវល់មើលរបស់របរខ្លួនហើយបែរមុខទៅរកម្ដាយវិញ។
"នៅផ្ទះលោកពូណា ម៉ាក់" ស៊ុននូមិនចង់ជួបនឹងភ្នែកម៉ាក់គេទេ ខ្លាចគាត់ឃើញការកុហករបស់គេនៅពេលនេះ។
ស៊ុននូបានខាំបបូរមាត់ខាងក្រោមរបស់គេយ៉ាងខ្លាំង គេមិនចង់កុហកម៉ាក់របស់គេទេ ទោះជាយ៉ាងណាក៏ដោយគេនៅតែមិនមានលេសអ្វីផ្សេងទៀតក្រៅពីនេះនោះទេ ដោយដឹងច្បាស់ថាគាត់នឹងមិនអនុញ្ញាតឱ្យគេទៅឡើយប្រសិនបើគេនិយាយការពិតចេញមកនោះ។
ថ្ងៃឈប់សម្រាកចាប់ផ្តើមមកដល់ ស៊ុននូប្រើឱកាសនេះដើម្បីត្រឡប់ទៅផ្ទះយាយរបស់គេវិញ ដោយសង្ឃឹមថានឹងឃើញគាត់នៅទីនោះ។គេបានសុំម៉ាក់របស់គេទាំងចិត្តរៀងស្ទាក់ស្ទើរបន្តិចដែរព្រោះគេមិនបានប្រាប់ការពិតទៅគាត់ទេថាគេទៅណានោះទ ដោយលើកយកនីគីជាអាងថាទៅវិស្សមកាលជាមួយនីគីនិងឲ្យគាត់បញ្ចុះបញ្ចូលឲ្យម៉ាក់របស់គេយល់ព្រមផងដែរ។

YOU ARE READING
??????????Alpha?[SUNSUN]
Werewolf?????????????????????????????????????????????????????????????????????????????????????????????????????????????????????????????? ???????????????????????????????????????????????????????