抖阴社区

?????????Alpha ????9

261 43 3
                                    

"ស៊ុននូ!"

"ស៊ុននូ!"

"ហេ!"

ស៊ុននូស្ទើរលស់ព្រលឹងនៅពេលមានដៃមួយមកចាប់ស្មារបស់គេទាំងកម្រោល។

"អូយ??..." ស៊ុននូភ្ញាក់ហើយដកកាសដែរនៅត្រចៀកចេញមុនពេលងាកទៅរកមិត្តសម្លាញ់របស់គេ។

"នីគី! ខ្ញុំស្ទើរតែគាំងបេះដូងទៅហើយនៀក!"

នីគីសើច​ចំអក​ឱ្យ​រាងតូចដែរ​តក់ស្លុតនៅពេលឃើញគេភ័យបែបនះបូករួមជាមួយកែវភ្នែកស្លូតត្រង់មូលក្រឡង់មួយគូរនោះទៀត

"ខ្ញុំក៏បានហៅឯងដែរ តែខ្ញុំមិនឃើញឯងស្តាប់កាសខ្ញុំសុំទោស" អ្នកដែរជាមិត្តនិយាយទាំងញញឹម ស្នាមដ៏ស្រស់ស្អាតស្រីណាឃើញក៏លង់នឹងសម្រស់ដែរ

នីគីដាក់ដៃរបស់គេក្រៀកស្មាស៊ុននូហើយក៏អូសទៅក្នុងបន្ទប់រៀន រីឯដៃតូចក៏វាត់មកអោបចង្កេះមិត្តសង្ហាបណ្តើរគ្នាចូលថ្នាក់យ៉ាងស្និតស្នាល

"តោះស៊ុននូខ្ញុំមិនចង់យឺតពេលទេ" ស៊ុននូសើចខណៈដែលគេអនុញ្ញាតឱ្យខ្លួនតូចរបស់គេត្រូវបានអូសទៅក្នុងបន្ទប់រៀនរបស់ពួកគេដែលមានមិត្តរួមថ្នាក់ជាច្រើនកំពុងអង្គុយនៅកៅអីរបស់ពួកគេ រួចស្តាប់អ្វីដែលហាក់ដូចជាការប្រកាសពីប្រធានថ្នាក់របស់ពួកគេ។

"តើវាចាំបាច់ដែលទេ?" គ្រាន់តែចូលមកដល់ភ្លាមស៊ុននូបានឮមិត្តរួមថ្នាក់របស់គេសួរទៅកាន់លីសាដែរជាប្រធានថ្នាក់។ ស៊ុននូមើល​ទៅក្តារខៀន​ទាំង​ច្របូកច្របល់​ដើម្បី​យល់​ពី​ស្ថានភាព​ពេលនេះថាពួកគេកំពុងតែនិយាយពីអ្វី។

" រឿងនេះមិនសូវជាចាំបាច់ទេ ប៉ុន្តែអ្នកគ្រូបាននិយាយថាប្រសិនបើអ្នកណាដែរចូលរួមបោះជំរុំ គាត់មានអ្វីជាការលើកទឹកចិត្តដល់ពួកយើង" លីសាពន្យល់

"ការលើកទឹកចិត្តបែបណា?" ដុងស៊ិកសួរព្រោះគេក៏ចង់ដឹងថាអ្នកគ្រូនឹងឲ្យអ្វីដល់ពួកគេ ហើយអ្នកគ្រប់គ្នាដែរនៅទីនោះក៏ចាប់អារម្មណ៍ជាមួយពាក្យនេះដែរ។

ទីបំផុតស៊ុននូយល់​ថា​ពី​អ្វី​ដែរពួកគេនិយាយហើយនៅពេលគេអានអក្សរដែលបានសរសេរនៅលើ
ក្តារខៀននិងពាក្យដែរប្រធានថ្នាក់បានប្រាប់ខ្លះដែរ។

នាយកដ្ឋានវិទ្យាសាស្ត្រនឹងដឹកនាំសកម្មភាពបោះជំរុំ ហើយគ្រប់គ្នាគឺត្រូវបានលើកទឹកចិត្តឱ្យចូលរួមផងដែរ។

??????????Alpha?[SUNSUN]Where stories live. Discover now