抖阴社区

?????????Alpha ????10

268 42 15
                                    

ពេលវេលាកន្លងទៅប៉ុន្មានថ្ងៃ ថ្ងៃដែរក្មេងតូចទន្ទឹងរងចាំក៏បានមក។

"កូនត្រូវការអីខ្លះដើម្បីយកទៅបោះជំរុំនោះ? ចឹងចាំម៉ាក់រៀបចំឲ្យ" ស៊ុននូងក់ក្បាលយ៉ាងលឿន ហើយគេក៏ប្រញាប់​រត់ទៅ​បន្ទប់ទឹក​ដើម្បី​ងូត​ទឹក​មួយ​រំពេច ទាំងអារម្មណ៍ញាប់ញ័រ​រំភើប​ដែល​គេ​កំពុង​មាននៅពេលនេះ។

អ្នកស្រីគ្រវីក្បាលហួសចិត្តនឹងកូន តែក៏ញញឹមដោយភាពរីករាយព្រោះបានឃើញកូនស្រស់ថ្លាវិញតែប៉ុណ្ណេះជាក្តីសុខនាង​ហើយ។ អ្នកស្រីបាន​ឆែក​មើល​របស់របរនៅក្នុងកាបូប​ម្ដង​ទៀតថាអ្វីដែរត្រូវការចាំបាត់មានសព្វគ្រប់សម្រាប់ស៊ុននូហើយឬនៅ នៅពេលមានសព្វគ្រប់អស់ហើយគាត់ក៏ចេញពីបន្ទប់យ៉ាងស្ងៀមស្ងាត់ដើម្បីទៅពិនិត្យមើលបងប្រុសច្បងទាំងពីរម្តង។

មួយសន្ទុះក្រោយមកស៊ុននូក៏ចេញពីបន្ទប់ទឹក ហើយប្រញាប់ផ្លាស់ប្តូរសម្លៀកបំពាក់យ៉ាងរៀបរយតាមការចូលចិត្តរបស់គេ ពេល​រួចរាល់គេក៏​យក​កាបូប​ស្ពាយ​ចេញ​ពី​បន្ទប់ចុះសម្តៅមកក្រោម ពេលមកដល់ក៏​បាន​ឃើញជីនដើរ​ចុះ​តាម​ជណ្តើរ​ដោយ​មាន​កាបូប​ធំ​របស់​គាត់​នៅ​លើ​ខ្នងរួចជាស្រេច​ផងដែរ។

"អរុណសួស្តីបងប្រុស!" ស៊ុននូស្វាគមន៍យ៉ាងរីករាយទៅកាន់បងប្រុសនាព្រឹកព្រលឹម។

ជីនញញឹមដាក់ស៊ុននូ "ថ្ងៃនេះរំភើបម្លេះប្រុសពៅ?"

ស៊ុននូញញឹមញញែមហើយក៏ដើរហួសទៅកាន់ផ្ទះបាយដោយមានជីននិងណាមជូនដើរតាមពីក្រោយ។

ក្មេងប្រុសទាំងបីរីករាយនឹងអាហារពេលព្រឹករបស់ពួកគេជាមួយគ្រួសារដែរមានតែក្តីសុខនិងស្នាមញញឹមពោលពេញទៅដោយក្តីស្រលាញ់ អ្នកស្រីយូមីតែងតែរំលឹកពួកគេនិងផ្តែផ្តាំឱ្យប្រុងប្រយ័ត្ន ខ្លួនគ្រប់ពេលដែលពួកគេមិននៅក្បែរពួកគាត់កំឡុងពេលទៅបោះជំរុំនោះ។

" ពួកកូនត្រូវតែចាំអ្វីដែរម៉ាក់ប្រាប់ណា យល់ដែរទេ?ជាពិសេសស៊ុននូ កូនហាមទៅក្បែរព្រៃជាដាច់ខាត"

ក្មេង​ប្រុស​ទាំង​បី​ងក់​ក្បាលព្រមទាំង​ឆ្លើយ​ទាំង​​ថា៖
"បាទ ម៉ាក់!"
បន្តិចក្រោយមកលោកប៉ាក៏ប្រាប់កូនៗថារថយន្តក្រុងដែរត្រូវដឹកពួកគេបានមកដល់ក្រៅផ្ទះហើយ។

??????????Alpha?[SUNSUN]Where stories live. Discover now