抖阴社区

?????????Alpha ????27

454 56 12
                                    

ស៊ុននូមានអារម្មណ៍ថារបស់គេបេះដូងលោតញាប់ស្ទើរតែគាំងទៅហើយនៅពេលដែលដឹងថាបុរសៗទាំងអស់នោះសម្លឹងមើលមកគេមិនដាក់ភ្នែកបែបនេះ។

ភ្លាមៗគេក៏ក្រឡេកភ្នែកទៅមើលសុងហ៊ុន ស៊ុននូខំប្រឹងទប់ដង្ហើមរបស់គេដើម្បីកុំឲ្យវារំជើបរំជួលដោយឃើញអ្វីប្លែកនៅក្នុងកែវភ្នែកងងឹតមួយគូរនោះ។

សុងហ៊ុនមើលមកគេប្រៀបដូចជាទើបតែបានឃើញគេជាលើកដំបូងចឹង។ ស៊ុននូមិនបានចាប់អារម្មណ៍អ្នកដែលនៅក្នុងបន្ទប់នោះទេភ្នែករបស់គេសម្លឹងមើលទៅកែវភ្នែកងងឹតដែលកំពុងតែមើលមកគេមិនដាក់លើកនេះបេះដូងគេសង្ឈឹមលើសុងហ៊ុនហើយក្នុងការជួយសង្រ្គោះគេពីនាក់ទាំងបីនាក់នោះ។

ស៊ុននូភ័យមិនស្ទើរទេនៅពេលដែលសុងហ៊ុនក្រោកចេញពីកៅអីដើរសម្តៅមករកគេយឺតៗទាំងភ្នែកមិនចាកចេញពីខ្លួនសោះ។

ខណៈដែលសុងហ៊ុនដើរមកដល់គេក៏បានចាប់កាន់ដៃស៊ុននូយ៉ាងទន់ភ្លន់ទាញគេឲ្យមកជិតខ្លួនដែលនាយអាល់ហ្វាឈរនៅពីក្រោយខ្នងរបស់ស៊ុននូ។សុងហ៊ុនទាញកាយក្មេងល្អិតឲ្យមកប៉ះជាមួយទ្រូងមាំរបស់ខ្លួនស៊ុននូស្ទើរតែដួលសន្លប់នៅនឹងកន្លែងពេលដឹងថានាយអាល់ហ្វាកំពុងអោបចង្កេះរបស់គេយ៉ាងណែននៅពីក្រោយដោយបង្ហាញវត្តមាននៅចំពោះមុខមនុស្សគ្រប់គ្នាថាស៊ុននូគឺជារបស់គេ។

រាងតូចមានអារម្មណ៍ថាថ្ពាល់របស់គេឆេះដោយសារអារម្មណ៍ដែលដៃដ៏ខ្លាំងរបស់សុងហ៊ុនចាប់អោបជុំវិញចង្កេះគេមិនលែង។ សុងហ៊ុនពិតជាចង់ឱ្យគេស្លាប់ដោយសារកាយវិការផ្អែមល្ហែមរបស់គេហើយមើលទៅ គេបាននិយាយពាក្យដែលស៊ុននូមិនរំពឹងថានឹងបានលឺវាចេញពីមាត់បុរសម្នាក់នេះ។

"អ្នកទាំងអស់គ្នានេះគឺគូរជីវិតខ្ញុំ គីមស៊ុននូ"

ស៊ុននូរឹងខ្លួនបេះដូងលោតមិនគួរឱ្យជឿ វាជាលើកដំបូងហើយដែលសុងហ៊ុនបានហៅឈ្មោះរបស់គេដែលមិនមែនជាឯង មិនមែនជាមនុស្សនិងមិនមែនជាសត្វល្អិត តែគេបានហៅថាគីមស៊ុននូ វាជាទង្វើសាមញ្ញមួយប៉ុន្តែសម្រាប់ស៊ុននូវាមានន័យណាស់។ គេ​មាន​អារម្មណ៍​ថា​ចង់​យំ​បន្តិចអីបន្តិចស្តាប់ទៅវាសុភមង្គល ទោះ​បី​គេ​ដឹង​ថា​វា​គ្រាន់​តែ​ជា​ការសម្តែង​ក៏​ដោយ។

??????????Alpha?[SUNSUN]Where stories live. Discover now