抖阴社区

?????????Alpha ????13

240 41 4
                                    

ថ្ងៃប្រែទៅជាសប្តាហ៍ ជាច្រើនសប្តាហ៍ ប្រែទៅជាខែ ជាច្រើនខែ ប្រែទៅជាឆ្នាំ ដែលសង្ឃឹមថានឹងបានឃើញបុរសនោះម្តងទៀត ប៉ុន្តែក្មេងតូចបានរង់ចាំទាំងឥតប្រយោជន៍ព្រោះតាំងតែពីថ្ងៃនោះមកគេមិនដែរបានជួបគាត់ម្តងទៀតនោះទេ។ ឥឡូវនេះគេ​មាន​អាយុ​កាន់​តែ​ច្រើន​ទៅ​ហើយ ប៉ុន្តែ​ការ​ចង​ចាំ​របស់​បុរស​នោះ​នៅ​តែ​ដក់​ជាប់​ក្នុង​ចិត្តរបស់គេរហូត។

ឥឡូវនេះស៊ុននូកំពុងប្រារព្ធខួបកំណើតគម្រប់អាយុ 18 ឆ្នាំរបស់គេជាមួយគ្រួសារតាមរបៀបសាមញ្ញបំផុត ដោយគ្រាន់តែមានពិធីជប់លៀងតូចមួយនៅក្នុងផ្ទះកន្លែងទទួលទានអាហារជាមួយឪពុកម្តាយ និងបងប្អូនរបស់គេ អ្នកទាំងអស់គ្នាញញឹមដាក់គេដោយក្តីស្រលាញ់ និងស្រលាញ់ខ្លាំងបំផុត។

ពេលនេះកូនពៅនៅក្នុងគ្រួសារបានលូតលាស់និងធំឡើងយ៉ាងស្រស់ស្អាតស្ទើរតែមិនគួរឲ្យជឿ ប្រភេទនៃសម្រស់សម្រាប់បុរសវ័យក្មេងដូចជាគេ។ ថ្ពាល់ធំប៉ោងៗលែងមានសម្រាប់គេទៀតហើយ ប៉ុន្តែជំនួសមកវិញដោយថ្ពាល់ដ៏លេចធ្លោគួរជាទីចាប់អារម្មណ៍ដល់មនុស្សជុំវិញខ្លួន។

លក្ខណៈពិសេសរបស់គេចាប់ពីភ្នែកចុះដល់ច្រមុះ និងបបូរមាត់ពណ៌ផ្កាឈូកបង្ហាញពីភាពទន់ភ្លន់ និងឆើតឆាយ ជាមួយនឹងភាពស្រស់ស្អាតដែលមិនអាចប្រកែកបានសម្រាប់នារីណាម្នាក់។សក់​របស់​គេ​លែង​ជា​ពណ៌​ត្នោត​ខ្ចី​ទៀត​ហើយ ប៉ុន្តែ​មកជាពណ៌​ទង់ដែងដែល​ត្រូវ​គ្នា​នឹង​ស្បែក​សដូចជាព្រិល​របស់​គេដែល​មនុស្ស​ជា​ច្រើន​យល់​ឃើញ​ថា​ទាក់ទាញ។

"ឆាប់បួងសួងទៅកូន" អ្នកស្រីយូមី បានផ្តល់នំខេកជាមួយនឹងទៀនពណ៌ផ្កាឈូកបីដើមនៅលើនំ រង់ចាំតែកូនប្រុសពៅរបស់គាត់ផ្លុំទៀនទែប៉ុណ្ណោះ។

ស៊ុននូញញឹមចុងក្រោយគេក៏បិទភ្នែក ហើយចាប់ដៃផ្គូបគ្នា គិតដល់កាបួងសួងដែរគេប្រាថ្នាមកជារៀងរាល់ឆ្នាំកន្លងមកនេះ ប៉ុន្តែវាមិនទាន់បានសម្រេចនៅឡើយទេ។

គេបើកភ្នែកមកយឺតៗ ញញឹមស្ថិតនៅលើមុខជាប់ជានិច្ចមុននឹងផ្លុំទៀន ក្រុម​គ្រួសារ​របស់​គេបាន​មក​ក្បែរ​គេហើយ​ថើប​ថ្ពាល់​គេ​ទាំង​អស់គ្នា​ពេល​ដែល​បាន​ជូនពរ​គេ​ឱ្យ​មាន​ជីវិត​រីករាយនិងមានសេចក្តីសុខ។

??????????Alpha?[SUNSUN]Where stories live. Discover now