抖阴社区

?????????Alpha ????21

231 42 2
                                    

សុងហ៊ុនចូលទៅក្នុងសាលជាកន្លែងដែលក្រុមប្រឹក្សារង់ចាំជាមួយអាល់ហ្វាផ្សេងទៀតពួកគេមកស្ទើរតែគ្រប់គ្នាអស់ហើយកំពុងអង្គុយជារង្វង់ជុំវិញអាល់ហ្វាទាំងបីគឺ:

Ji-yong , Taeyang និង Seung-hyun

ពួកគេមកជួបជុំគ្នាម្តងម្កាល ដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗទាក់ទងនឹងប្រភេទរបស់ពួកគេ និងក្រុម rogues

"ខ្ញុំយឺតហើយ លោកផាក" taeyangរអ៊ូបណ្តើរដៃក៏ចាប់ទាញកៅអីឲ្យអាល់ហ្វាវ័យក្មេងមកអង្គុយកៅអីក្បែរ Minho ដែលជាអាល់ហ្វានៃដែនដីភាគអាគ្នេយ៍។

សុងហ៊ុនដើរតាមការនាំរបស់taeyangដោយយកដៃស្ទាបស្មា Minho ជាការស្វាគមន៍ដល់អ្នកដែលធ្លាប់ស្គាល់គ្នាហើយអ្នកដែលមានអាយុច្រើនជាងក៏ញញឹមតបជាការគួសម។

អ្នកគ្រប់គ្នាបាន​មកដល់អស់ហើយនៅឡើយតែចាំលោកទេ។ jiyong ដែល​ជា​កូន​ច្បង​ឈរ​មើល​ពួកគាត់​ទាំង​អស់គ្នាដែលនៅក្នុងបន្ទប់ប្រជុំ

"យើងមិនមានពេលមកសប្បាយនោះទេ"គេនិយាយទាំងទឹកមុខមាំស្មើទៅតាមអត្តចរិតរបស់គេ

"កាលពីយប់មិញពួកក្រុម rogues បានបង្កការវាយប្រហារដ៏រន្ធត់មួយទៀត ដោយបានសម្លាប់បេតាចំនួនបីពីដែនដីរបស់ Seojoon" Jiyongនិយាយទឹកមុខបង្ហាញការខឹងសម្បារខ្លាំងណាស់នៅពេលនេះ

ខណៈនោះសុងហ៊ុនបានស្កែនបន្ទប់ទាំងមូល ហើយសម្គាល់ឃើញថា Seojoon មិននៅទីនេះទេ មិត្តល្អបំផុតរបស់គេHyungsik ក៏បាត់ដែរ។

"អាច​មាន​អ្នក​ស្លាប់​ច្រើន​ជាង​នេះ​ប្រសិន​បើ Hyungsik និង Seojoonមិនបានបង្ហាញខ្លួនទាន់ពេលទេសំណាង​សម្រាប់​ពួក​យើងហើយ យើង​អាច​ទទួល​បាន​ការ​ហៅ​ទូរសព្ទពេល​ដែល​ Seojoon មានទុក្ខលំបាកបែបនេះហើយ Hyungsik បាន​ឆ្លើយ​តប​ភ្លាមៗ​ដើម្បី​ជួយគេ" Seung-hyun បន្ថែមដោយ​ទទួល​បាន​ប្រតិកម្ម​ជា​ច្រើន​ពី​អាល់ហ្វា​ផ្សេង​ទៀត។

"វាមិនអាចបន្តបានទេ! យើងត្រូវតែកម្ចាត់ពួកក្រុម rogues នោះឱ្យបានឆាប់ មុនពេលកម្លាំងរបស់ពួកគេមិនអាចបញ្ឈប់បាន" soobin បានបញ្ចេញមតិ គ្រប់គ្នាក៏យល់ស្របនឹងការលើកឡើងរបស់គេដែល វាជាការបញ្ជាក់ភាពក្លាហានមួយសម្រាប់គេផងដែរ។

??????????Alpha?[SUNSUN]Where stories live. Discover now