抖阴社区

?????????Alpha ????22

227 43 4
                                    

"ឯងចេញក្រៅម្តងទៅណាស៊ុននូ"

ស៊ុននូញញឹមទាំងដៃទន់របស់បានជុងវ៉ុនចាប់ក្រសោបដៃររបស់គេជាប់នឹងអង្រួនតិចៗ ជុងវ៉ុនបានចូលបន្ទប់របស់ស៊ុននូគេមើលទៅស៊ុននូទាំងក្តីបារម្ភពេលឃើញគេដេកដួលនៅលើគ្រែដូចកូនក្មេងចឹង។

"មើលឯងទៅ"  ជុងវ៉ុនប៉ះមុខហើមៗរបស់ស៊ុននូប្រហែលមកពីគេគេងហើយនិងយំច្រើនពេកហើយពេញមួយថ្ងៃនេះ។

"ឯងមើល​ទៅ​ដូច​ជា​ខ្លាឃ្មុំ​រដូវរងាចឹង សម្ងំ​នៅតែក្នុងបន្ទប់ពេញ​មួយ​ថ្ងៃហើយ"

ស៊ុននូសើចខណៈដែលជុងវ៉ុនច្របាច់ថ្ពាល់របស់គេតិចៗ

"ជុងវ៉ុន!! ឈឺណាស់" ស៊ុននូញញឹមហើយយកដៃទៅអង្អែលថ្ពាល់ទាំងសងខាងរបស់គេ។

ឃើញបែបនេះជុងវ៉ុនក៏សើចឡើងលិបភ្នែកអស់ហើយមើលទៅស៊ុននូគួរអោយស្រលាញ់និងគួរឲ្យចង់ចាប់ញិចណាស់  "ប្រសិន​បើ​ឯងមិន​ចង់​ឱ្យ​ខ្ញុំ​ច្របាច់​ថ្ពាល់​ហើម​របស់​ឯងទៀតទេ​ចេញ​ទៅលេងខាងក្រៅទៅ​ មាន​កន្លែង​ជា​ច្រើន​ដែល​ឯងអាច​ចេញ​ទៅ​ខាង​ក្រៅ​បាន ជឿ​ខ្ញុំទៅ"

ស៊ុននូនៅតែគេងនៅលើគ្រែ ភ្នែកពោរពេញទៅដោយភាពស្ទាក់ស្ទើរ គេបានទាញភួយយកមកអោបហើយក៏និយាយតបទៅកាន់ជុងវ៉ុនវិញ៖

"តែខ្ញុំខ្លាចមិនហ៊ានចេញក្រៅទេ ចុះបើសត្វចចកផ្សេងទៀតវាយប្រហារខ្ញុំនោះ?" ស៊ុននូបានខាំ​ក្រចកដៃ​ខ្លួនឯង ដែលជា​ទម្លាប់​ដែល​របស់គេនៅពេលណា​ដែល​គេមាន​កង្វល់។

ឮបែបនេះជុងវ៉ុនក៏សើច " ស៊ុននូហា៎ គ្មាននរណាម្នាក់នៅក្នុងដែនដីនេះហ៊ានធ្វើអ្វីដល់ឯងទេ សូម្បីតែតែម្រាមដៃឯងក៏ពួកគេមិនហ៊ាមប៉ះផង ឯងគឺជាគូmateរបស់អាល់ហ្វាដល់ស្រស់ស្អាត អ្នករាល់គ្នានៅទីនេះនឹងការពារឯង ខ្ញុំនៅទីនេះក៏ដើម្បីការពារឯងដូចគ្នា" ជុងវ៉ុនស្ទាបមុខស៊ុននូដោយក្តីស្រលាញ់ និងយកចិត្តទុកដាក់ចំពោះគេខ្លាំងណាស់។

ស៊ុននូចាប់ដៃជុងវ៉ុនដោយមានអារម្មណ៍ថាមានភាពកក់ក្តៅពីការធានា និងលួងលោមវាធ្វើឲ្យគេអួលដើមក៏ខ្លាំងណាស់ គេបានបិទភ្នែករបស់គេដោយឈរក្នុងគ្រានៃភាពស្ងប់ស្ងាត់

??????????Alpha?[SUNSUN]Where stories live. Discover now