抖阴社区

?????????Alpha ????10

Start from the beginning
                                    

ក្មេងៗបានបញ្ចប់អាហាររបស់ពួកគេភ្លាមៗទាំងប្រញាប់ប្រញាល់ដោយពិនិត្យមើលរបស់របរពួកគេម្តងទៀតមុននឹងចេញពីផ្ទះដោយមានអ្នកម៉ាក់និងលោកប៉ាដើរជូនដំណើរតាមពីក្រោយ។

មុននឹងចេញទៅអ្នកស្រីយូមីបានថើបថ្ពាល់របស់ពួកគេដោយខ្សឹបថា "ប្រយ័ត្នប្រយែងណាកូន"ទៅកាន់ពួកគេ។
អ្នក​ទាំង​បី​ជិះ​រថយន្ត​ក្រុង​ទៅ​កន្លែង​បោះ​ជំរុំដែល​ពួក​គេ​នឹង​ស្នាក់​នៅ​ឆ្ងាយ​ពី​ផ្ទះ​របស់​ពួក​គេ​រយៈ​ពេល​ពីរ​យប់។

—————————

ស៊ុននូអង្គុយក្បែរនីគី នៅពេលពួកគេរង់ចាំអនុរក្សព្រៃឈើប្រាប់ទិសដៅខ្លះៗអំពីអ្វីដែលត្រូវធ្វើ និងកុំធ្វើនៅក្នុងជំរុំ និងកិច្ចការជាមូលដ្ឋានដែលត្រូវធ្វើដើម្បីដឹងពីរបៀបរស់ក្នុងព្រៃ។

អ្នក​ទាំង​ពីរ​បាន​ស្តាប់​ការ​ពន្យល់របស់អនុរក្សព្រៃឈើ​ដោយ​យកចិត្តទុកដាក់ហើយ​កត់ត្រា​ព័ត៌មានណា​សំខាន់ៗ​ក្នុង​សៀវភៅ​កំណត់ហេតុ​តូច​របស់​ពួកគេ។

"ឯងរំភើបទេ?" នីគី ខ្សឹប

ស៊ុននូគ្រវីក្បាល់ហើយញញឹមយ៉ាងស្រស់ទៅកាន់នីគី

"ឯងមិនដឹងថាវាលំបាកប៉ុណ្ណាទម្រាំតែខ្ញុំបានមកទីនេះនោះនីគី ខ្ញុំរំភើបសឹងស្លាប់ហើយ " ស៊ុននូនិយាយទាំងសើចលិបភ្នែកទៅកាន់នីគី មើលទៅគួរឲ្យស្រលាញ់ខ្លាំង

"ខ្ញុំក៏ដូចគ្នាដែរ"

អ្នកទាំងពីរនៅតែបន្តលេងសើច និងជជែកគ្នារហូតដល់ចប់សិក្ខាសាលា ហើយការរំលឹកសំខាន់ៗមួយចំនួនដែរមន្ត្រីអនុរក្សព្រៃឈើបាននិយាយប្រាប់មុននេះពួកគេក៏មិនសូវបានយកចិត្តទុកដាក់ស្តាប់ដូចពាក្យដំបូងៗដែរ។

សម្រាប់​សកម្មភាព​ថ្ងៃ​ដំបូងស៊ុននូបាន​រៀន​អំពី​ការ​រៀបចំ​តង់​សម្រាប់​ពីរ​នាក់​ដោយ​មាន​ជំនួយ​ពី​មិត្ត​ល្អ​របស់​គេ។គេក៏បានរៀនពីរបៀបបង្កាត់ភ្លើងដោយប្រើថ្ម និងកម្ទិចឈើតូចៗ ដែលវារៀងពិបាកបន្តិចព្រោះវាជាលើកដំបូង ប៉ុន្តែក្រោយមក ស៊ុននូអាចទទួលបានបច្ចេកទេសខ្លះពីអ្នកដែរនៅជុំវិញខ្លួននិងលោកគ្រូអ្នកគ្រូផងដែរ។

??????????Alpha?[SUNSUN]Where stories live. Discover now